សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 24, 2012

ក្រុមហ៊ុន​ថុង​ហួត​មាន​ជំនាញ​ដឹកទំនិញ​បន្លំ​ពន្ធ​ធ្វើឱ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ច្រើនសន្ធឹក​សន្ធាប់​


គេ​នៅតែមាន​ការងឿងឆ្ងល់​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​ដែល​សមត្ថកិច្ច​ចម្រុះ​រួមមាន​នគរបាល​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​មន្ដ្រី​ជំនាញ​នៅ​ខេត្ដ​ពោធិ៍សាត់ ដែល​បាន​ឃាត់​ចាប់​រថយន្ដ​ដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន ថុង​ហួត ដែល​ទើប​ប្ដូរ​ឈ្មោះ​មកពី​ក្រុមហ៊ុន​ព្រះអាទិត្យ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១២ ដែល​ទីបញ្ចប់​រក​មិនឃើញ​អ្វី​ជា​ដុំកំភួន​នោះទេ​អាច​ចាត់ទុកថា ប្រតិ​ប​ត្ដិ​ការ​នោះ​ជា​ប្រភេទ​ក្បាលដំរី​កន្ទុយ​កណ្ដុរ​ដែល​គេ​សង្ស័យថា ប្រធាន​ក្រុមហ៊ុន​ថុង​ហួត មានអំណាច និង​ឥទ្ធិពល​អាច​បំបិទ​សំណុំរឿង​មួយ​នេះ​មិនឱ្យ​រាលដាល​ក្លាយជា​រឿង ស្មុគស្មាញ​វែងឆ្ងាយ ។​
        ​បើតាម​មន្ដ្រី​តូចតាច​មួយចំនួន​បានឱ្យដឹងថា ករណី​ឃាត់​រថយន្ដ​ដឹកទំនិញ​របស់​ក្រុមហ៊ុន​ថុង​ហួត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ស្វាយ​បេ​កា​រ៉ង ភូមិ​ត្រញំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់ ដឹកនាំ​ដោយ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បន្ទាប់ពី​ស៊ើបអង្កេត​ដឹងថា រថយន្ដ​ដឹកទំនិញ​នោះ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ ហើយ​ក្រដាស​ពន្ធ​ដឹកទំនិញ​ហួស​សុពលភាព ពោលគឺ​ករណី​ចាប់​ឃាត់​រថយន្ដ​នេះ​មើលទៅ​ទំនង​ខ្លាំងណាស់ មាន​ឯកសារ​ភស្ដុតាង​គ្រប់គ្រាន់ អស់ហើយ​គឺអាច​ប្រមូល​ចំណូល​ជូន​ជាតិ​គួរឱ្យ​ចាប់អារម្មណ៍​។
ប៉ុន្ដែ​វា​ជា​រឿង​គួរឱ្យ​អាម៉ាស់​បំផុត​គ្រាន់តែ​ចាប់​ឃាត់​រថយន្ដ​ដឹកទំនិញ​មិន​ប្រក្រតី​នេះ​បាន​ភ្លាម​ក៏​ស្រាប់​តែមាន​ទូរស័ព្ទ​ទ្រហឹង​ពី​ភ្នំពេញ​ទៅកាន់​មន្ដ្រី​ពាក់ព័ន្ធ​ក្នុង​ខេត្ដ​ពោធិ៍សាត់ ដែល​មន្ដ្រី​តូចតាច​ខ្លះ​ធ្លោយ​ឱ្យដឹងថា ក្រុមហ៊ុន ថុង​ហួត នេះ​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើឱ្យ​សមត្ថកិច្ច​ដែល​ចាប់​ឃាត់​រថយន្ដ​នោះ​ភ័យ​ស្ទើរ​លស់​ព្រលឹង ប៉ុន្ដែ​ចុងបញ្ចប់​នៃ​ប្រតិ​ប​ត្ដិ​ការ​គេ​ដឹងថា ក្រុមហ៊ុន ថុង​ហួត បាន​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានរឿង​វែង ឆ្ងាយ​កាន់តែ​ស្មុគស្មាញ ។​
        ​មានការ​បញ្ជាក់​ផងដែរ​ថា រថយន្ដ​របស់​ក្រុមហ៊ុន ថុង​ហួត ដែល​ត្រូវបាន​ចាប់​ឃាត់​នោះ​មានប្រើ​ប្រាស់​ស្លាក​លេខ​មិន​ប្រក្រតី គឺ​ខាងមុខ​លេខ​ផ្សេង ហើយ​នៅ​ខាងក្រោយ​លេខ​ផ្សឹ​ង​មាន​ដឹក សម្ភារៈ​ដូចជា​ចំណី​សត្វ កែវ​ជ័រ រួម​នឹង​សម្ភារៈ​ចម្រុះ​ជាច្រើន​មុខ​ទៀត ដោយមាន​លិខិតស្នាម​បង់ពន្ធ​អាករ​របស់​គ​យ ផុត​សុពលភាព​ត្រឹម​ថ្ងៃទី​១៦-១៧​ខែវិច្ឆិកា ឆ្នាំ​២០១២ ហើយ​មិនបាន​ប៉ុន្មាន ផង​សមត្ថកិច្ច​បាន​ដណ្ដើម​គ្នា​យក​រថយន្ដ​ដឹកទំនិញ​មិន​ប្រក្រតី​នេះ​ទៅ​រក្សាទុក​បង្កើតឱ្យមាន​ជម្លោះ គឺ​មិនបាន​ប៉ុន្មាន​ផង​រថយន្ដ​ដឹកទំនិញ​មិន​ប្រក្រតី​នោះ​ត្រូវបាន​ដោះលែង​ទៅវិញ​យ៉ាង​រំភើយ ។ មន្ដ្រី​តូចតាច​មួយចំនួន​បាន​បង្ហើប​ឱ្យដឹងថា យោងតាម​មាត្រា​៧៧ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​បានបញ្ជាក់​ច្បាស់​ណាស់​ថា ជន​ដែល​ក្លែង​ស្លាក​លេខ​រថយន្ដ​អាច​នឹងត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ ចាប់ពី​២​ឆ្នាំ​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល​ទៅ​១០​លាន រៀល​ដោយ​គ្មាន​ករណី​លើកលែង​។​
​នេះ​គិតតែ​បទល្មើស​នៃ​ការប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​ប៉ុណ្ណោះ មិនទាន់​រាប់បញ្ចូល​នូវ​ការដឹក​ទំនិញ​មិន​ប្រក្រតី ក៏ដូចជា​ការប្រើប្រាស់​ក្រដាស​ពន្ធ​ហួស​សុពលភាព​ផង​ទេ ដូច្នេះ​មិនគួរណា​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​រថយន្ដ​ដឹកទំនិញ​មិន​ប្រក្រតី​របស់​ក្រុមហ៊ុន​ថុង​ហួត មិនមាន​អ្វី​ជា​ដុំកំភួន ធ្វើឱ្យ​មន្ដ្រី​មួយចំនួន​អស់សំណើច និង​ខក​ចិ​ត្ដ​យ៉ាងខ្លាំង ។ សូម​រំលឹកថា ក្រុមហ៊ុន ថុង​ហួត អតីត​ក្រុមហ៊ុន ព្រះអាទិត្យ​បាន​ប្រកប​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​ឱ្យ​ក្រុម​ឈ្មួញ​តាមផ្លូវ​ជាតិ​លេខ ៥ អស់​រយៈពេល​ជិត ២០ ឆ្នាំ​មកហើយ គឺ​ភាគច្រើន​ទំនិញ​មាន​ភាពមិនប្រក្រតី​ធ្វើឱ្យ​ខាតបង់​ចំណូល​ថវិកាជាតិ ដូចជា​ករណី​រថយន្ដ​ដែល​ត្រូវបាន​ឃាត់ ចាប់​នេះ គឺមាន​ការប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ​អស់​រយៈ ពេល​ជាង ១០ ឆ្នាំ​មកហើយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ទេ ។​

        ​អគ្គនាយក​គយ និង​រដ្ឋាករ​គួរតែ​ចាប់អារម្មណ៍​ពី​ករណី​ក្រុមហ៊ុន ថុង​ហួត ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​មិន​ប្រក្រតី​ជាបន្ទាន់ ដើម្បី​តាមដាន​មើលថា​តើ​ចំណូល​ពន្ធ​ត្រូវ​ខាតបង់​ក្នុង​កម្រិតណា ចំពោះ​សេវា​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ជាតិ​លេខ ៥ របស់​ក្រុមហ៊ុន ថុង​ហួត ព្រោះ​ច្រើន​ឆ្នាំ​មកហើយ​គេ​សង្កេតឃើញថា អ្នក​រត់ការ​របស់​ក្រុមហ៊ុន​ថុង​ហួត​មាន​ជំនាញ​ចាយ ប្រាក់​ដើម្បី​បិទបាំង​កំហុសឆ្គង​របស់ខ្លួន​មិនដែល​រង​នូវ​ការបង្ក្រាប​ពី​សមត្ថកិច្ច​ម្ដងណា​ឡើយ ។ ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​មួយ ចំនួន​បានឱ្យដឹងថា ក្រុមហ៊ុន ថុង​ហួត ប្រកប​សេវា​ដឹកជញ្ជូន​ទំនិញ​ឱ្យ​ក្រុម​ឈ្មួញ​ឡើង​ដុះ​ស្លែ​ទៅ ហើយ​កន្លុកកន្លៀត​ត្រង់ណា​ដែល​ត្រូវ​ចុះ​បង់លុយ ក៏​ក្រុម​អ្នក​រត់ការ​របស់​ក្រុមហ៊ុន​នេះ​មិនដែល​រំលង​ឡើយ ហើយ​សម្រាប់​មន្ដ្រី​ធំៗ សុទ្ធ​តែមាន​ចំណែក​ដែល​ប្រធាន​ក្រុមហ៊ុន​ថុង​ហួត​ឧបត្ថម្ភ​ជាប់​ជាប្រចាំ ។ សមត្ថកិច្ច ជាពិសេស​មន្ដ្រី​ជំនាញ​គយ នគរបាល សេដ្ឋកិច្ច សុទ្ធតែ​ទទួលបាន​ផលប្រយោជន៍​ពី​ការដឹកជញ្ជូន​ទំនិញ មិន​ប្រក្រតី​របស់​ក្រុមហ៊ុន ថុង​ហួត រាប់សិប​ឆ្នាំ​មកហើយ​ទើប​អ្វីៗ អាច​ដំណើរការ​ដោយ​រលូន​ល្អ ទើបតែ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែ វិច្ឆិកា​កន្លងទៅនេះ​ស្រាប់​តែមាន កម្លាំងចម្រុះ រួមមាន​ព្រះរាជ អាជ្ញា​ផងដែរ​មក​ចាប់​ឃាត់​រថយន្ដ របស់​ក្រុមហ៊ុន​ថុង​ហួត​ដើម្បី​ត្រួត ពិនិត្យ​បានតែ​មួយ​ដង្ហើមចង្រិត ប៉ុណ្ណោះ​ក៏​ដោះលែង​ទៅវិញ ៕

No comments:

Post a Comment

yes