សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 24, 2012

លទ្ធផល​នៃ​ជំនួប​ដ៏​តឹងតែង​រវាង​ប្រធានាធិបតី​អាមេរិក​ជាមួយ​ហ៊ុនសែន​នឹង​បង្ហាញ​ជា​ផ្លូវការ​នា​រដូវក្ដៅ​ឆ្នាំ​២០១៣

121120_01

លោក អូ​បា​ម៉ា បាន​ចាកចេញពី​ប្រទេស​កម្ពុជា​ដោយ​សុវត្ថិភាពបន្ទាប់ពី​មក​ចូលរួម​ជំនួប​កំពូល​អាស៊ាន និង​ដៃគូ​អន្ដរជាតិ​សំខាន់ៗ ដែល​ក្នុងនោះ​មាន​ការជួប​ស​ន្ទ​នាយ៉ាង​តានតឹង​ជាមួយ​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំពី​ការរំលោភសិទ្ធិមនុស្ស និង​ដំណើរការ​នៃ​លទ្ធិប្រ​ជា​ធិ​ប​តេ​យ្យ​​ដែល​កំពុង​ដើរ​ថយ ក្រោយ ជាពិសេស​ទាក់ទិន​ការ​ធ្វើទុក្ខបុកម្នេញ​លើ​មេដឹកនាំ​គណបក្សប្រឆាំង ។ ប៉ុន្ដែ​គេ​សង្កេតឃើញ​ប្រ ធានា​ធិបតី​អាមេរិក​បាន​ប្រើប្រាស់ភាសា​ការទូត​យ៉ាង​ពីរោះ​ស្ដាប់​បំ ផុត​ទៅកាន់​លោក ហ៊ុន សែន អំ ពី​រឿងហេតុ ដែល​បាន​កើតឡើង ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​របស់​អាមេរិក ដែល​ចង់ឃើញ​មានការ​លើកលែង ទោស​សម្រាប់​អ្នកនយោបាយ ហើយ​បើក​ឱ្យមាន​ការប្រកួតប្រជែង បោះឆ្នោត​ដោយ​សេរី និង​យុត្ដិធម៌ គួរឱ្យ​ជឿ​ទុក​ចិ​ត្ដ ។​

        ​យោងតាម​មន្ដ្រី​អ្នកនាំពាក្យ ប្រចាំ​សេត​វិមាន​បានឱ្យដឹងថា ក្នុង ជំនួប​ទ្វេភាគី​នោះ​ប្រធានាធិបតី អាមេរិក​បានបញ្ជាក់​អំ​ពី​ភាព​ចាំ បាច់​ដែល​ត្រូវ​ដោះលែង​អ្នកទោស នយោបាយ ជាពិសេស​ពាក់ព័ន្ធ​នឹង ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ត្រូវ តែ​ធ្វើឱ្យមាន​ភាពសេរី និង​យុត្ដិធម៌ ស្របតាម​ស្ដង់ដារ​អន្ដរជាតិ និង តាម​គោលការណ៍​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ ។ អ្នកនាំពាក្យ​សេត​វិមាន បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ដ៏​សំខាន់​មួយ​កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែវិច្ឆិកា បន្ទាប់ពី​ជំនួប​ទ្វេភាគី បានបញ្ចប់​ដែល​ក្នុង​សេចក្ដីប្រកាស ព័ត៌មាន​នោះ​មានការ​ស្រង់​សំដី របស់លោក អូ​បា​ម៉ា មក​បញ្ជាក់ ថា ទោះបីជា​ប្រទេស​នីមួយៗ​មាន វប្បធម៌ និង​របៀប​នៃ​ការគ្រប់គ្រង ខុសគ្នា​ខ្លះ​ក៏ដោយ ក៏​ប្រទេស​ទាំង នោះ​ត្រូវ​គិតថា ខ្លួន​មាន​កាតព្វកិច្ច ជា​អន្ដរជាតិ​ដើម្បី​គោរព​សិទ្ធិមនុស្ស ឱ្យបាន​ត្រឹមត្រូវ ។​
        ​លោក អូ​បា​ម៉ា បានបញ្ជាក់ ប្រា​ប់លោក ហ៊ុន សែន ទៀតថា ប្រសិនបើ​ប្រទេស​កម្ពុជា​មិន​គាំទ្រ គោលការណ៍​គោរព​សិទ្ធិមនុស្ស​ទេ នោះ ប្រទេស​នេះ​នឹង​ពិបាក​ក្នុងការ ធ្វើ​សមាហរណកម្ម​ខ្លួនឯង​ទៅក្នុង សហគមន៍​អន្ដរជាតិ និង​ពិបាកធ្វើ ឱ្យមាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ សហរដ្ឋអាមេរិក ហើយ​សេចក្ដី បញ្ជាក់​របស់លោក អូ​បា​ម៉ា នៅ ចំពោះមុខ​លោក ហ៊ុន សែន មាន ពាក្យ​មិន​ពីរោះ​ស្ដាប់​ជាច្រើន​ដូច ជា​រឿង​ដែល​លោក អូ​បា​ម៉ា បញ្ជាក់ ជាថ្មី​ទៀតថា ប្រសិនបើជា​ប្រទេស កម្ពុជា​បោះជំហាន​នៅលើ​ផ្លូវ​ត្រឹម ត្រូវ ប្រទេស​កម្ពុជា​នឹង​ទទួលបាន ផលប្រយោជន៍​ពី​ការសម្រេច​ចិ​ត្ដ នេះ តែ​យ៉ាងណាក៏ដោយ​លោក អូ​បា​ម៉ា បាន​ព្រមាន​ថា កម្ពុជា​មិន គួរ​ដើរ​ថយក្រោយ​នៃ​ការគោរព សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នោះទេ ។ មាន​បញ្ហា​ជាច្រើន​ដែល ប្រតិភូ​ជាន់ខ្ពស់​អាមេរិក​ហាក់ដូច ជា​មិនសូវ​សប្បាយ​ចិ​ត្ដ​ដូចជា​ក្នុង ឱកាស​ដែល​លោក អូ​បា​ម៉ា មក ចូលរួម​កិច្ចប្រជុំ​មិនត្រូវ​បាន​គេ​រៀប ចំ​ឱ្យ​លោក​ជួប​ជាមួយ​ប្រជាពលរដ្ឋ ខ្មែរ និស្សិត និង​អ្នកសារព័ត៌មាន នោះទេ ខុសពី​ដំណើរ​ទស្សនកិច្ច របស់លោក អូ​បា​ម៉ា ទៅកាន់​ប្រ ទេស​សៀម និង​ប្រទេស​ភូមា​ដែល គេ​រៀបចំ​ឱ្យមាន​សន្និសីទកាសែត និង​មានការ​សួរដេញដោល​លើ​បញ្ហា ផ្សេងៗ ហើយ​ត្រង់ចំណុច​នេះ​មន្ដ្រី  រដ្ឋាភិបាល​បាន​បំភ្លឺថា ដំណើរ​មក កាន់​ប្រទេស​កម្ពុជា​របស់លោក អូ បា​ម៉ា គឺ​មក​ចូលរួម​កិច្ចប្រជុំ មិន មែន​មក​ធ្វើ​ទស្សនកិច្ច​ដូច​នៅ​ភូមា និង​ស្រុក​សៀម​នោះទេ ។​
        ​មានការ​កត់សម្គាល់​ជារួម​ពី បណ្ដា​ក្រុម​អ្នកការទូត​ថា ក្នុង​ដំ ណើ​រ​មកដល់​របស់លោក អូ​បា​ម៉ា លើ​ទឹកដី​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ ទី​១៩ ខែវិច្ឆិកា​នោះ រាជធានី​ភ្នំ ពេញ​ជា​បេះដូង​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា ត្រូវបាន​ធ្វើឱ្យ​ក្លាយជា ទីក្រុង​ដ៏​ស្ងាត់ជ្រងំ ដែល​ប្រជា​ពល រដ្ឋ​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​តាម តំបន់​មួយចំនួន​បានទេ ហើយក៏​គ្មាន ប្រជាពលរដ្ឋ​ណា​ម្នាក់​អាច​ឈរ មើល​ក្បួន​រថយន្ដ​របស់លោក អូ បា​ម៉ា បានដែរ ។ ត្រង់ចំណុច​នេះ ក្រុមអ្នកវិភាគ​បាន​ពន្យល់ថា ក្រុម អ្នកកាន់អំណាច​ភ័យខ្លាច​ប្រជា​ពល រដ្ឋ​លើក​បដា ឬ​នាំគ្នា​ប្រមូលផ្ដុំ​ទាម ទារ​ឱ្យ​លោក អូ​បា​ម៉ា ជួយ​ដោះ ស្រាយ​ទុក្ខលំបាក​របស់​ពួកគេ ហើយ រដ្ឋាភិបាល​ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​ភ័យ ខ្លាច​ប្រជាពលរដ្ឋ​នោះទេ ពោលគឺ ការបិទផ្លូវ​នោះ​ទំនង​ជាមាន​ពាក់ ព័ន្ធ​បញ្ហា​សន្ដិសុខ​ផងដែរ ។ បើ តាម​ការបញ្ជាក់​របស់​មន្ដ្រី​សេត​វិ មានបាន​ឱ្យដឹងថា ជាការ​ចាំបាច់ ណាស់​ដែល​លោក អូ​បា​ម៉ា ត្រូវ បន្ដ​លើកឡើង​អំពី​បញ្ហា​សិទ្ធិមនុស្ស ចំៗ​ដោយផ្ទាល់​ទៅកាន់​លោក ហ៊ុន សែន ព្រោះ​អាមេរិក​ចង់​ជំរុញ និង លើកកម្ពស់​ផ្នែក​សិទ្ធិមនុស្ស​ដែលជា មធ្យោបាយ​ល្អប្រសើរ​ជួយ​ឱ្យ​ប្រជា ពលរដ្ឋ​ខ្មែរ​ទទួលបាន​ការកែទម្រង់ និង​រួច​ផុតពី​ទុក្ខសោក ។​
        ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ដែល កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួប កំពូល​អន្ដរជាតិ​សំខាន់ៗ ដោយ​មិន បានធ្វើ​ខ្លួន​ឱ្យ​ល្អប្រសើរ​អំពី​ការគោរព សិទ្ធិមនុស្ស និង​ដំណើរការ​នៃ​លទ្ធិ ប្រជាធិបតេយ្យ ធ្វើឱ្យ​មហាអំណាច មួយចំនួន​ស្ដីបន្ទោស​ចំៗ​ពី​បញ្ហា​រំ លោភ​សិទ្ធិមនុស្ស បើទោះបីជា លោក ហ៊ុន សែន ព្យាយាម​ពន្យល់ ទៅកាន់​លោក អូ​បា​ម៉ា បែបណា ក៏ដោយ ព្រោះ​រឿង​ពិត​ដែល​កើត មាន​ក្នុងសង្គម​ខ្មែរ លោក អូ​បា​ម៉ា បាន​ដឹងឮ​អស់ហើយ ។ បើតាម ការបញ្ជាក់​របស់​មន្ដ្រី​សេត​វិមាន បានឱ្យដឹងថា ប្រធានាធិបតី​អា​មេ រិ​ក​នឹងមិន​មក​បំពេញ​ទស្សនកិច្ច​នៅ ក្នុងប្រទេស​កម្ពុជា​នោះទេ ប្រសិន បើ​កម្ពុជា​មិនមែនជា​ម្ចាស់ផ្ទះ​នៃ ជំនួប​កំពូល​សំខាន់ៗ​ចំនួន​២​ដែល ពាក់ព័ន្ធ​ជាមួយ​អាមេរិក ហើយ ការ​ថ្លែង​អំពី​ក្ដី​ព្រួយបារម្ភ​ទាក់ទិន ការបោះឆ្នោត ក៏ដូចជា​ការ​ដោះ លែង​អ្នកទោសនយោបាយ​របស់ លោក អូ​បា​ម៉ា នៅ​ចំពោះមុខ លោក ហ៊ុន សែន អាច​ចាត់ទុក ជា​ជោគជ័យ​ធំធេង​សម្រាប់​ប្រជា រាស្ដ្រ​ខ្មែរ​ដែល​កំពុង​ស្រេកឃ្លាន លទ្ធិប្រជាធិបតេយ្យ ។​
        ​ចំពោះ​ដំណើរការ​បោះឆ្នោត នៅក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​ខាង មុខ​នេះ លោក បេន​រ៉ូ​ត ជាទី​ប្រឹក្សា ពិសេស​របស់លោក អូ​បា​ម៉ា បាន បង្ហើប​ឱ្យដឹង​ផងដែរ​ថា ក្នុងជំនួប ទ្វេភាគី​បានលើកឡើង​យ៉ាងច្បាស់ រួចហើយ​ថា ត្រូវតែ​រៀបចំ​កែទម្រង់ ប្រព័ន្ធ​បោះឆ្នោត​ឱ្យមាន​ភាពសេរី និង​យុត្ដិធម៌​ស្របតាម​អនុសាសន៍ របស់​មន្ដ្រី​អង្គការសហប្រជាជាតិ ដែល​ក្នុងនោះ​ត្រូវមាន​ការរៀបចំ ឱ្យ គ​.​ជ​.​ប ជា​ស្ថាប័ន​រៀបចំ​ការ បោះឆ្នោត​ឱ្យមាន​ភាព​ឯករាជ្យ និង អព្យាក្រឹត​ពិតប្រាកដ​ហើយ​ត្រូវ​បើក ឱ្យ​មេដឹកនាំ​គណបក្សប្រឆាំង​វិល​មក ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះ ឆ្នោត​ដោយផ្ទាល់ ។ ក្នុង​លក្ខណៈ ជាពិសេស​លោក បេន​រ៉ូ​ត បាន​សរ សេរ​ថា ការដោះលែង​សកម្មជន នយោបាយ​ដែល​ស្នើ​ដោយ​លោក អូ​បា​ម៉ា គឺជា​ដំណើរ​មួយ​ជំរុញ​ឱ្យ មានការ​បោះឆ្នោត​ដោយ​សេរី និង យុត្ដិធម៌​នាពេល​ខាងមុខនេះ ទើប អាច​ធានាបាន​ថា ដំណើរ​ការបោះ ឆ្នោត​មានការ​ទទួលស្គាល់​ដោយ ពេញលេញ​ពី​អន្ដរជាតិ ។​
        ​ជា​រឿង​ពិត​ដែល​មិនអាច​ប្រកែក បាន​សម្រាប់​ជំនួប​រយៈពេល​២០ នាទី រវាង​លោក ហ៊ុន សែន និង ប្រធានាធិបតី​អាមេរិក​ដែលមាន ការជជែក​វែកញែក​គ្នា​យ៉ាង​តឹង តែង​ចង់​ខ្លាំង​ជាង​ការជជែក​រក ដំណោះស្រាយ​ពី​បញ្ហា​ជម្លោះ​ដែន ដី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទៅទៀត ហើយ​បើ​យើង​ពិនិត្យ​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​បានឱ្យដឹងថា វា​គ្មាន ផលប្រយោជន៍​អ្វី​សូម្បីតែ​បន្ដិច  សម្រាប់​ការជំរុញឱ្យ​លោក ហ៊ុន សែន រៀបចំ​ការបោះឆ្នោត​ឱ្យមាន ភាពសេរី និង​យុត្ដិធម៌ ប៉ុន្ដែ​វា​ជា ប្រយោជន៍​សម្រាប់​ប្រជារាស្ដ្រ​ខ្មែរ និង​លទ្ធិប្រជាធិបតេយ្យ ហើយ អាច​ចាត់ទុកជា​រឿង​ខាតបង់​ដ៏​ធំ ធេង​នៅពេលដែល​លោក ហ៊ុន សែន មិន​ទទួលយក​សំណើ​របស់ ប្រធានាធិបតី​អាមេរិក ហើយ​ព្យា យាម​បំភ្លឺ​ទាំង​ទទឹងទិស​ចំពោះ រឿងហេតុ​ដែល​បាន​កើតឡើង ។ មានការ​បញ្ជាក់​ផងដែរ​ថា ប្រសិន បើ​ប្រទេស​កម្ពុជា​មិន​ធ្វើឱ្យមាន ភាពល្អ​ប្រសើរឡើង ចំពោះ​ការ គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជា ធិបតេយ្យ​ទេនោះ ច្បាស់​ណាស់ ដែលថា​ប្រទេស​កម្ពុជា​នឹងត្រូវ​ទុក ឱ្យ​ឯកោ​សូម្បីតែ​ទំនាក់ទំនង​ស៊ី ជម្រៅ​ជាមួយ​សហរដ្ឋអាមេរិក​ក៏ គ្មាន​ផង ព្រោះ​សំដី​របស់លោក អូ​បា​ម៉ា ដែល​បាន​បញ្ជាក់ប្រាប់ លោក ហ៊ុន សែន យ៉ាងច្បាស់​រួច ហើយ​នោះ អាច​ចាត់ទុកជា​សំដី មាស​មានតម្លៃ​បំផុត​សម្រាប់​ប្រ​វ​ត្ដិ សាស្ដ្រ​ប្រទេស​កម្ពុជា ។​
        ​បើតាម​ជំហរ​របស់​អាមេរិក ដែល​ប្រជារាស្ដ្រ​ខ្មែរ​នៅ​គ្រប់​ទិស ទី​បាននាំគ្នា​អបអរសាទរ​យ៉ាង អស់ពី​ចិ​ត្ដ​ពី​ថ្លើម ។ គេ​អាច​មើល ឃើញថា លោក​ប្រធាន សម រង្ស៊ី គឺជា​កូនសោ​តែមួយគត់​ដែល​អាច ធ្វើឱ្យមាន​ភាពស្របច្បាប់​សម្រាប់ ដំណើរការ​បោះឆ្នោត​នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​ខាងមុខនេះ ហើយ​មេសោ​អាច​ស្ថិតនៅលើ​ដៃ របស់លោក ហ៊ុន សែន ក្នុងនាម ជា​មេដឹកនាំ​ដែល​ក្រអឺតក្រទម​មិន យក​ចិ​ត្ដ​ទុកដាក់​ស្ដាប់ ឬ​ពិចារណា ចំពោះ​អនុសាសន៍​ដ៏​មានតម្លៃ​របស់ អង្គការសហប្រជាជាតិ ។ ក្នុង​ភា សា​យ៉ាង​សាមញ្ញ​តាមរបៀប​ការ ទូត​របស់លោក អូ​បា​ម៉ា ដែល បញ្ជាក់ថា ការដោះលែង ឬ​ទម្លាក់ ចោល​នូវ​បទចោទប្រកាន់​លើ​អ្នក នយោបាយ គឺជា​មាគ៌ា​ឆ្ពោះទៅ កាន់ការ​បោះឆ្នោត​មួយ​ដែលមាន ការប្រកួតប្រជែង​ដោយ​សេរី និង យុត្ដិធម៌ គឺជា​រឿង​ចាំបាច់​បំផុត ដែល​ក្រុម​អ្នកកាន់អំណាច​នៅ​ស្រុក ខ្មែរ​មិនគួរ​មើលរំលង​ឡើយ ។​
        ​ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​មានះ​រៀបចំ​ការបោះឆ្នោត តាមរបៀប​ក្លែងបន្លំ​គ្មាន​ការចូល រួម​ប្រកួតប្រជែង​ពី​មេដឹកនាំ​គណ បក្សប្រឆាំង​នោះ​លទ្ធផល​នៃ​ការ បោះឆ្នោត​គ្មាន​នរណា​ទទួល​ស្គាល់ ជា​អន្ដរជាតិ​ទេ ពោលគឺ​លោក ហ៊ុន សែន ត្រូវ​បាត់បង់​ភាពស្រប ច្បាប់​ដោយសារតែ​ការបោះឆ្នោត ធ្វើឡើង​តាមរបៀប​ក្លែងបន្លំ​មិន ស្របតាម​គោលការណ៍​ប្រជា​ធិ​ប តេ​យ្យ ត្រូវគេ​ទុកឱ្យ​នៅឯ​កោ​ជា រដ្ឋ​មួយ​ដែល​គ្មាន​ការ​រាប់រក​ពី​អន្ដរ ជាតិ អាច​បញ្ជាក់បាន​ថា លទ្ធផល នៃ​ជំនួប​ទ្វេភាគី​រវាង​ប្រធានាធិបតី អាមេរិក​ជាមួយ​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​នេះ​នឹង ទទួលបាន​លទ្ធផល​ជាក់ស្ដែង​នា រដូវក្ដៅ​ឆ្នាំ​២០១៣​ខាងមុខ៕

No comments:

Post a Comment

yes