សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 11, 2013

ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តពោធិ៍សាត់ បើកយុទ្ធនាការចុះជួបជាមួយប្រជាពលរដ្ឋ និងសកម្មជនគណបក្សដើម្បីពង្រឹងការងារក្នុងការចុះផ្សព្វផ្សាយពីគោលនយោបាយបក្ស

ក្រុមការងារចលនាប្រជាធិបតេយ្យខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៣ បាន​រៀបចំកម្មវិធីជួបជាមួយមហាជនដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ កម្មវិធីបានប្រារព្វធ្វើឡើងនៅក្នុងភូមិមាន់ចែ សង្កាត់ព្រៃ ញី ក្រុងពោធិ៍សាត់ និងនៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៣ ប្រារព្វធ្វើឡើងនៅភូមិបឹងចក ឃុំស្យា ស្រុកកណ្តៀង នៅពេលព្រឹកហើយបន្ទាប់មកបានថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិ ក៏បានជួបប្រជុំជាមួយនិងសកម្មជនរបស់គណបក្ស សង្គ្រោះជាតិ នៅឃុំតាឡូ ស្រុកបា កាន ចំណែកនៅពេលរសៀលពិធីជួបជុំមហាជនបានប្រារព្វធ្វើនៅភូមិបាក់ជញ្ជៀន ឃុំ បាក់​ជញ្ជៀន ស្រុកភ្នំក្រវ៉ាញ ព្រមទាំងបន្តប្រជុំជាមួយនិងសកម្មជនរបស់គណបក្សនៅឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវ៉ាញ ដែលកម្មវិធីទាំងពីរថ្ងៃនេះដឹកនាំដោយលោក អេង ឆៃអ៊ាង និងលោក អ៊ូ ចាន់ ឬទ្ធិ ។

ជាមួយគ្នានោះនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិ បានបន្តដំណើរអញ្ជើញទៅចុះជួបសំណាលជាមួយប្រជាពលរដ្ឋពេលព្រឹកនៅឃុំពោធិ៍ និយម ឃុំត្រពាំងជុង ស្រុកបាកាន ហើយនៅពេលចប់ពិធីសំណាលជាមួយប្រជាពលរដ្ឋថ្នាក់ ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលដឹកនាំដោយលោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងលោក អ៊ូ ចាន់ឬទ្ធិ បានធ្វើដំណើរទៅចូលរួមប្រជុំជាមួយនិងសកម្មជនរបស់ គណបក្សនៅឃុំរំលិច ស្រុកបាកាន ស្តីពីយុទ្ធសាស្រ្តក្នុងការរកសម្លេងឆ្នោតតាមបែបប្រជាធិ បតេយ្យ និងការបន្តចុះជួបជាមួយប្រជាពលរដ្ឋឲ្យដូចជាភ្លៀងរលឹម ដើម្បីពន្យល់ និងណែនាំ ពួកគាត់ឲ្យបានយល់ពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ និងសារៈសំខាន់ក្នុង ការចូលរួមការបោះឆ្នោត ។


នៅថ្ងៃដដែលពេលល្ងាចថ្នាក់ដឹកនាំរបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលដឹកនាំ​ដោយលោកស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង និងលោក អូ ចាន់ឬទ្ធិ បានធ្វើពីធីលើកស្លាក គណបក្ស សង្គ្រោះជាតិ នៅសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ផងដែរ ព្រមទាំងបានធ្វើដំណើរទៅ ចុះជួបជាមួយនិងអាជីវករនៅក្នុងផ្សារក្រគរផងដែរ ក្នុងនោះមានការទទួលស្វាគមន៏រាក់ទាក់ យ៉ាងកក់ក្តៅបំផុតពីសំណាក់អាជីវករនៅផ្សារក្រគរ ដោយពួកគាត់ម្នាក់ៗបានសម្តែងក្តីសង្ឃឹម និងផ្ញើរវាសនាអនាគត់មកលើគណបក្ស សង្គ្រោះជាតិ តែមួយគត់នៅឆ្នាំ២០១៣នេះ ព្រមជា មួយគ្នានោះផងដែ ថា្នក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បានធ្វើតំណើតបន្តរទៅ​ជួបសំណេះសំណាលជាមួយនិងប្រជាពលរដ្ឋជាបន្តទៀតនៅក្នុងឃុំក្បាលត្រាច ក្នុងស្រុកក្រ គរ ហើយនៅពេលចប់ពិធីជួបសំណេះសំណាលជាមួយនិងប្រជាពលរដ្ឋ ថ្នាក់ដឹកនាំរបស់ចល​នាប្រជាធិបតេយ្យសង្គ្រោះជាតិ​ បានរៀបចំកម្មវិធីជួបប្រជុំជាមួយនិងថ្នាក់ដឹកនាំចលនាប្រជា ធិបតេយ្យខេត្តជាបន្តទៀត ដោយរបៀបវីរនៅក្នុងអង្គប្រជុំបានផ្តោតទៅលើការលើកស្លាក​របស់គណបក្ស ការរៀបចំរចនាសម្ព័ន្ធប្រតិប័ត្តិខេត្ត-ស្រុក ហើយនិងឃុំ ក៏ដូចជាការបន្តចុះ​ផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដោយហេតុថាការបោះឆ្នោត​ជាតិ​សម្រាប់អាណត្តិទី៥នេះក៏បានកាន់តែគៀកមកដល់ណាស់ហើយផងដែរ ។

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ពីមួយថ្ងៃទៅមួយថ្ងៃគ្មានពេលសំរាកនៅ​ឡើយ គឺបានធ្វើសកម្មភាពនីទូទាំងប្រទេសក្នុងការចុះជួបជាមួយនិងប្រជាពលរដ្ឋ​ ព្រមទាំង ការលើកស្លាករបស់គណបក្សផងដែរ និងការចុះផ្សព្វផ្សាយពីគោលនយោបាយរបស់គណ​បក្ស ដែលគោលនយោបាយរបស់គណបក្ស សង្រោះជាតិ ទាំងអស់គឺសុតតែផ្តល់ផលប្រយោ​ជន៏ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ។

ដូច្នេះតាមសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ ព្រមទាំងគោល នោយបាយល្អៗរបស់គណបក្សផងដែរនោះ គេរំពឹងថានៅឆ្នាំ២០១៣នេះ គណបក្ស សង្គ្រោះ ជាតិ ពិតជាទទួលបានជ័យជំនះលើការបោះឆ្នោតជាក់ជាមិខានឡើយ ដើម្បីនាំមកនូវការរស់ នៅថ្មីជូនប្រជាពលរដ្ឋ និងការស្តាកិត្តិយសកេរ្តិ៏ឈ្មោះជូនប្រទេសជាតិឡើងវិញ បន្ទាប់ពីគណ​បក្សប្រជាជន បានធ្វើឲ្យជាតិខ្មែរស្ទើតែបាត់ឈ្មោះនៅលើឆាកអន្តរជាតិនោះ ៕

No comments:

Post a Comment

yes