លោក សោរ ចាន់ដេត ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក្នុងពីធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសមាជិកបក្ស
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបាត់ដំបង
បាននិងកំពុងតែចុះទៅតាម មូលដ្ឋាននានានៅទូទាំងខេត្ត ដើម្បីពង្រឹងចលនាសម្ព័ន្ធគណបក្ស
ក៏ដូចជាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋផងដែរ ក្នុងការស្វែងរកកាគាំទ្រមកលើគណបក្ស
សង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៥នៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា
ឆ្នាំ២០១៣នេះ ។
បើយោងតាមការផ្តល់ព័ត៌មានពីលោក សោរ ចាន់ដេត
ក្រុមការងារចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី១៨
ខែមករា ឆ្នាំ២០១៣នេះ ពេលព្រឹកថា្នក់ដឹកនាំខេត្តបានធ្វើតំណើរទៅស្រុកថ្មគោល
ដើម្បីជួបប្រជុំជាមួយនិងថ្នាក់ដឹកនាំស្រុកក្នុងការរៀបចំរចនាស័ម្ពព្ធរបស់គណបក្សសង្គ្រោះជាតិស្រុក
ព្រមទាំងដាក់ចេញផែនការក្នុងការលើកស្លាកគណបក្សចាប់ពីពេលនេះឲ្យបានរួចរាល់នៅក្នុងអំឡុងខែកុម្ភៈនៅទូទាំងស្រុកថ្មគោល
ក៏ដូចជាការចុះយុទ្ធនាការទាំងនៅតាមផ្ទះ និងជាក្រុមជួបជាមួយប្រជាពលរដ្ឋ
ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដល់ពួកគាត់ឲ្យបានដឹង ។
លោក សោរ ចាន់ដេត បានបន្តទៀតថា
ជាមួយគ្នានោះនៅពេលរសៀលថ្នាក់ដឹកនាំចលនាប្រ ជាធិបតេយ្យសង្គ្រោះជាតិខេត្ត
ក៏និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងស្រុក ថ្មគោលផងដែរ
ដើម្បីធ្វើការជំរាបជួនពីព្រឹក្តិការណ៏យោបាយនៅក្នុងស្រុកសព្វថ្ងៃជួនដល់ពួក
គាត់ឲ្យបានជ្រាប ពិសេសគឺការជំរាបជូនពីសារសំខាន់នៃការបោះឆ្នោត និងជំរុញឲ្យប្រជាពល
រដ្ឋទៅបោះឆ្នោតឲ្យបានគ្រប់គ្នានៅថ្ងៃបោះឆ្នោត ដែលក្នុងនោះគណបក្ស សង្គ្រោះជាតិ ដែលកើតចេញពីការរួមចញ្ចូលគ្នារវាងគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺដើរតួនាទី
សំខាន់បំផុតក្នុងការចូលរួមការបោះឆ្នោតក្នុងអាណត្តិថ្មីនេះ
គណបក្ស សង្គ្រោះ គឺមានរូបសញ្ញាព្រះអាទិត្យរះ មានកាំរស្មីចំនួន២៤ដែលតំណាងឲ្យ២៤ខេត្តក្រុង
ជាសម្គាល់ ៕
No comments:
Post a Comment
yes