សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 17, 2013

ធ្លាយ​រឿង​​​អាស្រូវ​​លោក​​ស័ក្ដិ​​4យោធា ​រំ​លោភ​​ក្មេង​ស្រី​​អាយុ​12ឆ្នាំ​​ក្នុ​ងបន្ទាយ​

ខេត្តបាត់ដំបង ៖ សំណុំរឿងដ៏អាស្រូវរបស់ មន្រ្តីយោធាពាក់ស័ក្ដិ៤ម្នាក់ ដែលរំលោភ ក្មេងស្រីអាយុ ១២ឆ្នាំនៅក្នុងបន្ទាយ កាលពីចុងសប្ដាហ៍មុននៅស្រុកសំឡូត ហើយត្រូវគេព្យាយាមបិទ បាំងអស់ រយៈពេល ប៉ុន្មានថ្ងៃកន្លងមកនេះបានបែកធ្លាយ និងជះក្លិនស្អុយដូចគំរង់នៅព្រឹកថ្ងៃទី១៦ មករា ខណៈសមត្ថកិច្ចមូលដ្ឋានបដិសេធថា មិនបានដឹងរឿងនេះទាល់តែសោះ ។
ប្រភពព័ត៌មានពីស្រុកសំឡូតបានឲ្យដឹងថា  ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ មករា ដែលបង្កឡើងដោយមន្រ្តីយោធាម្នាក់ឈ្មោះសាយ គឹមបុង ពាក់ស័ក្ដិ៤ មានមុខងារជាមេ បញ្ជា ការរងវរ ការពារព្រំដែនគោកលេខ៥២៥ មានមូលដ្ឋាននៅក្នុងភូមិកញ្ចាំង ឃុំសុង  ស្រុកសំ ឡូត  ។ ប្រភពដដែលប្រាប់ថា មន្រ្តីយោធាម្នាក់នេះបានលូងលោមក្មេងស្រីអាយុ១២ឆ្នាំ រំលោភ នៅក្នុងបន្ទប់របស់ខ្លួននៅក្នុងបន្ទាយហើយត្រូវឪពុករបស់នាងដែលជាមន្រ្តីយោធានៅអង្គភាពជាមួយគ្នាដែរតាមទាន់ និងឃើញផ្ទាល់ភ្នែក ។
តាមការស្រង់សម្ដីពីឪពុកម្ដាយរបស់ ក្មេងស្រីរងគ្រោះថា ពួកគាត់មិនបានដឹងរឿងនេះទេ តែដោយសង្កេតឃើញកូនស្រីមានទឹកមុខស្លេកស្លាំង និងឃើញចេញចូលបន្ទប់របស់លោកសាយ គឹមបុង ញឹកញាប់ទើបមានការសង្ស័យ ហើយព្យាយាមតាមដាន ។ ឪពុកក្មេងស្រីរងគ្រោះត្រូវគេស្រង់សម្ដីទៀតថា នៅល្ងាចថ្ងៃទី១៣ មករា ពេលឃើញកូនស្រីដើរចូលក្នុងបន្ទប់លោកគឺមបុង ពួកគាត់ក៏លបមើលស្រាប់តែឃើញលោកមេបញ្ជាការរងរូបនេះចាប់រំលោភកូនស្រីគាត់ គ្រានោះក៏មានការភ្ញាក់ផ្អើលតែម្ដងទៅ ។ ក្រោយពីដឹងថា លោកសាយ គឺមបុង ប្រព្រឹត្តអំពើថោកទាបមកលើកូនស្រីខ្លួន ពួកគាត់ក៏បានរាយការណ៍ប្រាប់លោកហេង  ប៊ុនហៀង ដែលជាមេបញ្ជាការវរការពារព្រំដែនលេខ៥២៥ឲ្យជួយក្នុងរឿងនេះ ។
លោកហេង ប៊ុនហៀងមេបញ្ជាការវរការពារព្រំដែនលេខ៥២៥ បានឲ្យដឹងថា បន្ទាប់ពីដឹងរឿងនេះលោកបានហៅលោកសាយ គឺមបុងមកសួរនាំរួចបញ្ជូនខ្លួនជននេះភ្លាមៗទៅកាន់ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ដើម្បីចាត់ការបន្ត ។ រីឯលោកឧត្តមសេនីយ៍ជិម ភើយ មេបញ្ជាការកងពលតូចថ្មើជើងលេខ៥២មានប្រសាសន៍បញ្ជាក់ដែរថា  ពិតជាមានរឿងដូច្នេះកើតឡើងមែន ។ លោកមេបញ្ជាការបានថ្លែងថា  លោកបានសួរនាំមន្រ្តីយោធាបង្កនោះរួចហើយ ហើយជននេះក៏បានសារភាពថា ខ្លួនបានប្រព្រឹត្តនូវកំហុសបែបនេះមែន ។ លោកឧត្តមសេនីយ៍បញ្ជាក់ថា ក្រោយពីសួរនាំរួចលោកក៏បានបញ្ជូនជនបង្កនេះទៅកាន់ទីបញ្ជាការដ្ឋានយោធភូមិភាគទី៥ចាត់ការបន្តហើយកាលពីថ្ងៃទី១៥ មករា ។
លោកសារី ជីមីបឺត នាយរងសេនាធិការយោធភូមិភាគទី៥ទទួលបន្ទុកព្រហ្មទណ្ឌបានបំភ្លឺប្រាប់ដែរថា សំណុំរឿងនេះបានមកដល់ដៃមន្រ្តីជំនាញរបស់លោកហើយតែមិនទាន់ដល់ដៃលោកទេ ហើយលោកក៏មិនទាន់ដឹងថា តើមានពាក្យបណ្ដឹង ឬអត់ដែរ ? លោកជីមីបឺតបានពន្យល់ថា សំណុំរឿងនេះបើមន្រ្តីយោធានោះបានប្រព្រឹត្តមែន នឹងត្រូវធ្វើតាមទណ្ឌកម្មកងទ័ពហើយ ។ ពាក់ព័ន្ធនីតិវិធីតាមផ្លូវតុលាការវិញលោកសារី  ជីមីបឺត បានបញ្ជាក់ថា យោធាគ្មានសិទ្ធិកសាងសំណុំរឿងបទល្មើសណាមួយបញ្ជូនទៅតុលាការទេតែវាជាសិទ្ធិរបស់មន្រ្តីនគរបាលយុត្តិធម៌ដែលអាចកសាងសំណុំរឿងបទល្មើសបញ្ជូនទៅតុលាការបាន ។ ដូច្នេះមន្រ្តីយោធាដែលប្រព្រឹត្តខុសឆ្គងត្រូវតែទទួលទោសទណ្ឌកម្មផ្នែកយោធា ។
ជុំវិញសំណុំរឿងមន្រ្តីយោធារំលោភក្មេងស្រីខាងលើនេះគ្មានស្ថាប័នណាមួយក្រៅពីយោធាបានដឹងឡើយ ហើយស្ថាប័ននានាបានដឹង និងមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៦ មករា បន្ទាប់ពីអ្នកសារព័ត៌មានបានសួរនាំ ។ សូម្បីតែតំណាងអយ្យការអមសាលាដំបូងខេត្តក៏មិនត្រូវបានគេរាយការណ៍ឲ្យដឹងដែរដែលជាហេតុធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំង ។ ក្នុងសំណុំរឿងនេះលោកនួន សាន តំណាងអយ្យការអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោកមិនបានដឹងរឿងនេះទេ ព្រោះគ្មានអ្នករាយការណ៍ ។ លោកថា ជនបង្កកំពុងស្ថិតនៅក្នុងអង្គភាពយោធាដែលត្រូវទទួលវិន័យកងទ័ព ហើយប្រាកដណាស់ថា យោធាពិតជាគ្មានសិទ្ធិកសាងសំណុំរឿងបញ្ជូនជនបង្កមកកាន់តុលាការមែន ព្រោះនេះជាការងាររបស់មន្រ្តីនគរបាលយុត្តិធម៌ ។
ប៉ុន្តែលោកព្រះរាជអាជ្ញាបានលើកជាចម្ងល់ថា តើមន្រ្តីនគរបាលយុត្តិធម៌មូលដ្ឋានធ្វើអ្វីបានជាបទល្មើសឧក្រិដ្ឋកើតឡើងរហូតដល់ពេលនេះទៅហើយនៅតែមិនដឹង ?លោកមានការព្រួយបារម្ភអំពីបញ្ហានេះដោយសារជនបង្កកំពុងស្ថិតក្រៅប្រព័ន្ធច្បាប់ ធ្វើឲ្យគេមិនរាងចាលហើយអាចប្រព្រឹត្តបទល្មើសដដែលៗនេះបន្តទៀតជាមិនខាន ។
លោកព្រះរាជអាជ្ញាបានផ្ដល់ជាមតិដល់មន្រ្តីនគរបាលយុត្តិធម៌ថា គួរតែចុះស្រាវជ្រាវលើករណីនេះ ព្រោះនេះជាបទល្មើសឧក្រិដ្ឋដែលជនបង្កប្រព្រឹត្តលើក្មេងស្រីដែលជាអនីតិជន។
លោកជេត វណ្ណនី ស្នងការរងខេត្តក៏បានបញ្ជាក់ប្រាប់ដែរថា អធិការនគរបាលស្រុកសំឡូតមិនបានរាយការណ៏អំពីករណីនេះមកស្នងការដ្ឋានខេត្តទ ព្រោះតែមិនបានដឹងរឿង ។ លោកថា ពេលនេះលោកស្នងការបានបញ្ជាឲ្យកម្លាំងជំនាញស្រុកចុះទៅធ្វើការស្រាវជ្រាវឡើងវិញហើយ ៕

No comments:

Post a Comment

yes