ភ្នំពេញ៖ ស្ត្រីមេម៉ាយដែលជាម្តាយរបស់យុវជនស្មគ្រ័ចិត្តម្នាក់ដែលបានស្លាប់ដោយសារដើមឈើរលំកិនក្នុងអំឡុងពេលចុះវាស់ដីក្នុងខេត្តក្រចេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីតែងតាំងជាទីប្រឹក្សារបស់ខ្លួន។
អ្នកស្រី ឈុំ បញ្ញរ័ត្ន ស្ត្រីមេម៉ាយបម្រើការនៅមន្ទីរពេទ្យព្រះកុសុមៈ ដែលជាម្តាយយុវជន ចន្ទ ម៉ារឌី បាននិយាយប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា លោកស្រីត្រូវបានតែងតាំងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី។ លិខិតតែងតាំងត្រូវបានកូនប្រុសលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ានិត យកទៅជូនលោកស្រីដោយផ្ទាល់។ អ្នកស្រីបញ្ញរ័ត្ន អះអាងថា នេះជាកិត្តិយសធំណាស់របស់អ្នកស្រី។

សូមបញ្ជាក់ថា យុវជនស្មគ្រ័ចិត្តដែលចុះវាស់ដីជូនពលរដ្ឋក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ឈ្មោះ ចន្ទ ម៉ារឌី អាយុ ២២ ឆ្នាំ បានទទួលរងគ្រោះថ្នាក់ដោយដើមឈើរលំកិនកាលពីថ្ងៃទី ៣១ តុលាបណ្តាលឲ្យស្លាប់ភ្លាម។ សពរបស់យុវជនរូបនេះត្រូវបានដឹកមកធ្វើបុណ្យនៅគេហដ្ឋានក្នុងខណ្ឌទួលគោកក្រុងភ្នំពេញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានទៅចូលរួមបុណ្យសពដោយផ្ទាល់ផងដែរ៕
No comments:
Post a Comment
yes