


ខ្មែរអ្នកស្នេហាជាតិ និងស្រលាញ់ប្រជាពលរដ្ឋកម្ពុជា
ក្រុមជនក្បត់ផលប្រយោជន៏ជាតិ និងពលរដ្ឋ ខំប្រឹងស្រែកការពារយួន
ដែលជាចៅហ្វាយ
ខ្មែរដែលមានឧត្តមគិជាតិ
បើទោះបីជាទៅរស់នៅដល់ទីកន្លែងណាក៏ដោយ ក៏នៅតែស្រលាញ់ ជាតិ
និងស្មោះត្រង់ចំពោះជាតិជានិច្ច ក្នុងនោះមិនថាតែជាការធ្វើបាបមកលើរូបរាងកាយ និង
ផ្លូវអារម្ភក៏ដោយ
ព្រោះមនសិការជាតិនេះគឺមិនអាចនិងត្រូវលប់ចេញពីបេះដូងអ្នកស្នេហាជាតិ បានឡើយ ។
យ៉ាងណាម៉ិញ ដូចជាលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
ដែលសព្វថ្ងៃលោកកំពុងតែរស់នៅក្រៅប្រទេស ដោយការតាមធ្វើបាបឥតឈប់ឈរពីសំណាក់រដ្ឋាភិបាលលោក
ហ៊ុន សែន តែទោះជាយ៉ាងណាឧត្តមគតិស្នេហាជាតិរបស់លោក គឺស្ថិតនៅជាប់ប្រជាពលរដ្ឋ
ខ្មែរជានិច្ច ។
លោក សម រង្ស៊ី បានបំពេញបេសកកម្មការងាររបស់លោកយ៉ាងយកចិត្តទុកដាក់ជាទីបំផុតនៅក្រៅប្រទេស
ដើម្បីធ្វើយ៉ាងណានៅឆ្នាំ២០១៣នេះសង្គ្រោះប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរចេញពីកណ្តាប់ដៃរបស់អ្នកកាន់អំណាចសព្វថ្ងៃឲ្យបាន
ព្រោះជាតិ និងពលរដ្ឋខ្មែររងទុក្ខមហាទារុណជាទីបំផុតក្រោមការគ្រប់គ្រង
និងដឹកនាំដោយគណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន
ជានាយករដ្ឋមន្រ្តីដែលកាន់អំណាចអស់រយៈពេលជាង៣០ កន្លងមកនេះ ។
ជារៀងរាល់ថ្ងៃលោក សម រង្ស៊ី បានកំពុងតែធ្វើតំណើរទៅតាមបណ្តាប្រទេសនានានៅលើពិ
ភពលោកដើម្បីធ្វើការជំរាបប្រាប់មេដឹកនាំនៅលើពិភពលោកទាំងអស់ឲ្យបានដឹងពីការដឹកនាំ
ប្រទេសតាមរបៀបផ្តាច់ការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក៏ដូចជាចុះទៅជួបជាមួយនិងពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសតាមបណ្តាប្រទេសផ្សេងៗ
ដើម្បីធ្វើការជំរាបជូនពួកគាត់នូវព្រឹត្តិការណ៏នយោបាយថ្មីរបស់កម្ពុជា ឲ្យពួកគាត់បានជ្រាប
ជាពិសេសគឺការដឹកនាំបែបអសមត្ថភាពរបស់លោក ហ៊ុន សែន ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយទៅជាប្រទេសដែលក្រីក្រជាងគេស្ថិតនៅក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ាន
និងបានធ្វើឲ្យប្រទេសកម្ពុជា ជំពាក់បំណុលបរទេសរាប់ពាន់លានដុល្លា
ដែលជាការប្រព្រឹត្តអំពើពុករលួយរបស់ខ្លួននិងក្រុមខ្លូនដើម្បីធ្វើមានបាន
ដែលធ្វើឲ្យប្រទេសកម្ពុជាជាប់ឈ្មោះជាប្រទេសដែលពុករលួយក្នុងកំរិតមួយដ៏ខ្លាំងផងដែរ ។
ប្រទេសកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជន បានធ្វើឲ្យប្រទេសនេះជិតធ្លាក់ចូលទៅក្នុងរណ្តៅជ្រោះមរណៈហើយ
ដោយសារតែការល្មោភនិងអំណាចរបស់មេដឹកនាំសព្វថ្ងៃ ដែលមិនចង់ឲ្យអ្នកឯណាផ្សេងមកដឹកនាំប្រទេសកម្ពុជាជំនួសខ្លួននោះ
លុះត្រាតែខ្លួនស្លាប់បាត់បង់អាយុជិវិតនៅលើលោកយើងនេះ ។
តែទោះជាយ៉ាងណាលោក ហ៊ុន សែន
មិនអាចសម្រេចដូចអ្វីដែលជាការចង់បានរបស់ខ្លួន ឡើយ ព្រោះអ្នកស្នេហាជាតិ
នៅគ្រប់ទីកន្លែងនៅពេលនេះបានរួមកម្លាំងគ្នាតែមួយ ដើម្បីធ្វើការសង្គ្រោះប្រទេសជាតិ
និងពលរដ្ឋកម្ពុជាដែលគ្រប់គ្រងដោយមនុស្សតែម្នាក់ ដែលមានមហិច្ឆិតាល្មោភនិងអំណាចជ្រុលនេះ
។
ជាមួយគ្នានេះផងដែរ លោក ប៉ុល ហំម អនុប្រធានគណបក្ស
សង្គ្រោះជាតិ បណ្តុះអាសន្ន
លោកបានមានប្រសាសន៏ដោយធ្វើការជំរាបបញ្ជាក់ជូនជាថ្មីថា
ខ្មែរយើងដែលជាអ្នកស្រលាញ់ជាតិ មិនថានៅក្នុងស្រុក មិនថានៅក្រៅស្រុកឡើយ
មនសិការរបស់ពួកគាត់មិនមានអ្នកណាអាចមកបំផ្លាញ និងកម្ទេចបានឡើយ
គឺនៅដក់ជាប់ក្នុងបេះដូងរបស់ពួកគាត់ជានិច្ច ពួកគាត់ហ៊ានជំនះគ្រប់ឧបសគ្គ ដោយមិនគិតពីទុក្ខលំបាក
ឬការនឿយហត់របស់ខ្លួនឡើយដោយពួកគាត់ដឹងតែម្យ៉ាងគត់គឺធ្វើយ៉ាងណាដើម្បីតែជាតិ
និងពលរដ្ឋប៉ុណ្ណោះ ។
លោក ប៉ុល ហំម បានបន្ថែមទៀតថា
តែចំពោះអ្នកដែលមានសារធាតុជាអ្នកក្បត់ជាតិ បើទោះ បីជាអ្នកនោះនៅតែនិងស្រុកខ្មែរ
ទទួលទានបាយនៅស្រុកខ្មែរ ស្នាក់នៅនិងស្រុកខ្មែរក៏ដោយ
ក៏គេនៅតែមិនអាចលប់បំបាត់នូវគំនិតអាក្រក់ក្បត់ជាតិបានឡើយ គឺក្បត់នៅតែក្បត់ដដែល
ដែលយើងមិនអាចកែប្រែបានទេ ក្នុងនោះសូម្បីតែមេដឹកនាំប្រទេសមហាអំណាចលើកឡើងចំៗហើយ
អ្នកដែលក្បត់ផលប្រយោជន៏របស់ជាតិគឺឆ្លើយយករួចខ្លួនតែប៉ុណ្ណោះ មិនព្រមធ្វើការកែប្រែឡើយ
។
អនុប្រធានគណបក្ស សង្គ្រោះជាតិ បណ្តុះអាសន្នលោក ប៉ុល ហំម
បានមានប្រសាសន៏បន្ត ទៀតថា នៅពេលនេះយើងដែលជាអ្នកប្រជាធិបតេយ្យ តំណាងឲ្យគណបក្ស
សង្គ្រោះជាតិ
យើងបានធ្វើការទាមទារយ៉ាងខ្លាំងក្នុងការឲ្យមានការគោរពសិទ្ធមនុស្ស
លទ្ធិប្រជាធិបតេយ្យ បូរណៈភាពទឹកដីជាដើម ។ល។ ក្នុងនោះយើងបានធ្វើឥ្យពួកគាត់ទទួលបានសិទ្ធិសេរីភាព
ចាប់ពីពេលនេះទៅហើយផងដែរ ដូច្នេះប្រសិនបើយើងមានសិទ្ធិសេរីភាពទៅហើយនោះ
យើងត្រូវតែស្គាល់ថាធាតុអ្វីដែលជាធាតុល្អ និងធាតុអ្វីដែលជាធាតុអាក្រក់
គឺយើងត្រូវតែចេះ ប្រើសិទ្ធិអំណាចរបស់ខ្លួន ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា
ដើម្បីកុំឲ្យចាញ់ពួកអន្តោប្រវេសន៏ ខុសច្បាប់ ដែលចូលមករស់នៅក្នុងប្រទេសកម្ពុជា
ហើយពួកអស់ទាំងនោះមានសិទ្ធិយ៉ាង
ពេញលិញក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសជំនួសយើងដែលជាប្រជាពលរដ្ឋរស់
នៅលើដីកំណើតរបស់ខ្លួននោះ ។
លោក ប៉ុល ហំម បានបន្តទៀតថា ក្នុងនោះផងដែរយួនដែលមានមហិច្ឆិតាចង់លេបត្របាក់
ទឹកដីកម្ពុជា ដែលមានគណបក្សកាន់អំណាចធ្វើជាកូនជឹង
ឥឡូវនេះគេឈប់ច្បាំងគ្នាជាមួយខ្មែរយកដីហើយ គឺគេរកវិធីបញ្ជូនជនស៊ីវិលរបស់គេមករស់នៅក្នុងស្រុកយើងវិញដើម្បីឲ្យជនជាតិរបស់គេមករស់នៅលើដីខ្មែរកាន់តែច្រើនឡើងៗ
ពីព្រោះវាមានគំរូកាលពីសម័យកម្ពុជាក្រោម គឺគេមិនចាំបាច់លើកទ័ពទេ
គេបញ្ជូនជនជាតិរបស់គេមករស់នៅកាន់តែច្រើនយូរៗទៅយើងដែលជាម្ចាស់ស្រុក
បានក្លាយទៅជាជនជាតិភាគតិចវិញម្តង ។ ហើយដល់ពេលយើងនិយាយបែបនេះ
គេថាយើងគឺជាអ្នកប្រកាន់ពូជសាស អ្នកជាតិនិយមចង្អៀតចង្អុលទៅវិញ
ដែលជាការចោទប្រកាន់ខុសទាំងស្រុង ។
អ្នកដឹកនាំប្រទេសសព្វថ្ងៃគឺជាអ្នកដឹកនាំដែលគិតតែពីប្រយោជន៏
និងអំណាចរបស់ខ្លួនតែមួយ ប៉ុណ្ណោះ ក្រៅពីនេះគឺគេមិនបានយកគំនិតគិតអ្វីនោះឡើយ
បើទោះបីជាជាតិធ្លាក់ចុះដុនដាប ដល់កំរិតណាក៏ដោយ ។ តែសំណាងប្រទេសកម្ពុជាពេលនេះ
បានអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិ
រួមកម្លាំងគ្នាជាសម្លេងតែមួយដើម្បីធ្វើការសង្គ្រោះប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរបានទាន់ពេលវេលានៅពេលនេះ
បើទុកតែបន្តិចទៀតជាតិខ្មែរនិងត្រូវរលាយសូន្យ ដូចជាក្រមួន ត្រូវថ្ងៃជាក់ជាមិនខាន
។
ដូចនេះនៅឆ្នាំ២០១៣ដាច់ខាតអ្នកប្រជាធិបតេយ្យដែលតំណាងដោយគណបក្ស
សង្គ្រោះជាតិ ពិតជាយកឈ្នះលើអ្នកដឹកនាំសព្វថ្ងៃនេះ ហើយនិងធ្វើការដឹកនាំនាវាកម្ពុជា
ឆ្ពស់ទៅរក ការរីកចំរើនជឿនលឿនដូចជាបណ្តាប្រទេសនានាមួយចំនួននៅក្នុងតំបន់
និងធ្វើឲ្យប្រជាពល រដ្ឋរស់នៅក្នុងជីវភាពមួយដ៏សមរម្យ ៕
No comments:
Post a Comment
yes