សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 31, 2012

គីម​ ជុងអ៊ីល​ស្លាប់​ដោយសារ​ផ្ទុះ​កំហឹង​ពី​ការ​បែកធ្លាយ​ទំនប់​វារីអគ្គិសនី​

ប្រភព​ព័ត៌មាន​ថ្ងៃនេះ​បាន​ចេញ​ផ្សាយ​ថា​ អតីត​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង​លោក​ គីម ជុងអ៊ីល​ បាន​ទទួល​មរណភាព​ បន្ទាប់ពី​គាត់​ច្រឡោត​ខ្លាំងពេក​នៅពេល​ត្រូវ​បាន​គេ​ប្រាប់​ថា​ គម្រោង​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​មួយ​បាន​បែកធ្លាយ។
បុរស​ពោរពេញ​ដោយ​អំណាច​បាន​កើន​មាន​កំហឹង​យ៉ាងខ្លាំង​ពេល​ទទួល​​បាន​ព័ត៌មាន​ពី​រោងចក្រ​ថាមពល​ដ៏​សំខាន់​ជួប​បញ្ហា​ដែល​ធ្វើ​ឲ្យ​គាត់​បញ្ជា​ដាក់ទណ្ឌកម្ម​ជាច្រើនលើក​ដល់​អ្នកទទួល​ខុសត្រូវ​មុនពេល​គាត់​ស្លាប់។
​ ប្រទេស​ដ៏​អាថ៌កំបាំង​មួយ​នេះ​បាន​រាយការណ៍​ថា ការ​ស្លាប់​របស់​លោក គីម ជុងអ៊ីល​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១១​ដោយសារតែ​ជំងឺ​គាំង​បេះ​ដួង​ខណៈ​ពេល​គាត់​ធ្វើដំណើរ​តាម​រថភ្លើង​ផ្ទាល់ខ្លួន​មួយ​ទៅកាន់​វាល​កសិកដ្ឋាន​មួយ។

កាសែត Chosun Ilbo​កូរ៉េខាងជើង​បាន​រាយ​ការណ៍​ថា បន្ទាប់ពី​គាត់​បាន​ដំណឹង​ត្រួសៗ​ពី​ការ​ធ្លាយ​ទំនប់ទឹក​វារីអគ្គិសនី​នោះ លោក​គីម ជុងអ៊ីល​បាន​ខឹង​នឹង​មន្ត្រី​ទាំងនោះ​យ៉ាង​ខ្លាំង ​ហើយ​បាន​បញ្ជា​ឲ្យ​ជួល​ជុល​ឡើងវិញ។
ពេលនោះ​គាត់​បាន​ប្រញាប់​រួសរាន់​ធ្វើដំណើរ​ទៅកាន់​ការដ្ឋាន​ដើម្បី​ពិនិត្យមើល​ ប៉ុន្តែ​ខណៈ​ពេល​ធ្វើដំណើរ​នោះ​គាត់​មាន​កំហឹង​ខ្លាំងពេក ​ដែល​មិនអាច​ទប់​អារម្មណ៍​បាន​ក៏​ដាច់ខ្យល់​ស្លាប់​មួយ​រំពេច​តែម្តង។
​ រោងចក្រ​អគ្គិសនី​នៅ​តំបន់ Huichon ក្នង​ខេត្ត Jagang ត្រូវបាន​កសាង​ឡើង​ដើម្បី​ដោះស្រាយ​នឹង​កង្វះខាត​ថាមពល​នៅ​ទីក្រុង​ព្យុង​យ៉ាង។ លោក​គីម ជុងអ៊ីល​ត្រូវបាន​គេ​និយាយ​ថា យ៉ាង​ហោចណាស់​ក៏បាន​ទៅ​មើល​ទំនប់​វារីអគ្គិសនី​បាន​៨​លើក​ដែរ​ចាប់តាំងពី​ការ​សាងសង​តាំងពី​ឆ្នាំ​២០០៩​មក។
គម្រោង​នោះ​ត្រូវបាន​គេ​ដឹងថា ទំនប់​មាន​កំពស់​៣០០​ហ្វី​ត និង​ទទឹង​១៨០០​ហ្វី​ត ហើយ​អាច​ផ្ទុក​ទឹកបាន​៨៥០​លាន​ម៉ែត្រគូប។
​ មេដឹកនាំ​វ័យក្មេង​ដែល​ជា​កូនប្រុស​របស់​គាត់​គឺ គីម ជុង​អ៊ុន​មិនបាន​ចូលរួម​ក្នុង​កម្មវិធី​បញ្ចប់​នៃ​ការ​សាងសង់​ការដ្ឋាន​ទំ​បន់​នោះ​ទេ ពីព្រោះ​គាត់​គាត់​ថា ​ដោយសារតែ​ទំ​បន់​វា​រី​អគ្គិសនី​នោះ​ហើយ​ទើបបានជា​បណ្តាល​ឲ្យ​ឪពុក​របស់​គាត់​ស្លាប់។ ប៉ុន្តែ​យ៉ាងហោចណាស់​៤​លើក​ដែរ​ដែល​មេដឹកនាំ​វ័យក្មេង​ទៅ​ទស្សនកិច្ច​វា​រី​អគ្គិស​នី​នោះ៕

No comments:

Post a Comment

yes