រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនរបស់លោក ហ៊ុន សែន
គឺអសមត្ថភាពបំផុត ក្នុងការបង្ក្រាប និងលុបបំបាត់អំពើពុករលួយនេះ
ដែលកត្តាទាំងអស់នេះហើយ បានធ្វើឲ្យប្រ
ទេសកម្ពុជាត្រូវទៅខ្ចីប្រាក់ពីបរទេសដើម្បីយកមកបំពេញចំពោះកង្វះខាតថវិការជាតិ
ដែលត្រូវបានពួកគេលួចកឹបកេងដើម្បីជាប្រយោជន៏ផ្ទាល់ខ្លួន
ហើយអ្នកដែលត្រូវទទួលរងគ្រោះគឺប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ។
ការប្រព្រឹត្តអំពើពុករលួយដ៏ស៊ីរូងផ្ទៃក្នុងយ៉ាងសម្បើមនេះ
បានធ្វើឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
គ្មានលទ្ធភាពក្នុងការតំឡើងប្រាក់ខែជូនមន្រ្តីរាជការ ទុកឲ្យពួកគាត់រស់នៅលំបាក វេទនា
ស៊ីអត់ស៊ីឃ្លាន ដែលខ្លួនជាអ្នកការពារជាតិ និងជួយជ្រុំជ្រែងដើម្បីធ្វើឲ្យជាតិមានការ
អភិវឌ្ឍន៏ និងរីកចំរើននោះ តែបែអ្នកប្រព្រឹត្តអំពើពុករលួយពួកគេស៊ីឆ្ងាញ់ ដេកស្រួល ដោយមិនគិតពីអ្វីទាំងអស់
ពួកគេដឹងតែម្យ៉ាងរកវិធីយ៉ាងណាដើម្បីប្រព្រឹត្តអំពើពុករលួយឲ្យ បានច្រើន
ចង់មន្រ្តីរាជការ ស៊ីអត់ស៊ីឃ្លាន ក្រាបលូនក្នុងព្រៃ ដេកហាលភ្លៀងហាលខ្យល់យ៉ាងណាក៏ពួកគេមិនចាប់អារម្ភដែរ
។
គណបក្ស សង្គ្រោះជាតិ
គឺបានគិតគូរនិងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាមន្រ្តីរាជការ
ក្នុងនោះផងដែរ គណបក្ស សង្គ្រោះជាតិ
ក៏បានដាក់ចេញនូវគោលនយោបាយរបស់ខ្លួនរួចជា
ស្រេចក្នុងការតំឡើងប្រាក់ខែជូនមន្រ្តីរាជការឲ្យបានយ៉ាងតិចចំនួន១លានរៀលក្នុងមួយខែ
ដើម្បីជាការឆ្លើយតបទៅនិងអ្វីដែលជាតំរូវការរបស់មន្រ្តីរាជការ
ព្រមទាំងជួយសម្រួលបន្ទុក គ្រួសាររបស់ពួកគាត់
ដើម្បីឲ្យមន្រ្តីរាជការទាំងអស់រស់នៅបានធូធារសមរម្យដូចគេឯង ។
មានសំនួរមួយលើកឡើងថា តើគណបក្ស សង្គ្រោះជាតិ
ធ្វើយ៉ាងណាដើម្បីបានថវិការមកតំ ឡើងប្រាក់ខែជូនមន្រ្តីរាជការឲ្យបានយ៉ាងតិច១លានរៀលក្នុងមួយខែ
បើរដ្ឋាភិបាភិបាលសព្វថ្ងៃមិនអាចធ្វើទៅបានផងនោះ
ដែលគេកាន់អំណាចជាច្រើនឆ្នាំមកហើយ បទពិសោធន៏ក៏មានច្រើនក្នុងការដឹកនាំប្រទេស ?
ការចោទសួរបែបនេះត្រូវបានថ្នាក់ដឹកនាំរបស់គណបក្ស
សង្គ្រោះជាតិ លើកឡើងថាវាគ្មានអ្វី ដែលពិបាកក្នុងការតំឡើងប្រាក់ខែជូនដល់មន្ត្រីរាជការឲ្យបាន១លានរៀលក្នុងមួយខែនោះទេ
ក្នុងនោះដោយគ្រាន់តែយើងធ្វើការលុបបំបាត់អំពើពុករលួយដែលរដ្ឋាភិបាលសព្វថ្ងៃ បានធ្វើឲ្យបាត់ជាច្រើនលានដុល្លាក្នុងមួយឆ្នាំៗនោះវាគឺជាការស្រេចបាត់ទៅហើយ
ហើយមួយទៀតគឺយើងត្រូវតែរកប្រាក់ចំណូលសម្រាប់ចូលរដ្ឋឲ្យបានប្រមាណប្រាំរយលានដុល្លាក្នុងមួយឆ្នាំ
បន្ថែមលើប្រាក់ប្រមាណប្រាំមួយរយលានដុល្លាក្នុងមួយឆ្នាំ ដែលរដ្ឋាភិបាលចំណាយសព្វថ្ងៃលើប្រាក់ខែបុគ្គលិករបស់រដ្ឋទាំងអស់
។
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចផងដែរនោះ បានមានប្រសាសន៏ថា ទីមួយលោកសុំបញ្ជាក់ថាដោយសារតែអំពើពុករលួយថ្នាក់លើ
ថ្នាក់កំពូល បានធ្វើឲ្យប្រទេសជាតិរបស់យើងបាត់បង់ប្រាក់ចំណូលរបស់រដ្ឋច្រើនណាស់ ដែលក្នុងនោះប្រាក់ចំណូលកាលពីឆ្នាំ២០០៤និង២០០៥
មានក្រុមអ្នកជំនាញ ដែលមកពីស្ថាប័នអង្គការរបស់សហរដ្ឋអាមេរិក ដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ជំនួយទៅឲ្យប្រទេសក្រីក្រដូចជាប្រទេសកម្ពុជា
តាមរយៈអង្គការUSAID ដែលUSAIDនេះគឺជាស្ថាប័នមួយនៅក្នុងរដ្ឋាភិបាលសហរដ្ឋអាមេរិក
សម្រាប់ចាត់ចែងផ្តល់ជំនួយដល់ប្រទេសក្រីក្រ ហើយក្នុងនោះមុននិងគេផ្តល់ជំនួយគឺគេបានមកសិក្សាស្ថានការណ៏នៅប្រទេសនីមួយៗ
ហើយគេសិក្សាថាប្រទេសនោះមានកល្ខណៈក្រីក្រដោយសារតែហេតុផលអ្វីខ្លះ ហើយហេតុផលដ៏សំខាន់មួយដែលគេរកឃើញ
គឺដោយសារតែអំពើពុករលួយរបស់អ្នកដឹកនាំប្រទេសក្រីក្រទាំងនោះ ដែលធ្វើឲ្យប្រទេសនោះនៅតែក្រដដែល
។
លោក សម រង្ស៊ី បានបន្ថែមទៀតថា ក្នុងនោះគឹគេបានមកសិក្សានៅប្រទេសកម្ពុជាគេឃើញថា
ដោយសារតែអំពើពុករលួយរដ្ឋាភិបាលកម្ពុជាមួយឆ្នាំៗបាត់ចំណូលរហូតទៅដល់ប្រាំរយលានដុល្លា
ហើយដោយសារតែចំណូលរបស់រដ្ឋមិនចូលទៅក្នុងឃ្លាំងរដ្ឋតែបែរជាទៅចូលក្នុងហោប៉ាវអ្នកដឹកនាំពុករលួយទៅវិញ
នេះហើយហៅថាអំពើពុករលួយពីសំណាក់អ្នកដឹកនាំប្រទេសនោះ ហើយប្រាក់ចំណូលដែលបាត់បង់ដោយសារតែអំពើពុករលួយមានចំនួនប្រាំរយលានដុល្លានេះ
គឺវាស្មើទៅនិងចំនួនដែលត្រូវយកមកតំឡើងប្រាក់ខែជូនមន្រ្តីរាជការឲ្យបានយ៉ាងតិច១លានរៀលក្នុងមួយខែ
គឺយើងត្រូវការប្រាក់ប្រមាណប្រាំរយលានដុល្លាក្នុងមួយឆ្នាំ ហើយ
ប្រាំរយលានដុល្លាក្នុងមួយឆ្នាំនេះគឺវាស្មើទៅនិងប្រាក់ដែលបាត់បង់ដោយសារតែអំពីពុករលួយពីសំណាក់មេដឹកនាំប្រទេសរបស់យើង
ដែលនេះគឺជាតួលេខដែលអង្គការUSAID គេបានសន្និដ្ឋានកាលពីប្រាំពីរទៅប្រាំបីឆ្នាំមុន
ក៏ប៉ុន្តែមកទល់និងពេលសព្វថ្ងៃនេះលោកជឿថាការបាត់បង់ចំណូលរបស់រដ្ឋដោយសារតែអំពើពុករលួយនេះ
គឺវាច្រើនជាងប្រាំរយលានដុល្លាទៅទៀត គឺវាអាចគុណជាពីររហូតឡើងដល់១ពាន់លានដុល្លាឯណោះ
ដែលនេះលោកគ្រាន់តែនិយាយអំពីចំណូលរបស់រដ្ឋប៉ុណ្ណោះ ។
លោក សម រង្ស៊ី មានប្រសាសន៏បន្តទៀតថា ឥឡូវយើងនិយាយអំពីការចំណាយរបស់រដ្ឋវិញម្តង
ការចំណាយរបស់រដ្ឋក៏ត្រូវជនពុករលួយអ្នកដឹកនាំប្រទេសសព្វថ្ងៃគេបំប៉ោងខ្ទង់ចំណាយ យ៉ាងសម្បើមផងដែរ
ក្នុងនោះលោកសូមលើកយកការធ្វើផ្លូវជាឧទាហរណ៏ ប្រសិនបើការធ្វើផ្លូវមួយខ្សែអស់ប្រាក់ចំនួន១០លានដុល្លា
ហើយដោយសារតែអំពើពុករលួយនេះគឺគេបានបំប៉ោងចំណាយនោះឡើងទៅដល់២០លាន ទៅ៣០លានដុល្លា
គឺតម្លៃលើសពីរបីដងពីតម្លៃពិត ហើយគេយកលុយទាំងនោះពីរដ្ឋ មកចូលក្នុងហោប៉ាវរបស់ពួកគេ
ដូច្នេះការចំណាយដែលត្រូវបានគេបំប៉ោងខ្ទង់ដើម្បីប្រព្រឹត្តអំពើពុករលួយនេះ
កាលពីប្រាំពីរ ប្រាំបីឆ្នាំមុនគឺរដ្ឋខាតយ៉ាងតិចណាស់ក៏ប្រាំរយលានដុល្លាផងដែរ
ហើយឥឡូវមកដល់ឆ្នាំ២០១២-២០១៣នេះ លោកជឿថា ការចំណាយរបស់រដ្ឋដែល
ត្រូវបានគេបំប៉ោងក៏ធ្វើឲ្យរដ្ឋខាតយ៉ាងតិចណាស់ក៏ជិតប្រាំពាន់លាន ហើយអាចប្រហែលទៅដល់មួយពាន់លានដុល្លាទៀត
។
លោក សម រង្ស៊ូ បានបន្តទៀតថា
ដូច្នេះប្រសិនបើយើងបូកចំនួនប្រាក់ចំណូលរបស់រដ្ឋដែលបាត់បង់ដោយសារអំពើពុករលួយ គឺច្រើនជាងប្រាំរយលានដុល្លា
ហើយបើយើងមើលប្រាក់ ចំណាយដែលយើងបានចំណាយហួសហេតុខុសរឿងដោយសារតែអំពើពុករលួយក៏ជាងប្រាំ
រយលានដុល្លាទៀត ដូច្នេះបើរាប់ទៅវារាប់ពាន់លានដុល្លា ។ លោក សម រង្ស៊ី ថ្លែងទៀតថា
យើងត្រូវការប្រាក់តែប្រាំរយលានដុល្លា
ដើម្បីតំឡើងប្រាក់ខែជូនមន្រ្តីរាជការគ្រប់រូបឲ្យបានយ៉ាងតិចចំនួន១លានរៀលក្នុងមួយខែក្រោយពីការបោះឆ្នោតឆ្នាំ២០១៣ខាង
គឺយើងត្រូវការតែប្រាំរយលានដុល្លាតែប៉ុណ្ណោះ
ដូច្នេះបើយើងលុបបំបាត់
ឬមួយក៏យើងកាត់បន្ថយអំពើពុករលួយតែបន្តិច គឺយើងប្រមូលលុយ
បានច្រើនណាស់ដើម្បីយកមកតំឡើងប្រាក់ខែជូនមន្រ្តីរាជការ ហើយក្នុងនោះផងដែរ ជាទូទៅ
ក៏យើងយកមកជួយប្រជាពលរដ្ឋក្រីក្រដូចអ្វីដែលជាគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ
ដែលបានដាក់ចេញក្នុងការជួយដល់បងប្អូនជនរួមជាតិរបស់យើង ជាពិសេសគឺ ចាស់ៗលោកតា លោកយាយ
ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅគឺយើងនិងផ្តល់ប្រាក់ឧបត្ថមដល់ពួកគាត់ម្នាក់ៗឲ្យបានយ៉ាងតិចចំនួនបួនម៉ឺនរៀលក្នុងមួយខែ
ហើយក្នុងនោះផងដែរ ការចំណាយ ក្នុងការជួយឧបត្ថមដល់ចាស់ជរាគឺយើងចំណាយអស់ត្រឹមតែ៧០លានដុល្លាតែប៉ុណ្ណោះ
ហើយ ៧០លានដុល្លានេះប្រសិនបើយើងប្រៀបធៀបទៅនិងអំពើពុករលួយដែលធ្វើឲ្យរដ្ឋខាតបង់រាប់ពាន់លានដុល្លានោះ
គឺប្រាក់ចំនួន៧០លានដុល្លានេះ ជាចំនួនទឹកប្រាក់ដែលតិចតួចស្តួចស្តើងខ្លាំងណាស់ ។
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
បានមានប្រសាសន៏ទៀតថា ដូច្នេះប្រសិនបើ យើងលប់បំបាត់អំពើពុករលួយតែបន្តិចនៅថ្នាក់លើ
គឺយើងប្រមូលលុយបានច្រើន សម្រាប់យកមកជួយប្រជាពលរដ្ឋក្រីក្រ និងមន្រ្តីរាជការ
ដែលជាអ្វីយើងត្រូវធ្វើនិងជួយមុនគេនោះ ព្រោះយើងត្រូវតែដឹងគុណអ្នកបំរើជាតិ
អ្នកការពារជាតិ តែគួរឲ្យស្តាយរដ្ឋាភិបាលយើងសព្វ ថ្ងៃ ដែលដឹកនាំដោយគណបក្សប្រជាជន
មានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីគឺគេមិនដឹងគុណ និងមិនឲ្យតម្លៃអ្នកបំរើជាតិឡើយ គេគិតតែពីគាបសង្កត់អ្នកបំរើជាតិ
ការពារជាតិធ្វើឲ្យ ពួកគាត់រស់នៅមានការលំបាកជាទីបំផុត ។
ទាំងអស់នេះហើយ គឺជាភាពអយុត្តិធម៌បំផុតសម្រាប់អ្នកបំរើជាតិ
និងការពារជាតិ ហើយជាទូទៅក៏វាអយុត្តិធម៌ដល់ប្រជាពលរដ្ឋក្រីក្រផងដែរ ដូច្នេះហើយយើងត្រូវតែលុបបំបាត់អំពើ
ពុករលួយនៅថ្នាក់លើដើម្បីយើងប្រមូលលុយឲ្យបានច្រើន សម្រាប់យកមកជួនប្រជាពលរដ្ឋ ដែលក្រីក្រ
និងយកមកកសាងប្រទេសជាតិឲ្យបានត្រឹមត្រូវ និងជាពិសេសជាងនេះទៅទៀតនោះ ដើម្បីយកមកតំឡើងប្រាក់ខែជូនមន្រ្តីរាជការ
ដើម្បីឲ្យមន្រ្តីរាជការបំពេញតួនាទីរបស់ពួកគាត់ឲ្យបានសមរម និងថ្លៃថ្នូរ
ព្រមទាំងឲ្យមានប្រសិទ្ធភាពដើម្បីបំរើប្រជាពលរដ្ឋឲ្យបានដិតដល់ ។ ក្នុងនោះផងដែរដូចជាគ្រូបង្រៀន
ដើម្បីឲ្យពួកគាត់បង្រៀនកូនរបស់យើងឲ្យបានដិតដល់ ដើម្បីឲ្យកូនចៅយើងមានអនាគតភ្លឺថ្លាទៅថ្ងៃមុខ
មានចំណេះវិជ្ជាខ្ពង់ខ្ពស់ គឺទាមទារយ៉ាងដាច់ខាតត្រូវតែផ្តល់ប្រាក់ខែជូនគ្រូបប្រៀនឲ្យពួកគាត់បានរស់នៅសមរម្យ
សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃដែលជាតម្រូវការដ៏ចាំបាច់របស់ពួកគាត់ ។
ដូច្នេះសរុបសេចក្តីមកមានតែគណបក្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះដែលយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះមន្រ្តីរាជការ បុគ្គលិករដ្ឋ លោកគ្រូ-អ្នកគ្រូ
កម្មករ-កម្មការីនី ចាស់ជរា យុវជន និងប្រជាពលរដ្ឋទូទៅ ក៏ដូចជាប្រទេសជាតិផងដែរ ដើម្បីធ្វើឲ្យជាតិមានការរីកចំរើនជឿនលឿន
ដែលមានការទទួលស្គាល់ជាអន្តរជាតិ ៕
No comments:
Post a Comment
yes