សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 31, 2012

នាយក​រដ្ឋមន្ត្រី​ហៅ​បក្សប្រឆាំងថា ពួក​សាធារណៈរដ្ឋ​


ថ្លែង​ពីខេត្តតាកែវ​​កាល​ពីម្សិលមិញ ​មេដឹកនាំ​ខ្មែរ​​​បាន​ធ្វើការរិៈគន់​ទៅ​​លើ​ខិត្តប័ណ្ណ​​ឃោសនា​​របស់​គណបក្ស​សង្គ្រោះជាតិ ​​​ដែល​ពុំ​​បាន​​ប្រើ​ពាក្យ​ «រាជ» ពីខាងមុខ​រដ្ឋាភិបាល​​ដោយ​​ដាក់ត្រឹម​តែ «រដ្ឋាភិបាល» នោះ​​ថា ​​ជាពួកសាធារណៈ​រដ្ឋ។
ពាក្យ ដែលមានប្រើ ក្នុងខិត្តប័ណ្ណរបស់គណបក្សសង្គ្រោះ ជាតិ
លោក ហ៊ុន សែន បាន​លើកឡើង​នៅក្នុងពិធី​ចែកប័ណ្ណកម្មសិទ្ធិ​​ដល់ប្រជាពល​រដ្ឋ​​ថា «គេឈ្នះ ហើយ​នឹង​ធ្វើរដ្ឋាភិបាល គេអត់ហៅ រាជរដ្ឋាភិបាលទេ គេហៅ​រដ្ឋាភិបាល … អ៊ី​ចឹងទេ ប្រហែល​ជា​ក្រុម​ សាធារណៈរដ្ឋ»។
នាយករដ្ឋមន្ត្រី​ខ្មែររូប​នេះ​បាន​បញ្ជាក់បន្ថែម​ថា ​អ្វី​​ដែល​បាន​លើកឡើង​ក្នុងខិត្តប័ណ្ណ​​គឺ​​​ជាចេតនា​របស់​គណបក្ស​ប្រឆាំង​ ​ក្នុង​គោល​ដៅ​​រំលាយ​ចោល​របប​រាជានិយម​​​បច្ចុប្បន្ន​ «ប្រាប់​ឲ្យ​គេកែ ប៉ុន្តែចេតនា នៃ​ការ​ធ្វើខិតប័ណ្ណ​នេះ មិនមែន​មនុស្សតូចតាចទេ មេដឹកនាំអនុញ្ញាតិ ឲ្យធ្វើបែបនេះ ហើយ​ប្រើ​ពាក្យ​ត្រឹម​តែ រដ្ឋាភិបាលទេ អ៊ីចឹងចេតនារំសាយចោល រាជានិយម… ព្រោះក្រុមនេះ ក៏​ជា​ក្រុម​ពី​ឆ្នាំ​១៩៧០​មក​ដែរ​…»។

សេចក្ដី​ថ្លែងនេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ការ​​រកឃើញ​ខិត្តប័ណ្ណ​ឃោសនា​របស់គណបក្សសង្គ្រោះជាតិ​​ដែល​ពុំបាន​​ដាក់​ភ្ជាប់ពាក្យ «រាជ» ពីខាង​មុខ​​ រដ្ឋាភិបាល៕

No comments:

Post a Comment

yes