សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 19, 2013

សាលា​រាជ​ធានី​ភ្នំពេញ​​អនុញ្ញាត​​ឲ្យ​សហជីព​​សេរី​កម្មករ​​ដើរ​ដង្ហែរ​​ក្បួន ​​ដើម្បី​​គោរព​​ព្រះ​វិញ្ញាណ​ខន្ធ​​លោក​ជា វិជ្ជា​


​បើ​តាម​ការប្រកាស​របស់​សហជីព​សេរី​កម្មករ ដល់​អ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា​នេះ​បានឲ្យដឹងថា ការសម្រេច​របស់​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​នៅពេលនេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រវាង​តំណាង​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា កន្លងទៅ​នៅ​សាលា​រាជធានី​ភ្នំពេញ​ស្តីពី ការ​ដង្ហែ​កម្រងផ្កា​ទៅ​គោរព​វិញ្ញាក្ខន្ធ​លោក ជា វិជ្ជា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៣​។
​នៅក្នុង​អង្គប្រជុំ​តំណាង​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើកឡើង​នៅក្នុង​អង្គប្រជុំ​ថា គោលបំណង​នៃ​ការដើរ​ហែ​ក្បួន​ប្រារព្ធ​ពិធី​នេះ គឺ​ចង់​រំលឹក​ខួប នៃ​ការ​ទទួលមរណភាព​លោក​ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤​។

ក្បួន​ដង្ហែ​នេះ មាន​អ្នកចូលរួម ១៥០នាក់ ដោយ​ធ្វើ​ការជួបជុំ​គ្នា​នៅ​ទី​ស្នាកា់ការ​កណ្តាល​សហជីព​នៅផ្ទះ​លេខ​ ​១៧AEo ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ជិត​អតីត​គុក​ទួលស្លែង​រួច​ដង្ហែ​កម្រងផ្កា​ទៅកាន់​តូប​លក់​កាសែត​ជាប់​របង​វត្ត​លង្កា ដើម្បី​ប្រារព្ធ​ពិធី​។​
​សូម​រម្លឹកថា លោក​ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណា​ចក្រម្ពុជា ត្រូវបាន​ខ្មាន់កាំភ្លើង​មិន​ស្គាល់​មុខ​បាញ់​ចំនួន​បី​គ្រាប់ បណ្តាលឱ្យ​ស្លាប់​នៅនឹងកន្លែង ខណៈ​ដែល​លោក​កំពុងឤ​ន​កាសែត នៅ​ក្នុង​តូប​លក់​កា​សែត ជាប់​នឹង​របង​វត្ត​លង្កា កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤​។​
ក្រោយ​ពី​ការបាញ់សម្លាប់​លើ​រូប​លោក​ជា វិជ្ជា រយៈពេល​៧​ថ្ងៃ​ក្រោយមក លោក​ប៊​ន សំណាង និង សុខ សំអឿន ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ថា ជា​ឃាតក​។ តុលា​ការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០០៥ បាន​កាត់ក្តី ឱ្យ​បុរស​ទាំង​ពីរ​ជាប់​ពន្ធនាគារ​ចំនួន​ម្នាក់ៗ ២០​ឆ្នាំ ពី​បទ​ឃុបឃិត​ប្រព្រឹត្ត​អំពើ​ឃាតកម្ម គិតទុក​ជាមុន លើ​​រូប​លោក​ជា វិជ្ជា​។
ក៏ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល និង​សាច់ញាតិ​លោក​ជា វិជ្ជា បាន​ចាត់ទុកថា បុរស​ទាំង​ពីរ​គ្រាន់តែ​ជា​ឃាតក​សិប្ប​និម្មិត្ត​ប៉ុណ្ណោះ​។ រីឯ​បុរស​ជាប់ចោទ​ទាំងពីរ​ក៏​បាន​បដិសេធ ដាច់អហង្កា​ផងដែរ​៕

No comments:

Post a Comment

yes