(3).jpg)
រហូតមកដល់ពេលនេះទស្សនៈពីរកំពុងតែប្រទាញប្រទង់ ឬជជែកប្រកែកយកឈ្នះយកចាញ់ស្តីពីគុណថ្ងៃ ២៣ តុលា និងគុណ ថ្ងៃ ៧ មករា ។ គណបក្សប្រឆាំងដែលគេនិយមហៅថា គណបក្សចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ អតីតគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សច្របាច់បញ្ចូលគ្នា កាលពីចុងឆ្នាំ២០១២ កន្លងមកនេះ បាន យកថ្ងៃ ២៣ តុលា ធ្វើជាគុណសម្រាប់ឃោសនាស្វែងរកសម្លេងឆ្នោតពីប្រជាពលរដ្ឋ ។ រីឯគណបក្សកាន់អំណាច ដែលជំពាក់គុណយួនបាននិងកំពុងតែព្យាយាមឱ្យប្រជាពលរដ្ឋដឹងគុណយួន ថ្ងៃ ៧មករា រាប់ម៉ឺនឆ្នាំផងដែរនោះ នេះក៏ជាគោលនយោ បាយ ដើម្បីអូសទាញប្រជារាស្ត្រឱ្យបោះឆ្នោតជូនគណបក្សជំពាក់គុណយួននេះផងដែរ ។
រីឯគណបក្សហ៊្វុនស៊ិនប៉ិច ដែលគេនិយមហៅថា គណបក្សភាគតិចនៃសភាតំណាងរាស្ត្រ ឬគណបក្ស បាននិងកំពុងតែអូសទាញប្រជារាស្ត្រឱ្យដឹងគុណអតីតព្រះមហាវិរក្សត្រខ្មែរទ្រង់ ព្រះនាម នរោត្តម សីហនុ ដែលទើបតែចូលទិវង្គតកាលពីយប់ថ្ងៃទី ១៥ តុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសមហាមិត្តចិន ប្រជាមានិតកន្លងមកនេះ មិនបានលើកយកថ្ងៃ ២៣ តុលា ឬក៏ថ្ងៃ ៧មករា ឱ្យរាស្ត្រខ្មែរជំពាក់គុណយួនតទៅទៀត គឺឱ្យដឹងគុណ សម្តេចឪជាធំ ។ ចំពោះបញ្ហានេះលោក គង់ គាំ ដែលទើបនឹងជាប់ឆ្នោតធ្វើជាប្រធានគណបក្សសម រង្ស៊ីថ្មី បានលើកឡើងថាការបោះឆ្នោតនាអាណត្តិទី ៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ មានតែគណបក្សប្រជាជន និងគណបក្សប្រឆាំងសង្គ្រោះជាតិប៉ុណ្ណោះ ដែលមានសក្តានុពលប្រកួតប្រជែងយកឈ្នះយកចាញ់បាន ។ គណបក្សតូចៗអំពិលអំពែកក្រៅពី នោះបង្កើតឡើងសម្រាប់បំបែកសម្លេងសន្លឹកឆ្នោតគណបក្សប្រឆាំងដ៏ធំប៉ុណ្ណោះ ។ចំពោះថ្ងៃ ២៣ តុលា បើតាមការអះអាងរបស់គណបក្សប្រឆាំងក៏ដូចជាប្រជាពលរដ្ឋមួយចំនួនដែលមិនផ្កាប់មុខជឿគណបក្សជំពាក់ គុណយួនពេក បានលើកឡើងថា ថ្ងៃ ២៣ តុលា ជាថ្ងៃរះរបស់លទ្ធិប្រជាធិបតេយ្យសេរីជឿនលឿន ដែលគេនិយមហៅថាលទ្ធិមូល ធននិយម ។ ជាថ្ងៃបង្រួបបង្រួម ផ្សះផ្សាជាតិ និងសាមគ្គីជាតិ តាមព្រះរាជតំរិះដ៏វ័យឆ្លាតនៃអង្គសម្តេចឪទ្រង់ព្រះនាម នរោត្តម សីហនុ ។ ថ្ងៃ ២៣តុលា ជាថ្ងៃនាំមកនូវសុខសន្តិភាពជូនប្រជារាស្ត្រទូទាំងប្រទេស ពោលគឺបញ្ចប់សង្គ្រាមដោយសន្តិវិធី ។ ជាថ្ងៃបើកសករាជ ថ្មីសំដៅទៅលើវត្តមានកងទ័ពអង្គការសហប្រជាជាតិចំនួនពីរម៉ឺននាក់ មកជួយការពារសន្តិសុខ និងជួយរៀបចំបោះឆ្នោតឱ្យកម្ពុជា តាមលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវនិងយុត្តិធម៌អាចទទួលយកបាន ។ លើសពីនេះថ្ងៃ ២៣តុលា ជាថ្ងៃបើកទ្វារឱ្យសហគមន៍អន្តរជាតិ លើកទឹកចិត្តផ្តល់ជំនួយឥតសំណងមកជួយកសាងប្រទេសកម្ពុជាឡើងវិញ។ បើគ្មានថ្ងៃ ២៣តុលា ជាប្រវត្តិសាស្ត្រទេនោះ ម៉្លេះសម យួននៅត្រួតត្រាខ្មែរម្ចាស់ស្រុកគ្រប់គ្រងលើដីខ្មែរទន្ទ្រានយកដីខ្មែរ ប្លន់យកដីខ្មែរមិនខុសពីទឹកដីខ្មែរនៅកម្ពុជាក្រោមប៉ុន្មានឡើយ ។
ជាពិសេសថ្ងៃ ២៣ តុលា ជាថ្ងៃបង្កឱ្យគណបក្សកាន់អំណាចក្លាយជាអ្នកមានគ្រប់ៗគ្នា ។ ពិសេសមន្ត្រីជាន់ខ្ពស់រហូតមន្ត្រីជាន់ទាប ឱ្យតែមានឈ្មោះជាប់ស្រឡាយគាំទ្រគណបក្សជំពាក់គុណយួន គឺក្លាយជាអ្នកមានទាំងអស់ ។ ប៉ុន្តែទោះជាយ៉ាងណា មន្ត្រីដែល ជំពាក់គុណយួនទាំងអស់នោះ ព្រមទាំងបក្ខពួករកស៊ីមានបានដោយសារគុណថ្ងៃ ២៣តុលា គេបែរជានាំគ្នាអុជធូបសំពះដឹងគុណ យួនទុកឱ្យយួនទន្ទ្រានប្លន់យកកោះត្រល់ និងយួនកាត់យកទឹកដីខ្មែរអស់មួយចំនួននៅតាមព្រំប្រទល់ដែនខ្មែរយួនផង ពិសេសគេ អរគុណយួនឱ្យឡើងធ្វើធំដឹកនាំប្រទេសបំផ្លាញត្រីព្រៃឈើខ្មែរស្ទើររលាយអស់ និងអរគុណយួនហូរចូលមកក្នុងប្រទេសកម្ពុជារាប់ លាននាក់ផងដែរ ។ បើតាមការថ្លឹងថ្លែង ឬសួរយោបល់ពីអ្នករកស៊ីមានបានសព្វថ្ងៃនេះ គេដឹងគុណថ្ងៃ ២៣តុលា ច្រើនជាងថ្ងៃ ៧ មករា ។ អញ្ចឹងហើយបានជាគណបក្សកាន់អំណាចសព្វថ្ងៃ បង្កើតឱ្យមានទិវាបុណ្យជាតិថ្ងៃ ២៣តុលា ឡើងវិញនោះ ។
ប៉ុន្តែទោះជាយ៉ាងណាមន្ត្រី និងប្រជាជនមួយចំនួន ដែលស្រឡាញ់យួនជាងខ្មែរស្រឡាញ់ខ្មែរ នៅតែអរគុណយួនរំលឹកគុណយួន យកថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី ២ របស់ពួកគេ ធ្វើជាខែលឬធ្វើជាឧបករណ៍សម្រាប់ឃោសនាអូសទាញស្វែងរកសន្លឹកឆ្នោតពី ប្រជាពលរដ្ឋយ៉ាងខ្លាំងក្លាបំផុត ។ ទោះបីជាគេដឹងថា ថ្ងៃ ២៣តុលា មានគុណជាងថ្ងៃ ៧មករា ក៏ដោយ ។ ប៉ុន្តែគុណថ្ងៃ ៧មករា ទៅអនាគតនឹងចាប់ផ្តើមរលត់រលាយបន្តិចម្តងៗតាមរយៈកូនខ្មែរជំនាន់ក្រោយមិនគោរពតាម ឬដឹងគុណយួន ឱ្យដូចចាស់ៗជំនាន់ មុនជំនាន់ ហ៊ុន សែន ទៀតឡើយ ។ ហើយពួកគេនឹងជេរប្រទេចផ្តាសារដល់មេដឹកនាំខ្មែរទាំងឡាយណា ដែលចុះហត្ថលេខា ស៊ីញ៉េកាត់ទឹកដីខ្មែរខ្លះនៅតាមព្រំដែនឱ្យយួននិងកោះត្រល់ភ្ជាប់ និងដែនទឹក (សមុទ្រ)ផងដែរ ។ ហើយឈប់ប្រារឰធ្វើបុណ្យរំលឹក គុណយួនថ្ងៃ ៧ មករា តទៅទៀតដែរ ។ មានន័យថា កូនខ្មែរជំនាន់ក្រោយឈប់ជឿសំដីបោកប្រាស់ជនផ្តាច់ការយកថ្ងៃ ៧ មករា ធ្វើជាអាជីវកម្មនយោបាយ ដើម្បីបោកប្រាស់ស្វែងរកសន្លឹកឆ្នោតទៀតហើយ ៕
No comments:
Post a Comment
yes