សេចក្តីប្រកាសព័ត៌មានរបស់អង្គការតម្លាភាពកម្ពុជា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ បានបង្ហាញថា យុវជនចំនួន ១៣០នាក់ នឹងទទួលបានឱកាសរៀនសូត្រ ពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ មេធាវីដែលមានឯកទេសខាងតម្លាភាព អ្នកផលិតកម្មវិធីប្រព័ន្ធផ្សព្វផ្សាយអ្នកដឹកនាំវ័យក្មេង និងវាគ្មិនផ្សេងទៀត។
សេចក្តីប្រកាសនេះ បន្តថា បទពិសោធន៍នេះ នឹងជួយពង្រឹងសិទ្ធិអំណាចយុវជន ដើម្បីលើកស្ទួយតម្លាភាព និងសុចរិតភាព ឲ្យសាយភាយទៅដល់យុវជនរាប់ពាន់នាក់ទៀតនៅកម្ពុជា។
ព្រឹត្តិការណ៏នេះ ឧបត្ថម្ភថវិកាដោយមូលនិធិប្រទេសកាណាដា សម្រាប់គំនិតផ្តួចផ្តើមក្នុងតំបន់៕
No comments:
Post a Comment
yes