
ភ្នំពេញៈ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាបានមកដល់ប្រទេសមីយាន់ម៉ាហើយនៅថ្ងៃចន្ទ ទី១៩នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលប្រទេសក្នុងតំបន់អាស៊ានអាគ្នេយ៍មួយនេះ បាននឹងកំពុងធ្វើការបើកចំហរឡើងវិញ បន្ទាប់ពីជិតកន្លះសតវត្សរ៍ក្រោមការដឹកនាំរបស់យោធា។
យន្តហោះរបស់លោកអូបាម៉ា បានចុះចតនៅព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុង យុំាងហ្គន ដែលរូបលោកនឹងត្រូវជួបលោក ប្រធានាធិបតី ថេន សេន ដែលជាអ្នកដឹកនាំការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងនយោបាយចាប់តាំងពីចូលកាន់ដំណែងកាលពីខែមិនា ឆ្នាំ២០១១មក។ ហើយបន្ទាប់លោកអូបាម៉ា និងត្រូវជួបលោកស្រីអ៊ុង សាងស៊ូជី ដែលជាអ្នកបានដឹកនាំឲ្យមានប្រជាធិបតេយ្យនោះ។
លោកអូបាម៉ា និងចំណាយពេល ៦ ម៉ោងនៅក្នុងប្រទេសមីយ៉ាន់ម៉ា មុនពេលហោះមកប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងប្រទេសដៃគូរផ្សេងៗទៀត។
សូមបញ្ជាក់ថា លោកបារ៉ាក់ អូបាម៉ា ទើបតែចាកចេញពីប្រទេសថៃកាលពីព្រឹកថ្ងៃនេះ ផងដែរ នៅក្នុងដំណើរទស្សនកិច្ចក្នុងតំបន់អាស៊ីអគ្នេយ៍នេះ។
No comments:
Post a Comment
yes