សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 7, 2013

បេក្ខជន​ពាន​រង្វាន់​អន្តរ​ជាតិ​អ្នក​ស្រី ទេព វ៉ាន់នី

អ្នកស្រី ទេព វ៉ាន់នី 
នៅខែមេសាឆ្នាំនេះ អ្នកស្រី ទេព វ៉ាន់នី នឹងធ្វើដំណើរទៅកាន់រដ្ឋធានី Washington D.C ដើម្បី​ទទួល​ពាន់រង្វាន់ GlobalLeadershipAwa rd. ។ វាគឺ​ជាពាន់រង្វាន់សំរាប់ស្រ្ដីណាដែលតស៊ូ ចំពោះការងា​ររ​បស់​ពួកគេក្នុងភាពរឹង​ប៉ឹង​ដើម្បីប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ។ អ្នកស្រី ទេព វ៉ាន់នី បានប្រយុទ្ធ ប្រឆាំងដើម្បីទាមទារសិទិ្ធដីធ្លីនៅកម្ពុជា ។ ហើយអ្នកស្រីក៏ធ្លាប់បានជួយ សង្គ្រោះស្រ្ដីដទៃទៀត​នៅ​សហគមន៏បឹងកក់ដែលបានធ្វើយុទ្ធនាការសិទ្ធិដីធ្លី និងផ្ទះសំបែង ។ លោកនួនបូរិនបាន​ជួបស្រ្ដី​ដ៏ក្លា​ហាននេះ ខណៈអ្នកស្រី កំពុងរៀបចំខ្លួនចេញទៅទទួលពានរង្វាន់ ។ សូមស្ដាប់សេចក្ដីរាយការណ៍ បន្ថែមរបស់នាងខ្ញុំដូចទៅនេះ។


ទេព វ៉ាន់នីស្ថិតនៅជួរខាងមុខអ្នកតវ៉ា ។ នៅពីក្រោយនាង មានអ្នកតវ៉ាប្រហែលជា 400 នាក់​ដោយ​អ្នកទាំងនោះបាន បញ្ចេញនូវ សំលេងខឹងសម្បារពីការបាត់បង់ដីធ្លីនិងផ្ទះសំបែងរបស់ពួកគេ ។ ការតវ៉ាបានធ្វើឡើងនៅថ្ងៃប្រារព្ធពីធី សិទ្ធិមនុស្ស 10 ធ្នូ ។ ប៉ូលីស ប្រឆាំងកុប្បកម្មបាន​បង្រ្គាប​បាតុ​កម្មនោះ។ 

Tep Vanny និយាយថា : “យើងរស់នៅដោយគ្មានសិទ្ធិមនុស្សសោះ ។ យើងរស់នៅដោយទុក្ខព្រួយ​ដោយសារការរំលោភសិទ្ធិ មនុស្សពីអ្នកមានអំណាច ។ ផ្ដល់ភាពយុត្តិ​ធម៌និងផ្ទះសម​រម្យដល់​យើង​មក ! អ្នកមិនបានជួយគាំទ្រដល់យើងទេ ហើយអ្នកក៏មិន បានផ្តល់ទីជំរកដ៏សមរម្យមកឲ្យយើងដែរ ប៉ុន្តែជំនួសមកវិញ អ្នកបានចាប់ខ្លួនពួកយើងចូលគុក។អ្នកត្រូវតែដោះលែងអ្នកភូមិរបស់ យើង!។

អ្នកស្រី ទេព វ៉ាន់នី គឺជាអ្នកដឹកនាំនៃសហគមន៍បឹងកក់ ។ អ្នកស្រីមានឈ្មោះក្នុងចំណោម ស្ត្រីតវ៉ា​ទាំង 13 នាក់ដែលធ្លាប់ជាបពន្ធ នាគារ។ ការបណ្ដេញចេញជាច្រើនពុំមានសំណងសមរម្យឡើយ ។ បច្ចុប្បន្នគ្រួសារជិត 800 នាក់បដិសេធ និងការចាកចេញពីផ្ទះ សំបែងរបស់ពួកគេជុំវិញបឹងកក់ ។ រដ្ឋាភិបាលបានយកតំបន់នេះចូលទៅក្នុងគំរោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មសំនងទំនើបៗ។

នៅខែឧសភាឆ្នាំមុនស្រ្ដី 13 នាក់ រួមទាំងអ្នកស្រី ទេព វ៉ាន់នី ផងនោះ ត្រូវបានគេចាប់ដាក់​គុកដោយ​សារ​តែការតវ៉ា ដើម្បីប្រឆាំង នឹងការបណ្ដេញចេញពីផ្ទះសំបែងរបស់អ្នកស្រី ។ ក្រុមអង្គការសិទ្ធិ​មនុស្សជំរុញឲ្យមានការគាបសង្កត់ទៅលើរដ្ឋាភិបាល ដើម្បីដោះ ស្រាយករណីរបស់ពួកគេ ។ តុលាការឧទ្ធរណ៏នៅកម្ពុជាបានដោះលែងអ្នកស្រីកាលឆ្នាំទៅមិញនេះ។

Tep Vanny ថ្លែងថា សាលាឧទ្ធរណ៏បានផ្ដល់យុត្តិធម៌មកឲ្យសហគមន៏របស់ពួកយើង ប៉ុន្តែពួក​យើង​នៅតែបន្តការតវ៉ា ។ តុលាការ ដំបូងបានច្រានចោលករណីរបស់ពួកយើង ដោយគ្មាន​ភាព​យុត្តិ​ធម៌​ដល់ពួកយើង ។ យើងមិនអាចទទួលយកទង្វើនេះបានទេ។

អ្នមកស្រីទេពវ៉ាន់នីមានទីលំនៅនៅឯបឹងកក់ ។ អ្នកស្រីឥលូវនេះកំពុងតែរវល់រៀបចំឯកសារ និងDVDsការតវ៉ារបស់សហគមន៏ បឹងកក់ដើម្បីទៅទទួលពាន់រង្វាន់ Global Leadership Award. នៅរដ្ឋធានីWashington D.C. ខែមេសាខាងមុខនេះ ។ រូប​ភាព​មួយ ក្នុងចំណោម​រូបភាព​ជាច្រើន​ដែល​មានអ្នកស្រី ទេព វ៉ាន់នី និងអ្នកតវ៉ាបានកាន់ផ្ទាំង ដ៏ធំមួយសរសេរថា S.O.S រួមជា​មួយ​និង​រូបភាពលោកប្រធានាធិបតី Barack Obama និងរដ្ឋមន្រ្តីរបស់គាត់គឺលោកស្រី Hillary Clinton ដែល​ការ​តវ៉ា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន ។

Tep Vanny និយាយថា : “ខ្ងុំចង់ប្រាប់មន្ត្រីអាមេរិកអំពីភាពមិនយុត្តិធម៌និងការបណ្ដេញចេញការរឹម​អូសដីធ្លីនៅក្នុងសហគមន៏របស់ខ្ងុំ ។ ខ្ងុំនឹងប្រាប់ពួកគេអំពីការតស៊ូនៅសហគមន៏បឹងកក់ និង​សកម្មញភាពឃុំខ្លួនពួកយើង ។ ខ្ងុំចង់ប្រាប់អ្នកដឹកនាំប្រទេសអាមេរិកថា ឲ្យជួយកំណែ​ទម្រង​ប្រ​ជា​ធិបតេយ្យ និងធ្វើឲ្យមានការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។

អ្នកវិភាគសង្គមលោកស្រី ជា វណ្ណាត មានប្រសាសន៍ថាពាន់រង្វាន់នេះគឺជាធនធាននៃមោទន​ភាព​របស់សកម្មភាពស្រ្ដីកម្ពុជា។

Chea Vannat សង្កត់ធ្ងន់ថា : “វាធ្វើឲ្យស្រ្ដីកម្ពុជាប្រយុទ្ធប្រឆាំងសំរាប់សេរីភាព ។ វាបង្ហាញថា ការ​តស៊ូដើម្បីដីធ្លីគឺជាសិទ្ធិរបស់ពួក​គេ។ ហើយវាក៏បង្ហាញអំពីការតស៊ូដោយអហិង្សា។

លោក អូ សុខជា គឺជាប្ដីរបស់អ្នកស្រី ទេពវ៉ាន់នី​ ។ គាត់ជាមន្ត្រីយោធានៅក្រសួងការពារជាតិ ។ គាត់សង្ឈឹមថា ការតស៊ូរបស់ប្រពន្ធ គាត់អាចធ្វើឲ្យមានភាពល្អប្រសើរខាង​សិទ្ធិមនុស្ស​នៅក្នុង​ប្រ​ទេសកម្ពុជា។

Ou SokChea បញ្ជាក់ថា : “ពាន់រង្វាន់អន្ដរជាតិគឺជាធនធាននៃមោទនភាពរបស់ប្រពន្ធខ្ងុំ និងសហ​គមន៏របស់ពួកយើង ។ វាបង្ហាញ ឲ្យឃើញថា ការតវ៉ារបស់ប្រពន្ធខ្ងុំនិងអ្នកភូមិរបស់យើង​សំរាប់​សេរី​ភាពសំរាប់សិទ្ធិដីធ្លីគឺជារឿងត្រឹមត្រូវ។

អ្នកស្រី ទេព វ៉ាន់នី បានសន្យាថា នឹងបន្តការតស៊ូបន្ទាប់ពីបានពាន់រង្វាន់។

Tep Vanny អះអាងថា : “ខ្ងុំនឹងពង្រីកយុទ្ធនាការបញ្ចេញមតិរបស់ពួកយើង និងបណ្ដាញសិទ្ធិដី​ធ្លី​សំរាប់ប្រជាធិបតេយ្យនៅកម្ពុជា រហូតដល់សហគមន៏បឹងកក់ទទួលបាន​ដំណោះស្​រាយ​ដ៏​ត្រឹម​ត្រូ​វ​ខ្ងុំនឹងមិនលះបង់ការតស៊ូនេះទេ ៕

No comments:

Post a Comment

yes