ជនរងគ្រោះក្នុងអំពើគុបគ្រាប់បែកដ៏ឃោឃៅ
មិនមែនជារឿងសាមញ្ញពេកទេ នៅពេលដែលក្រុមមេធាវីអន្ដរ ជាតិសំខាន់ៗកំពុងនាំគ្នាសិក្សាពីការដាក់ពាក្យបណ្ដឹងថ្មីមួយទៀត ទៅកាន់តុលាការប្រទេសអាមេរិកពាក់ព័ន្ធអំពើឃាតកម្មនយោបាយ និងជាការរំលោភសិទ្ធិមនុស្សយ៉ាងអាក្រក់នៅក្នុងប្រទេសកម្ពុជាប្រ ព្រឹត្ដដោយសមាជិករបស់ក្រុមអ្នក កាន់អំណាច បង្កើតឱ្យមានវប្បធម៌និរទណ្ឌភាពរាប់សិបឆ្នាំមកហើយ។ បញ្ហានេះគឺមិនខុសពីការព្រមាន របស់លោកប្រធាន សម រង្ស៊ី នោះ ទេដែលថាជនបង្កនូវបទឧក្រិដ្ឋត្រូវ ទទួលទោសតាមច្បាប់មិនអាចគេច វេះបានឡើយ ជាពិសេសពាក្យ បណ្ដឹងទាក់ទិនបទឧក្រិដ្ឋកម្មដ៏ថ្មី សន្លាងមួយនេះកំពុងរង់ចាំស្វាគមន៍ ក្រុមអ្នកកាន់អំណាចពេលទៅបំពេញ ទស្សនកិច្ចនៅទឹកដីអាមេរិក ។
ក្នុងសំណេរផ្ទាល់ដៃមួយលោក ប្រធាន សម រង្ស៊ី ជាប្រធានគណ បក្សសង្គ្រោះជាតិ និងជាអ្នកតស៊ូ ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យ ដ៏ឆ្នើមជាងគេសម្រាប់ប្រជារាស្ដ្រ ខ្មែរបានលើកឡើងថា របាយការណ៍ ថ្មីដែលទើបតែចេញផ្សាយដោយ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរ ជាតិក្រោមចំណងជើងថា “ប្រាប់ គេទៅថាអញចង់សម្លាប់ពួកគេ” បានបង្ហាញពីករណីសម្លាប់ផ្នែក នយោបាយដែលត្រូវបានស៊ើបអង្កេត ដោយអង្គការសហប្រជាជាតិ ភ្នាក់ ងារសម្ងាត់របស់អាមេរិក និងក្រុម សិទ្ធិមនុស្សជាតិ និងអន្ដរជាតិ ដែលគេរកឃើញថា មានមនុស្ស យ៉ាងហោចណាស់៣០០នាក់ត្រូវ បានសម្លាប់ក្រៅប្រព័ន្ធតុលាការ ទាក់ទិនករណីនយោបាយ និងការ តស៊ូមតិ ។ ជនរងគ្រោះទាំងអស់ នោះរួមមានសកម្មជនការពារសិទ្ធិ មនុស្ស មេដឹកនាំកម្មករ អ្នកសារ ព័ត៌មាន និងសកម្មជនដែលហ៊ាន ក្រោកប្រឆាំងចំពោះការដឹកនាំមិន ត្រឹមត្រូវរបស់លោក ហ៊ុន សែន ហើយវាមានជាប់ពាក់ព័ន្ធយ៉ាង វែងអន្លាយជាមួយក្រុមអ្នកកាន់អំ ណាចនាពេលបច្ចុប្បន្ននេះ អាច ចាត់ទុកជាប្រវត្ដិសាស្ដ្រដ៏ខ្មៅងងឹត សម្រាប់ប្រទេសកម្ពុជាក្នុងរយៈ ពេល២០ឆ្នាំចុងក្រោយនោះ ដូច ដែលលោក ហ៊ុន សែន បានអួត អាងពីយុទ្ធសាស្ដ្របំបិទសំឡេងរិះ គន់ដើម្បីរក្សាអំណាចរបស់គាត់ឱ្យ កាន់តែយូរអអ្វែង ។
លោកប្រធាន សម រង្ស៊ី បាន បញ្ជាក់ថា របាយការណ៍របស់អង្គ ការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ នោះ ត្រូវបានបង្ហាញក្នុងពេល វេលាដ៏សមរម្យមួយ គឺមុនពេល ប្រធានាធិបតីអាមេរិក អូបាម៉ា មកបំពេញទស្សនកិច្ចនៅក្នុងប្រ ទេសកម្ពុជាតែមួយថ្ងៃប៉ុណ្ណោះ អាចចាត់ទុកជាដំណើរប្រវត្ដិសាស្ដ្រ មួយរបស់ប្រធានាធិបតីអាមេរិក ក្នុងមុខតំណែងមកកាន់ប្រទេស កម្ពុជា ដើម្បីជំរុញឱ្យមានការកែ ទម្រង់របៀបដឹកនាំមិនត្រឹមត្រូវ បង្កើតឱ្យមានអំពើរំលោភសិទ្ធិ មនុស្សដ៏ធំសម្បើម ។ យន្ដការមិន ត្រឹមត្រូវសម្រាប់ការក្ដោបអំណាច របស់លោក ហ៊ុន សែន បានធ្វើ ឱ្យមានការរឹតត្បិតលើសិទ្ធិសេរី ភាព ហើយមានការប្រើប្រាស់ប្រ ព័ន្ធតុលាការជាឧបករណ៍ដើម្បីបំ បិទសំឡេងរិះគន់ ហើយពេលខ្លះ ទៀតក៏មានការកាត់ទោសក្រៅ ប្រព័ន្ធតុលាការ ធ្វើឱ្យមានភាព អយុត្ដិធម៌ក្នុងសង្គម និងជំរុញឱ្យ ប្រទេសកម្ពុជាដើរចេញយ៉ាងឆ្ងាយ ពីការគ្រប់គ្រងតាមបែបនីតិរដ្ឋ ដែលក្រុមអ្នកកាន់អំណាចធ្លាប់បាន អួតអាងរាប់សិបឆ្នាំមកហើយ ។
លោកប្រធាន សម រង្ស៊ី ក៏បាន ទាក់ទាញអារម្មណ៍បន្ថែមទៀតឱ្យ មានការប្រុងប្រយ័ត្ន និងធ្វើឱ្យ មានលទ្ធផលពិតប្រាកដសម្រាប់ ដំណើរទស្សនកិច្ចរបស់លោក អូ បាម៉ា ជាប្រវត្ដិសាស្ដ្រមកកាន់ប្រ ទេសកម្ពុជា ព្រោះក្នុងកាលៈទេសៈ នេះមានបញ្ហាជាច្រើនដែលរដ្ឋបាល អាមេរិកមិនគួរមើលរំលងទេ ហើយ ទន្ទឹមពេលដែលលោក អូ បាម៉ា ឈានជើងមកដល់ប្រទេស កម្ពុជាលោកប្រធាន សម រង្ស៊ី ក៏ បានប្រកាសពីដំណឹងគួរឱ្យភ្ញាក់ ផ្អើលមួយដែលលោកកំពុងធ្វើជា មួយក្រុមមេធាវីអន្ដរជាតិ ។ នោះ គឺជាការរៀបចំពាក្យបណ្ដឹងថ្មីមួយ ទៀតដើម្បីដាក់ចូលទៅតុលាការ ប្រទេសអាមេរិក មានកម្មវត្ថុប្ដឹង ប្រឆាំងចំពោះក្រុមអ្នកប្រព្រឹត្ដអំពើ ឧក្រិដ្ឋកម្មយ៉ាងអាក្រក់នៅក្នុងប្រ ទេសកម្ពុជា ដូចមានបង្ហាញអត្ដ សញ្ញាណ និងភស្ដុតាងយ៉ាងជាក់ ច្បាស់នៅក្នុងរបាយការណ៍របស់ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរ ជាតិ ។ លោកប្រធាន សម រង្ស៊ី បានរំលឹកថា ពាក្យបណ្ដឹងនេះនឹង ត្រូវដាក់ចូលតុលាការអាមេរិកដើម្បី ជាផ្នែកមួយបញ្ចប់វប្បធម៌និរទណ្ឌ ភាពក្នុងប្រទេសកម្ពុជា ហើយក៏ ដើម្បីនាំយកជនដែលបានប្រព្រឹត្ដ ខុសកាប់សម្លាប់មនុស្សក្រៅផ្លូវតុ លាការទៅផ្ដន្ទាទោសឱ្យបានធ្ងន់ ធ្ងរនៅតុលាការអន្ដរជាតិ ព្រោះ គេគ្មានជំនឿថា តុលាការក្នុងប្រ ទេសកម្ពុជាអាចរកយុត្ដិធម៌ជូន ក្រុមគ្រួសាររងគ្រោះដោយអំពើ រំលោភសិទ្ធិមនុស្សទាំងអស់នោះ បានទេ ។
សម្រាប់យន្ដការដែលត្រូវដាក់ ពាក្យបណ្ដឹងជាថ្មីមួយករណីទៀត នេះ ត្រូវបានលោកប្រធាន សម រង្ស៊ី ពន្យល់ថា ធ្វើតាមលំនាំដូច ពាក្យបណ្ដឹងទាក់ទិនបទឧក្រិដ្ឋកម្ម ដែលលោកបានដាក់ចូលតុលាការ អាមេរិកកាលពីឆ្នាំ២០០៥ អំពី ករណីវាយប្រហារដោយគ្រាប់បែក ដៃ ធ្លាប់ធ្វើឱ្យលោក ហ៊ុន សែន ភ័យបែកញើសថ្ងាស នៅពេល សមត្ថកិច្ចពិសេសរបស់អាមេរិកនាំ យកដីកាតុលាការទៅកោះហៅ លោក ហ៊ុន សែន ឱ្យមកឆ្លើយ បំភ្លឺចំពោះពាក្យបណ្ដឹងអំឡុងពេល ដែលគាត់ធ្វើដំណើរទៅកាន់សហ រដ្ឋអាមេរិក ។ សម្រាប់គោលបំ ណងនៃការដាក់ពាក្យបណ្ដឹងនៃ បទឧក្រិដ្ឋកម្មមួយករណីបន្ថែម ទៀតនេះលោក សម រង្ស៊ី បានធ្វើ ការព្រមានដោយត្រង់ថា មន្ដ្រី មួយចំនួនដែលមានឈ្មោះក្នុង របាយការណ៍របស់អង្គការឃ្លាំ មើលសិទ្ធិមនុស្សអន្ដរជាតិ គឺជា មុខសញ្ញាសំខាន់បំផុត ហើយពួក គេអាចមានបញ្ហានៅពេលធ្វើដំ ណើរទៅកាន់សហរដ្ឋអាមេរិកនៅ ពេលដែលពាក្យបណ្ដឹងនេះចាប់ ផ្ដើមដំណើរការ ។
យ៉ាងណាក៏ដោយក្នុងជំហរ ដែលមិនយកខ្មែរណាម្នាក់ធ្វើជា សត្រូវលោកប្រធាន សម រង្ស៊ី ក៏ បានសម្រួលភាពតានតឹងដោយ បញ្ជាក់ថា ពាក្យបណ្ដឹងនេះអាច នឹងត្រូវដោះស្រាយជាបណ្ដោះ អាសន្ននៅពេលណាដែលលោក នាយករដ្ឋមន្ដ្រី ហ៊ុន សែន យល់ ព្រមដោះលែងឱ្យមានសេរីភាពវិញ នូវអ្នកទោសនយោបាយរាប់សិប នាក់ ដែលកំពុងជាប់ឃុំ ឬត្រូវបាន ផ្ដន្ទាទោសដោយអយុត្ដិធម៌ ហើយ ក្នុងនោះក៏មានរាប់បញ្ចូលទាំងការ សម្របសម្រួលឱ្យលោក សម រង្ស៊ី វិលមកកាន់អាជីពនយោបាយវិញ ដើម្បីប្រកួតប្រជែងក្នុងការបោះ ឆ្នោតឆ្នាំ២០១៣ខាងមុខនេះ ព្រោះអ្វីៗផ្ដើមចេញពីហេតុផល នយោបាយ ។ ពាក្យបណ្ដឹងប្រឆាំង ចំពោះអ្នកប្រព្រឹត្ដបទឧក្រិដ្ឋកម្មពាក់ ព័ន្ធអំពើរំលោភសិទ្ធិមនុស្សដែល មានទំហំធំធេងនៅពេលនេះ គឺជា បេសកកម្មដ៏មានតម្លៃបំផុតដែល លោក សម រង្ស៊ី ត្រូវតែបញ្ចប់ វប្បធម៌រួចទោសពៃរ៍ ដែលក្រុម អ្នកកាន់អំណាចនៅស្រុកខ្មែរបាន បង្កឡើង ដើម្បីតោងតំណែងដឹក នាំប្រទេសរបស់ពួកគេអស់មួយ ជីវិត ហើយវាជាផ្នែកមួយនៃយុទ្ធ សាស្ដ្របិទទ្វារវាយឆ្កែផងដែរ ។
សេចក្ដីព្រួយបារម្ភធំធេងរបស់ សហរដ្ឋអាមេរិកចំពោះអំពើរំលោភ សិទ្ធិមនុស្សដ៏អាក្រក់ និងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ ការកាប់ សម្លាប់មនុស្សក្រៅផ្លូវតុលាការ ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្ដរជាតិរៀបរាប់យ៉ាងលំអិត ហើយផ្នែកមួយនេះត្រូវបានលោក អូបាម៉ា លើកយកទៅជជែកដោយ ត្រង់ៗជាមួយនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ ។ អាចបញ្ជាក់បាន ថា ដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា មកកាន់ប្រទេសកម្ពុជាបូក រួមជាមួយពាក្យបណ្ដឹងប្រឆាំងអ្នក ប្រព្រឹត្ដបទឧក្រិដ្ឋកម្មមួយករណី ទៀតនេះ អាចជាកម្លាំងដ៏សំខាន់ បំផុតជួយឱ្យប្រទេសកម្ពុជារួចផុត ពីវប្បធម៌និរទណ្ឌភាព ហើយជន ដែលបានប្រព្រឹត្ដខុសត្រូវនាំទៅកាត់ ទោសតាមច្បាប់ ។ វាជាដំណើរ ចាប់ផ្ដើមដ៏សំខាន់មួយដើម្បីបោស សំអាតការដឹកនាំមិនត្រូវនៅក្នុង ប្រទេសកម្ពុជា ដើម្បីភាពយុត្ដិធម៌ សង្គម និងការរីកចំរើននៃដំណើរ ការប្រជាធិបតេយ្យឆ្ពោះទៅកាន់ ការបញ្ឈប់ទាំងស្រុងនូវអំពើរំ លោភសិទ្ធិមនុស្សឱ្យបានមុនដំណើរ ការបោះឆ្នោតជាតិឆ្នាំ២០១៣ ឈានចូលមកដល់ ៕
No comments:
Post a Comment
yes