សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 31, 2012

អន្តរជាតិបាននិងកំពុងតែគាំទ្រអ្នកប្រជាធិបតេយ្យកាន់តែខ្លាំង ក្នុងការឲ្យមានការផ្លាស់ប្តូរអ្នកដឹកនាំសព្វថ្ងៃ ព្រោះគេបានស្គាល់ចរឹតមិនល្អរបស់មេដឹកនាំសព្វថ្ងៃនេះអស់ទៅហើយ


ធាតុពិតរបស់មេដឹកនាំសព្វថ្ងៃត្រូវបានបង្ហាញចេញឲ្យអន្តរជាតិឃើញយ៉ាងច្បាស់ កាលពី​ពេលកន្លងទៅថ្មីៗនេះដោយមិនបាច់បង្ខំ ពិសេសក្នុងតំណើរអញ្ចើញមក​ចូលរួមកិច្ច​ប្រជុំ​អាស៊ី​បូព៌ា​កាលពីពេលកន្លងទៅនៅកម្ពុជារបស់លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហរដ្ឋអា​មេ​រិក ។
ការស្គាល់ពីធាតុពិតរបស់អ្នកដឹកនាំសព្វថ្ងៃ បានធ្វើឲ្យអន្តរជាតិងាកមកគាំទ្រអ្នកប្រជាធិប​តេយ្យកាន់តែខ្លាំងឡើងៗ ជាពិសេសក្នុងតំណាក់កាលចុងក្រោយនេះ គឺមានប្រតិកម្មយ៉ាង​ខ្លាំង​ពីអន្តរជាតិ ចំពោះការដឹកនាំប្រទេសដែលដើរខុសគន្លងប្រជាធិបតេយ្យរបស់លោក ហ៊ុន សែន ក្នុងនោះផងដែរ អន្តរជាតិក៏បានធ្វើការដាក់គំនាបផងដែរថា ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន សែន មិនព្រមធ្វើការផ្លាស់ប្តូរការដឹកនាំរបស់ខ្លួនឲ្យវិលចូលគន្លងប្រជាធិបតេយ្យទេនោះ គេ​និងមានវិធានការចាត់ការចំពោះមេដឹកនាំរបៀបនេះភ្លាមៗផងដែរ ព្រោះអន្តរជាតិគេមិនទុក​ឲ្យលោក ហ៊ុន​សែន ធ្វើអ្វីស្រេចតែនិងចិត្តនឹកឃើញរបស់ខ្លួនទៀតបានឡើយ ដោយហេតុ​ថា​កម្ពុជាសព្វថ្ងៃទីណាក៏មានអន្តរជាតិដែរ ។

មូលហេតុដែលអន្តរជាតិ និងចាត់វិធានការលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ប្រសិនបើ លោក ហ៊ុន សែន មិនព្រមធ្វើការដឹកនាំប្រទេសតាមគន្លងប្រជាធិបតេយ្យនោះ ព្រោះប្រ​សិន​បើមានបញ្ហាវិប័ត្តប្រទេសជាតិកើតឡើងនៅក្នុងប្រទេសកម្ពុជា វាមិនមែនជាបញ្ហារបស់កម្ពុជា​តែម្នាក់នោះទេ គឺជាបញ្ហារបស់អន្តរជាតិទាំងមូល ដូចអ្វីដែលជាបទពិសោធន៏អន្តរ​ជាតិបាន​ទទួលក្នុងនោះមាននៅប្រទេសយ៉េមែន ស៊ីរី និងអេស៊ីបជាដើម ។ល។


ហេតុដូច្នេះហើយវាជាមូលហេតុចំបងដែលអន្តរជាតិត្រូវតែយកចិត្តទុកដាក់ខ្លាំងបំផុត ដែល​មេដឹកនាំប្រទេសណាមួយមិនធ្វើការដឹកនាំតាមបែបគន្លងប្រជាធិបតេយ្យ សហរដ្ឋអាមេរិកត្រូវ តែចេញមុខក្នុងការកែប្រែប្រទេសនោះ ដើម្បីឲ្យមេដឹកនាំដែលកំពុងតែកាន់អំណាចងាកមក ដឹកនាំប្រទេសតាមបែបគន្លងប្រជាធិបតេយ្យ ដើម្បីជាប្រយោជន៏របស់មេដឹកនាំរូបនោះផ្ទាល់ និងជាប្រយោជន៏សម្រាប់ជាតិ ជាពិសេសគឺដើម្បីជាប្រយោជន៏សម្រាប់ប្រជាពលរដ្ឋប្រទេស​នោះតែម្តង ។

ជាមួយគ្នានោះផងដែរ បើយោងតាមការតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់ អន្តរជាតិនៅ​ពេល​បោះឆ្នោតជាតិសម្រាប់អាណត្តិទី៥នេះ គឺគេចង់ឲ្យអ្នកប្រជាធិបតេយ្យឡើង​ដឹកនាំ​ប្រទេ​សកម្ពុជាយ៉ាងខ្លាំង ដើម្បីឲ្យអ្នកប្រជាធិបតេយ្យធ្វើការកែប្រែមុខមាត់ប្រទេសជាតិ និងប្រជា​ពលរដ្ឋ ព្រោះប្រសិនបើប្រទេសកម្ពុជា ដឹកនាំដោយអ្នកប្រជាធិបតេយ្យ ប្រាកដណាស់ប្រ​ទេស​​​នេះពិតជាមានការរីកចំរើនជឿន​លឿនជាក់ជាមិនខានឡើយ ហើយប្រជាពលរដ្ឋ​ក៏​រស់​នៅមានសេចក្តីសុខ និងថ្លៃថ្នូរផងដែរ ។

តែផ្ទុយទៅវិញប្រទេសជាតិដែលគ្រប់គ្រងនិងដឹកនាំដោយគណបក្សកាន់អំណាចផ្តាច់ការ និង ធ្វើឲ្យប្រទេសនោះពុំមានការរីកចំរើននោះឡើយ ប្រជាពលរដ្ឋរស់នៅក្នុងសភាពពិបាកជាទី​បំផុត ហើយអំពើពុករលួយក៏កើតមានយ៉ាងពេញបន្ទុកផងដែរ រីឯវប្បធម៌និទណ្ឌភាពវិញ ក៏​កើតមានយ៉ាងខ្លាំង ធ្វើឲ្យជាតិ និងពលរដ្ឋរស់នៅក្នុងសភាពភ័យខ្លាចជាទីបំផុត ហើយមួយ​វិញទៀត​សូម្បីតែបូរណៈភាពទឹកដីក៏ត្រូវបានបាត់បង់ ព្រមទាំងការគោរពសិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ក៏មានការធ្លាក់ចុះយ៉ាងគំហុកផងដែរ ។

សហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាច សហគមន៏អ៊ឺរ៉ុប ពួកគេនិងខិតខំប្រឹងប្រែងធ្វើ យ៉ាងណាឲ្យមេដឹកនាំសព្វថ្ងៃគោរពនូវគោលការណ៏ប្រជាធិបតេយ្យ ជាងនេះទៅទៀតគេនិង ជំរុញឲ្យមានការបោះឆ្នោតត្រូវតែប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងការវិល មកកម្ពុជាវិញរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ សម្រាប់មកដឹកនាំគណ​
បក្ស សង្រោះជាតិ ក្នុងការចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះ ។

លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានមានប្រសាសន៏ឲ្យដឹងថា ប្រជាធិបតេ្យគឺច្បាស់ ហើយដែលក្នុងនោះសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភាអាមេរិកកាំង ប្រធានាធិបតីអាមេរិក កាំង កាន់តែស្គាល់ចរឹតរបស់តេជោសែនយ៉ាងច្បាស់លាស់មែនទែន គឺគេមិនចង់ឲ្យមេដឹកនាំ​ដែលមិនយល់ពីស្ថានការណ៏ មិនចង់ឲ្យប្រទេស មិនចង់ឲ្យសិទ្ធិរបស់ពលរដ្ឋមានការរីកចំរើន​នៅបន្តកាន់អំណាចជាបន្តទៅទៀតឡើយ ។ លោក គង់ គាំ បន្តថា គេដែលជាប្រទេសប្រ កាន់​​យកលទ្ធិប្រជាធិបតេយ្យជាធំគេចង់បានយ៉ាងដូច្នេះ ប៉ុន្តែអ្នកសម្រេចគឺប្រជាពលរដ្ឋខ្មែរ ទាំងអស់គ្នាដែលជាម្ចាស់ឆ្នោត ។

ប្រធានគណបក្ស សម រង្ស៊ី បន្តថា ក្នុងនោះផងដែរ ម្ចាស់ឆ្នោតបើបញ្ជាក់ឲ្យច្បាស់លេខទៅ គណបក្សទាំងពីរគឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ទទួលបានសម្លេងគាំទ្រមានចំនួន២លានសម្លេង ក្នុងចំណោមប្រាំលាន​សម្លេង ហើយ២លានសម្លេងដែលអ្នកប្រជាធិបតេយ្យទទួលបាននៅពេលនេះ ក៏ដូចជារចនា​សម្ព័ន្ធរបស់គណបក្សទាំងពីរផងដែរ គឺគេសំឡុតមិនខា្លច គេទិញមិនលក់ ហើយ២លាន​សម្លេង​អ្នកបោះឆ្នោតគាំទ្រគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នៅឆ្នាំ២០១២នេះ ក៏ទិញមិនលក់ សំឡុតមិនខ្លាចផងដែរ ដែលនេះជាសម្លេងពិតជាក់ស្តែង ។

លោក គង់ គាំ បន្តថា ចំណែកឯ៣លានសម្លេង ដែលគណបក្សប្រជាជនទទួលបានគឺជា​សម្លេង​ដែលត្រូវបានគេបំប៉ោង ក្នុងមានទាំងការគំរាមកំហែងផង ការទិញទឹកចិត្តផង ការលួច​បន្លំផង ព្រមទាំងការជួយបោះពីសំណាក់ជនអន្តោប្រវេសន៏យួន និងការជួយបោះពីសំណាក់​ក្មេងដែល​មិនទាន់គ្រប់អាយុ ដែលគេចេញលិខិតបញ្ជាក់ឲ្យនោះ ដែល៣លាននេះគឺ​ជាសម្លេង​ស្រមោលភាគច្រើន ដែលគណបក្សប្រជាជនបានធ្វើក្បត់ទៅឆន្ទៈរបស់ប្រជាពលរដ្ឋ ។

លោក គង់ គាំ បានមានប្រសាសន៏បន្តទៀតថា នៅឆ្នាំ២០១២យើងចង់ផ្លាស់ប្តូរមេឃុំ តែ​
ដោយ​សារតែការមិនរួបរួមគ្នាកាលណោះរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានធ្វើឲ្យយើងចាញ់ តែសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៣នេះ គឺជាការបោះឆ្នោតជ្រើស​រើសតំណាងរាស្រ្ត និងនាយករដ្ឋមន្រ្តី ហើយយើងបានរួបរួបរួមគ្នាហើយ ព្រោះយើងមានបទ ពិសោធន៏កាលពីបោះឆ្នោតជ្រើសរើសក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ដូច្នេះការបោះឆ្នោតនៅឆ្នាំ ២០១៣នេះ នៅបន្ទាប់ពីមានការរួមគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណ​បក្ស សិទ្ធិមនុស្ស ដោយបង្កើតបានគណបក្ស សង្គ្រោះជាតិ យើងពិតជាអាចធ្វើការផ្លាស់ប្តូរ នាយករដ្ឋមន្រ្តីបានយ៉ាងពិតប្រាកដនៅឆ្នាំ២០១៣នេះ ។

ដូច្នេះសួមឲ្យបងប្អូន ច្បាស់និងប្រាកដទាំងអស់គ្នាថា នៅឆ្នាំ២០១៣អ្នកប្រជាធិបតេយ្យពិត​ជា​ឈ្នះលើជនដឹកនាំតាមរបៀបផ្តាច់ការជាក់ជាមិនខានឡើយ ហើយអន្តរជាតិនៅពេលនោះ​និង​បន្តគាំទ្រ ព្រមទាំងជួយមកដល់កម្ពុជាយ៉ាងពេញទំហឹងផងដែរ ហើយប្រទេសកម្ពុជាពិតជា​មានកិត្តិយស កេរ្តិ៏ឈ្មោះ នៅលើឆាកអន្តជាតិជាក់ជាមិនខាននោះឡើយ ៕ 

No comments:

Post a Comment

yes