សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 12, 2013

ពៅ បញ្ញា​ពេជ្រ ចង់​ឡើង​ឆាក​វិញ ទោះបីជា​ពិការភាព

ពៅ បញ្ញា​ពេជ្រ ចង់​ឡើង​ឆាក​វិញ ទោះបីជា​ពិការភាព​

ភ្នំពេញ: ​តារាចម្រៀង​អភ័ព្វ ដែល​មិនអាច​ដើរ​បាន​ អង្គុយតែ​លើ​រទេះរុញ ពៅ បញ្ញាពេជ្រ បាន​ទន្ទេញ​ចង់​ឡើង​ច្រៀង​ដោយ​មិន​មានការ​ព្រួយ​ខ្លាចពី​រឿងសុវត្ថិភាព ឬ​បារម្ភ​ពី​ការ​ព្យាបាទ​នោះទេ​។ 

​យោងតាម​ទស្សនា​វ​ដ្តី​អង្គរធំ បាន​រាយការណ៍​ថា បញ្ញា ពេជ្រ អះអាងថា នាង​អាច​ច្រៀង​បាន បើទោះជា​ខ្យល់​ដង្ហើម​នាង​ខ្លី​ជាង​មុន​ក៏ដោយ ហើយ​នាង​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​អញ្ជើញ​។ ផ្ទុយទៅវិញ​នាង​ក៏​អស់សង្ឃឹម​ដែរ ដែល​បំណង​របស់​នាង​មិនបាន​សម្រេច​។ 

​ប្រភព​ខាងលើ បាន​បន្តថា កញ្ញា បាន​និយាយថា “​មិនទាន់មាន​អ្នកណា​ទាក់ទង​មក​ខ្ញុំ​សម្រាប់​ការឡើង​ច្រៀង​ទេ ប៉ុន្តែ​ខ្ញុំ​អាចធ្វើ​អ្វី​បាន​? ខ្ញុំ​ជឿថា ពួកគាត់​សុទ្ធ​តែរវល់ តែ​ខ្ញុំ​នៅតែ​រង់ចាំ​ពួកគាត់​ដោយ​រីករាយ​”​។​


​គួរកត់សម្គាល់​ដែរ​ថា អតីត​អ្នកចម្រៀង​សុភាពរាបសា​ដ៏​ល្បីឈ្មោះ ពៅ បញ្ញា​ពេជ្រ ត្រូវបាន​គេ​លប​បាញ់ប្រហារ​ដោយ​កាំភ្លើង​កាលពី​ខែកុម្ភៈ ឆ្នាំ​២០០៧ កន្លងទៅនេះ ក្រោម​មន្ទិល​សង្ស័យថា ជា​ស្នេហា​ត្រីកោណ តែ​នាង​បាន​បដិសេធ​។ តារាចម្រៀង​ដ៏​កម្សត់​រូបនេះបាន​ចំណាយ​ពេលវេលា និង​ថវិកា​ជាច្រើន​ក្នុងការ​ព្យាបាល​ក្នុងប្រទេស​វៀតណាម និង​ថៃ​។ នាង​បាន​វិល​ត្រឡប់មក​មាតុប្រទេស​វិញកាលពី​ពាក់កណ្តាល​ឆ្នាំ​២០១២ ដោយបាន​បញ្ជាក់​ហេតុផល​ថា ខ្វះ​លទ្ធភាព​ក្នុងការ​ព្យាបាល​។ 

​លើសពីនេះទៅទៀត បញ្ញា ពេជ្រ ដែល​ធា្ល​ប់​តែមាន​កាយវិការ​រស់រ​វើក រាំ​ពត់ពេន​ខ្លួនប្រាណ​តាម​ចង្វាក់ភ្លេង​នោះ នឹងត្រូវ​អង្គុយ​លើ​រទេះរុញ ដោយ​ជើង​ទាំង​ទ្វេ​របស់​នាងមិនអាច​កម្រើក​បាន​៕​

No comments:

Post a Comment

yes