សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 31, 2012

លោក អាប់​ភិស៊ី​ត វេចា​ជីវ៉ា និយាយថា​គោលនយោបាយ​រដ្ឋាភិបាល​គំរាមកំហែង​សេដ្ឋកិច្ច​

Give our kids a better deal
លោក អាប់​ភិស៊ី​ត វេចា​ជីវ៉ា មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​
លោក អាប់​ភិស៊ី​ត វេចា​ជីវ៉ា មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្សប្រឆាំងថៃ បាន​ព្រមាន​ប្រឆាំង​​រដ្ឋាភិបាល​ចំពោះ​ការបន្ត​គោលនយោបាយ​ប្រជា​និយម​របស់​ខ្លួន​​ដែល​នឹ​ត្រូវបាន​​អនុវត្ត​នៅ​ឆ្នាំក្រោយ ដោយ​និយាយថាចំណាត់ការ​នេះ​រុញ​ច្រាល​ប្រទេសជាតិ​នេះ​ឲ្យ​ធ្លាក់​ក្នុង​​ក្នុង​បញ្ហា​ឱនភាព​ហិរញ្ញវត្ថុនិង​ធ្វើឲ្យ​សេដ្ឋកិច្ច​ចុះខ្សោយ​។​

​លោក អាប់​ភិស៊ី​ត វេចា​ជីវ៉ា បាន​សម្តែង​ការព្រួយបារម្ភ​របស់លោក​ចំពោះ​ចំណាត់​នេះ​របស់​រដ្ឋាភិបាល​ដែល​​ស្វែងរកប្រាក់​ឥណទាន​ចំនួន​២,២ លានលានបាតខណៈ​ដែល​មាន​ការកាត់បន្ថយ​ប្រាក់ចំណូល​តាមរយៈ​កាត់​​បន្ថយ​ពន្ធ ដោយ​និយាយថា ផែនការ​នេះ នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ស្ថានប័ន​ហិរញ្ញវត្ថុ​និង​រូប​បិយ​វត្ថុ​របស់​ប្រទេស​ថៃ​។​


​លោក បាន​និយាយថា“ បើសិនរដ្ឋាភិបាល​នេះ​បន្ត​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​បច្ចុប្បន្ន​របស់​ខ្លួន​នេះ ប្រទេស​នេះ​នឹង​ជួប​បញ្ហា​ឱនភាព​ហិរញ្ញវត្ថុ និង​ធ្វើឲ្យ​សេដ្ឋកិច្ចជាតិ​ចុះខ្សោយ​”​។​

លោក អាប់​ភិស៊ី​ត វេចា​ជីវ៉ា  បាន​និយាយទៀតថា “ រដ្ឋាភិបាល​នេះ​ត្រូវបាន​រំពឹងថា​នឹង​បង្កើន​ការចំណាយ​ថវិកាដែល​ជា​អ្វី​​មួយ​ដែល​លោក​បាន​និយាយថា បានបង្ហាញ​ការខ្វះ​ច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​ហើយ​នឹង​រុញច្រាន​ប្រទេស​នេះ​ឲ្យ​​ស្ថិតនៅ​ក្នុង​ស្ថានភាព​ហានិភ័យ ហើយនៅ​ពេល​ណាមួយ​នោះ ការខ្វះ​ច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​នេះ​នឹង​ធ្វើ​ប៉ះពាល់​​ដល់​ការជឿជាក់​របស់​ប្រជាជន​នៅក្នុង​ប្រទេស​នេះ ហើយ​នៅ​ទីបំផុត វា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​លោក​បាន​លើកឡើងថា "រដ្ឋាភិបាល​នេះ​គួរតែ​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ​ផ្ទាល់​របស់​យើង ឬ​ពី​អ្វី​ដែល​បានកើត​​នៅ​ប្រទេស​បរទេស​។​នៅ​ឆ្នាំក្រោយ សាធារណជន​ថៃ​នឹង​ទទួលរង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​តែ​ថ្លៃ​ទ្រទ្រង់​សំរាប់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​កើនឡើង​​ដែល​បង្កឡើង​ដោយ​ផែនការ​នេះ​"។​

​គោលនយោបាយ​របស់​រដ្ឋាភិបាល​នេះ​គឺ​បង្កើន​ប្រាក់​ឈ្នូ​ល​ប្រចាំ​ង​ថ្ងៃ​របស់​កម្មករ​ឡើង​ដល់​ចំនួន​៣០០​បាត ប៉ុន្តែតម្លៃ​ទំនិញ​ផ្សេងៗ​នៅក្នុង​​ប្រទេស​នេះ​ក៏​បាន​ឡើងថ្លៃ​ផងដែរ ។ 

​លោក អាប់​ភិស៊ី​ត វេចា​ជីវ៉ា បាន​បន្ថែមថា ការដំឡើង​ប្រាក់​ឈ្នូល​នេះ នឹង​បង្ក​ផលប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ខ្នាតតូច​នៅក្នុង​ប្រទេស​នេះ​​ហើយ​រដ្ឋាភិបាល​នេះ​ក៏​បាន​មិន​បាន​ធ្វើតាម​អ្វី​ដែល​ខ្លួន​បាន​សន្យា​ក្នុង​ការឃោសនាបោះឆ្នោត​ដែល​ថា​ខ្លួន​នឹង​កាត់បន្ថយ​ថ្លៃ​ទ្រទ្រង់​ជីវភាព​ប្រចាំ​ង​ថ្ងៃ​​របស់​ប្រជាជន​នោះ​៕

No comments:

Post a Comment

yes