សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 31, 2012

សមាគម​ទី​ភ្នាក់ងារទេសចរណ៍​៖ បុណ្យ​ឆ្លង​ឆ្នាំ​សកល ខ្មែរ​ច្រើន​ចេញ​ទៅ​លេង​នៅ​ចិន​

CEN

ភ្នំពេញ: ពលរដ្ឋ​ខ្មែរ អ្នក​មាន​ទ្រព្យ​ធូរធារ កាន់តែ​ច្រើនឡើង បាន​ធ្វើដំណើរ ចេញ​ទៅ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១២ ចូលឆ្នាំ​២០១៣ នៅក្នុង​ប្រទេស​ចិន​។ នេះ​បើ​តាម​លោក អាង គឹម​អៀង ប្រធាន​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា​។​

​លោក អាង គឹម​អៀង បាន​មានប្រសាសន៍ថា "​ខ្មែរ​យើង ឆ្នាំនេះ ឃើញថា ចេញ​ទៅ​ខាង​ចិន​ច្រើន​។ ខ្មែរ​យើង​ចេញ​ទៅ​ចិន រហូត​ដល់​យើង អត់​មាន​សំបុត្រ​កប៉ាល់​ហោះ លក់​ឲ្យ​គាត់​។ ខ្មែរ​យើង ក៏​មាន​ចេញ ទៅកាន់​ប្រទេស​ជិតខាង ដូចជា ថៃ និង​វៀតណាម សម្រាប់​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នេះ​ផងដែរ​។ ក្នុងឱកាស​ចេញ​ទៅ​ក្រៅ​ប្រទេស នៅ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នេះ ក្រៅតែពី​កំសាន្ត ខ្មែរ​យើង​ក៏​ចេញទៅ​ក្រៅ​ប្រទេស ដើម្បី​ពង្រីក​ឱកាស​ជំនួញ​ផងដែរ ដូចជា ទៅរក​ផលិតផល​ថ្មី និង​ទៅ​រក​ដៃគូ​ពាណិជ្ជកម្ម​ផង​ដែរ​"​។​



​ងាក​ទៅ​មើល​នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ នៅក្នុង​ស្រុក​វិញ ដូចជា នៅ​សៀមរាប កំពង់សោម និង​ភ្នំ​បូកគោ ខេត្ត​កំពត ជាដើម ក៏​ត្រូវបាន​លោក​ប្រធាន​សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា លើកឡើងថា តាម​សណ្ឋាគារ​ផ្ទះសំណាក់ ត្រូវបាន​ភ្ញៀវ​ចូល​ស្នាក់នៅ​ពេញៗ​។​

​យ៉ាងណាក៏ដោយ លោក អាង គឹម​អៀង ក៏បាន​អំពាវនាវ​ដល់​អ្នក​ផ្តល់​សេវាកម្ម​ទេសចរណ៍ ពិសេស​ការ​តម្លើង​ថ្លៃ​បន្ទប់​ស្នាក់នៅ អ្នកលក់​ម្ហូបអាហារ និង​កន្លែង​ជួល​តូប​អង្គុយ តាម​តំបន់​កម្សាន្ត​នោះ គួរតែ​កែប្រែ កុំ​គិត​លុយ​ថ្លៃ​ជាង​ថ្ងៃ​ធម្មតា​ពេក លើ​អ្នក​ទៅ​កំសាន្ត ដែល​នាំ​ឲ្យ​អ្នកទេសចរ រាងចាល ហើយ​ចុងក្រោយ​តំបន់​ទេសចរណ៍​នោះ​ទាំងមូល ទៅ​ថ្ងៃក្រោយ នឹង​លែងមាន​អ្នក​ទៅ​កំសាន្ត​តែម្តង​។​

​ដោយឡែក នៅ​តាម​សណ្ឋាគារ​ធំៗ នៅ​ភ្នំពេញ ដូចជា សណ្ឋាគារ ណាហ្គា វើល និង​សណ្ឋាគារ កាំបូឌីយ៉ាណា ជាដើម ក៏​មាន​រៀបចំ​ពិធី​រាប់​ថយក្រោយ Count Down ដើម្បី​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១២ ចូលឆ្នាំ​២០១៣ នៅ​យប់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២ ផងដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក អាង គឹម​អៀង​៕​

No comments:

Post a Comment

yes