ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមនឹងបើកសវនាការនៅថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ដើម្បីស្តាប់ការវែកញែកដោយផ្ទាល់មាត់ទាក់ទងនឹងបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាលើលក្ខខណ្ឌនៃការដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ។
លោកស្រីអៀង ធីរិទ្ធ ត្រូវបានប្រធានអង្គជំនុំជម្រះតុលាការកំពូលសម្រេចដោះលែងឲ្យនៅក្រៅ ឃុំជាមួយនឹងលក្ខខណ្ឌបណ្តោះអាសន្ន កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១២ កន្លង ទៅដោយអង្គជំនុំជម្រះយល់ ឃើញថាពុំមានភាពចាំបាច់ក្នុងការឃុំខ្លួនគាត់បន្តទៀត នៅអំឡុងពេលនៃការដោះស្រាយបណ្តឹងសាទុក្ខ។ នេះបើតាមការបញ្ជាក់ ឲ្យដឹង របស់មន្ត្រី នាំពាក្យរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី១២ វិច្ឆិកា ២០១។
លោកស្រីអៀង ធីរិទ្ធ ត្រូវបានប្រធានអង្គជំនុំជម្រះតុលាការកំពូលសម្រេចដោះលែងឲ្យនៅក្រៅ ឃុំជាមួយនឹងលក្ខខណ្ឌបណ្តោះអាសន្ន កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១២ កន្លង ទៅដោយអង្គជំនុំជម្រះយល់ ឃើញថាពុំមានភាពចាំបាច់ក្នុងការឃុំខ្លួនគាត់បន្តទៀត នៅអំឡុងពេលនៃការដោះស្រាយបណ្តឹងសាទុក្ខ។ នេះបើតាមការបញ្ជាក់ ឲ្យដឹង របស់មន្ត្រី នាំពាក្យរបស់សាលាក្តីខ្មែរក្រហមនៅថ្ងៃទី១២ វិច្ឆិកា ២០១។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម មានប្រសាសន៍ថា សវនាការរបស់អង្គជំនុំជម្រះតុលាការ កំពូលនៅថ្ងៃទី ១៣ វិច្ឆិកា ឆ្នាំ ២០១២ នឹងផ្តោតលើការទាមទាររបស់សហព្រះរាជអាជ្ញា ដែលថាការដោះលែងជន ជាប់ចោទត្រូវតែធ្វើឡើងដោយភ្ជាប់នឹងលក្ខខណ្ឌ ខណៈក្រុមមេធាវីការពារក្តីរបស់ជនជាប់ចោទ អៀង ធីរិទ្ធ ស្នើឲ្យ មានការដោះលែងដោយគ្មានលក្ខខណ្ឌ។ លោកបន្តទៀតថា សវនាការនេះ គឺដើម្បីពិភាក្សាថា តើលក្ខខណ្ឌអ្វីខ្លះដែលត្រូវដាក់ឲ្យអនុវត្តចំពោះការដោះលែងជនជាប់ចោទ។ លោកបានគូសបញ្ជាក់ថា សវនាការនេះមិនមែនជាសវនាការ ដើម្បីពិនិត្យឡើងវិញពីបញ្ហាសមត្ថភាពខាងកាយសម្បទា និងបញ្ញាស្មារតីនៅក្នុងការចូលរួមសវនាការរបស់ជនជាបចោទទេ ហើយក៏មិនមែនជាសវនាការដែលទាក់ទងនឹងការដោះលែងគាត់ចេញពីមន្ទីរឃុំឃាំងដែរ។
លោកនេត្រ ភក្ត្រា បានរម្លឹកថានៅក្នុងបណ្តឹងសាទុក្ខរបស់ខ្លួន សហព្រះរាជអាជ្ញាបានដាក់ស្នើលក្ខខណ្ឌដូចតទៅ ៖ (១) ត្រូវស្នាក់នៅក្នុងលំនៅដ្ឋានជាក់លាក់មួយ ដែលសហមេធាវីការពារក្ដីរបស់គាត់ត្រូវប្រាប់ពីអាសយដ្ឋាន, (២) ត្រូវបង្ហាញខ្លួនមួយសប្ដាហ៍ម្ដងដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច ឬ មន្ត្រីផ្លូវការដែលចាត់តាំងដោយអង្គជំនុំ ជម្រះសាលាដំបូង ធ្វើការត្រួតពិនិត្យពីសុវត្ថិភាព (៣) ត្រូវឲ្យគាត់ប្រគល់លិខិតឆ្លងដែន និង អត្តសញ្ញាណប័ណ្ណរបស់គាត់ (៤) មិនត្រូវទាក់ទង ដោយផ្ទាល់ក្ដី ឬ ដោយប្រយោលក្ដី ជាមួយសហជនជាប់ចោទដទៃទៀត (លើកលែងតែ ស្វាមី របស់គាត់ គឺ អៀង សារី) (៥) មិនត្រូវទំនាក់ទំនង ដោយផ្ទាល់ក្ដី ឬ ដោយប្រយោលក្ដី ជាមួយសាក្សី អ្នកជំនាញ ឬ ជនរងគ្រោះ ណាមួយក៏ដោយ ដែលអង្គជំនុំជម្រះសាលាដំបូងបានស្នើសុំស្ដាប់ចម្លើយ ហើយមិនត្រូវជ្រៀតជ្រែកចូលក្នុងកិច្ចការរដ្ឋបាល របស់តុលាការ, ហើយនិង (៦) ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យ
ផ្នែកវេជ្ជសាស្ត្រ ដោយអ្នកអនុវត្តផ្នែកវេជ្ជសាស្ត្រដែលអង្គជំនុំជម្រះសាលា ដំបូងបានចាត់តាំងរៀងរាល់ប្រាំមួយខែម្តង។
គួររម្លឹកថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០១២ អង្គជំនុំជម្រះសាលាដំបូង បានអះអាងថា អៀង ធីរិទ្ធ នៅតែពុំមានសមត្ថភាពខាងបញ្ញាស្មារតីគ្រប់គ្រាន់ក្នុងការចូលរួមសវនាការ ដោយសារតែលោកស្រីមានជំងឺវង្វេងវង្វាន់ និងភ្លេចការចងចាំវិវត្តពីមធ្យមទៅជាធ្ងន់ធ្ងរ ដែលអាចជាជំងឺអាល់ហ្សៃមឺ។ ដោយសារតែមិនមានមូលដ្ឋានច្បាប់ ក្នុងការបន្តឃុំ ខ្លួនគាត់បណ្តោះអាសន្នតទៅទៀតទេ អង្គជំនុំជម្រះសាលាដំបូង បានចេញសេចក្តីសម្រេចដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ជាបន្ទាន់ដោយភ្ជាប់នូវវិធានការមួយចំនួន។ ការសម្រេចនេះធ្វើឡើងដូចគ្នានឹងការសម្រេច កាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០១១ ដែលនៅពេលនោះ អង្គជំនុំជម្រះសាលាដំបូងបានរកឃើញថា អៀង ធីរិទ្ធ មិនមានកាយសម្បទា គ្រប់គ្រាន់ ក្នុងការចូលរួមសវនាការ។
អង្គជំនុំជម្រះបានធ្វើសេចក្តីសន្និដ្ឋានថា ដោយសារតែការបាត់ការចងចាំរបស់លោកស្រី អៀង ធីរិទ្ធ ក្នុងរយៈពេលខ្លី និងរយៈពេលវែង អៀង ធីរិទ្ធ មិនអាចមានលទ្ធភាពយល់ឲ្យបានគ្រប់គ្រាន់នូវដំណើរការនីតិវិធី មិនអាច ឲ្យគាត់ណែនាំទៅមេធាវីរបស់គាត់ ឲ្យបានត្រឹមត្រូវ ហើយវាធ្វើឲ្យប៉ះពាល់ដល់គាត់ ក្នុងការការពារក្តីរបស់ខ្លួនគាត់ ផ្ទាល់។ អង្គជំនុំជម្រះសាលាដំបូង ក៏បានកត់សម្គាល់ផងដែរថា ដោយសារតែលក្ខខណ្ឌវេជ្ជសាស្ត្ររបស់អៀង ធីរិទ្ធ វាបានបង្ហាញថា វាទំនងជាមិនអាចថា គាត់អាចនឹងឡើងផ្តល់សក្ខីកម្មនៅក្នុងការជំនុំជម្រះក្តីបានទេ។
ទោះបីជាសហព្រះរាជអាជ្ញាបានយល់ស្របជាមួយអង្គជំនុំជម្រះសាលដំបូងថា អៀង ធីរិទ្ធ គួរតែត្រូវបាន ដោះលែង ប៉ុន្តែសហព្រះរាជអាជ្ញាបានទាមទារភ្ជាប់លក្ខខណ្ឌមួយចំនួនជាមួយការដោះលែង ដូចជា តម្រូវឲ្យគាត់ប្រគល់លិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ និងត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ការត្រូតពិនិត្យសន្តិសុខប្រចាំសបា្តហ៍។ ក្នុងន័យនេះហើយ សហព្រះរាជអាជ្ញាបានប្តឹងសាទុក្ខចំពោះការសម្រេចដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ដោយគ្មានលក្ខខណ្ឌ និង បានស្នើសុំទៅប្រធានអង្គជំនុំជម្រះតុលាការកំពូល ត្រូវផ្អាកសេចក្តីសម្រេចដោះលែងជនជាប់ចោទ របស់អង្គជំនុំជម្រះសាលាដំបូង។
ដោយសារតែការដោះលែងនេះ មិនត្រូវបានជំទាស់ ប្រធានអង្គជំនុំជម្រះតុលាការកំពូល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១២ បានរកឃើញថា វាមិនមានភាពចាំបាច់ក្នុងការឃុំខ្លួនជនជាប់ចោទ ខណៈដែលការសម្រេច លើបណ្តឹងសាទុក្ខកំពុងតែដំណើរការ។ ការដោះលែងនេះធ្វើឡើងដោយភ្ជាប់នូវលក្ខខណ្ឌបណ្តោះអាសន្នមួយចំនួន ដែលអៀង ធីរិទ្ធ ១-ត្រូវជូនដំណឹងអំពីអាសយដ្ឋានស្នាក់នៅទៅអង្គជំនុំជម្រះ និងស្វែងរកការអនុញ្ញាតមុននឹងផ្លាស់ ប្តូរអាសយដ្ឋាន ២-ត្រូវប្រគល់លិខិតឆ្លងដែន និងត្រូវស្ថិតនៅក្នុងប្រទេស ៣-ត្រូវឆ្លើយតបទៅនឹងការកោះហៅដែល ចេញដោយតុលាការ។ បន្ថែមពីលើនេះ អៀង ធីរិទ្ធ ត្រូវបានរម្លឹកថា គាត់មិនត្រូវជ្រៀតជ្រែកលើកិច្ចការរដ្ឋបាលរបស់
តុលាការឡើយ៕
No comments:
Post a Comment
yes