ភ្នំពេញ: អង្គការសិទ្ធិមនុស្សអាដហុក ចាប់ដៃគូសហការជាមួយ គណៈកម្មការសិទ្ធិមនុស្ស របស់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយលោក ឱម យ៉ិនទៀង សម្រាប់ការស៊ើប អង្កេតលើករណីរំ លោភសិទ្ធិ មនុស្ស នៅក្នុងប្រទេសកម្ពុជា ស្ថាប័នទាំងពីរនោះ មានគំរោងចុះអនុស្សារណៈ ជាមួយគ្នានៅពេល ខាងមុខ នេះ។យោងតាមប្រសាសន៏លោកចានសុវេតមន្ត្រីជានខ្ពស់នៃអង្គការសិទ្ធិមនុស្សអាដហុកដែល បានប្រាប់ក្រុម អ្នករាយការណ៍ព័ត៌មាន កាលពី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៣ នៅទីស្នាក់ការអង្គការអាដហុក។
លោក ចាន់ សុវេត បានមានប្រសាសន៍បញ្ជាក់ថាកិច្ចសហការរវាងអង្គការសិទ្ធិមនុស្សអាដហុកជា មួយស្ថាប័នសិទ្ធិមនុស្ស រាជរដ្ឋាភិបាលនោះ ដោយសារតែ ស្ថាប័នសិទ្ធិមនុស្ស របស់ រាជរដ្ឋាភិបាល បានមើលឃើញពី សារៈប្រយោជន៏របស់អង្គការអាដហុក ដែលជាស្ថាប័នមួយឯករាជ្យ មានជំហរកណ្តាល ហើយជាអង្គការសិទ្ធិមនុស្សមួយដែលមានឈ្មោះបោះសម្លេង នៅក្នុងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិទើបស្ថាប័នសិទ្ធិមនុស្សរដ្ឋាភិបាលយល់ព្រមចាប់ដៃជាមួយអង្គាការអាដហុកដើម្បីធ្វើ ការរួម ជាមួយគ្នា ចុះដោះស្រាយ ស៊ើបអង្កេតករនីរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាកសាងប្រទេស ឲ្យក្លាយជានីតិរដ្ឋ។
លោកបានមានប្រសាសន៍បញ្ជាក់ថា៖នៅពេលខាងមុខអង្គការសិទ្ធិមនុស្សអាដហុកជាមួយស្ថាប័នសិទ្ធិមនុស្សរាជរដ្ឋាភិបាលដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រីឱមយ៊ិនទៀន នោះមានគំរោងចុះអនុស្សារណៈ(MOU) ជាមួយគ្នា នៅពេលអនាគត ប៉ុន្តែនៅពេលនេះ ស្ថាប័ន សិទ្ធិមនុស្ស ទាំងពីរនេះបាន និងកំពុងសហការធ្វើការងារជាមួយគ្នាក្នុងវិស័យសិទ្ធិមនុស្សដែលមានក្រុមមេធាវីសំរិត ជាជំនួយ ការផ្នែកច្បាប់ ឲ្យស្ថាប័នសិទ្ធិមនុស្សទាំងពីរនេះផងដែរ។
លោកបានបន្តទៀតថា ៖ នៅរាល់កិច្ចការដែលអង្គការសិទ្ធិមនុស្សអាដហុកបានធ្វើគឺយើងបានដាក់ជាលក្ខណៈ សហការជាមួយគ្នា និងពិភាក្សាគ្នានៅគ្រប់ករណីដែល បានធ្វើ ដើម្បីឲ្យក្រុម ការងារ ចុះធ្វើការអង្កេត ប្រមូលតន្និន័យពិតប្រាកដនៅកន្លែងកើតហេតុ ដែលជាការងារ របៀបសិទ្ធិមនុស្ស មិនមែនជាអ្នកដាក់បន្ទុកទេ ពីព្រោះការដាក់បន្ទុកជាស្ថាបន័តុលាការ និងស្ថាប័ន ឯទៀត។
លោក ចាន់ សុវេត បានមានប្រសាសន៍បញ្ជាក់ ថា៖“ក្នុងរយៈពេលជិតមួយឆ្នាំកន្លងមកនេះយើងបាន សហការធ្វើការជាមួយគ្នាបាន ចំនួន៤ករណីរួចទៅហើយដែរ។ រួមមានករណីទំនាស់ដីធ្លីចំនួន៤ករណី និងករណីទារុណកម្មមួយករណីយើងបានចុះ បំពេញ បេសកកម្ម រួមគ្នា កន្លងមក មាននៅខេត្តព្រះសីហនុ កណ្តាលព្រៃវែងនិងបាត់ដំបងដែលភាគីនីមួយៗធ្វការងារ ដោយឯករាជ្យគ្មានការ គាប សង្កត់ទេ”។
លោកបន្តថា ម្ចាស់ជំនួយគាំទ្រ ឲ្យស្ថាប័នសិទ្ធិមនុស្ស អង្គការក្រៅរដ្ឋាភិបាល ធ្វើការជាមួយស្ថាប័ន សិទ្ធិមនុស្ស រាជរដ្ឋាភិបាល ដើម្បីជួយ ប្រជាពលរដ្ឋដែលទទួលរងនូវ ការរំលោភសិទ្ធិមនុស្ស ដោយមិន ប្រកាន់ និន្នាការនយោបាយហើយការងាររួមគ្នា នេះ ឆ្លុះបញ្ចាំង ពីការបើកសិទ្ធិសេរីភាព ការបង្ហាញអំពី ជំហរ ឯករាជ្យ ការបង្ហាញពីសមិទ្ធិផលជួយប្រជាពលរដ្ឋដែលទទួលការរំលោភ សិទ្ធិមនុស្ស។
លោក ចាន់ សុវេត បានមានប្រសាសន៍បន្តថា ៖ កិច្ចសហការគ្នានេះត្រូវបានប្រជាពលរដ្ឋអបរដែលពួកគាត់ជាជនរងគ្រោះ យល់ពួកគាត់ និងទទួលបាននូវ យុត្តិធម៌ មួយពិតប្រាកដ ដែលអាច ទទួលយកបានទោះតិចឬច្រើនក៏ដោយហើយពួកគាត់គេចផុតការគំរាមកំហែង នានាបាន។ ដែលនេះជាការអនុវត្ត ច្បាប់ពេញលេញ រកដំណោះស្រាយចូនប្រជាពលរដ្ឋរងគ្រោះ។
លោកបានបន្តថា នៅក្នុងកិច្ចសហការជាមួយស្ថាប័នសិទ្ធិមនុស្ស ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង កន្លងមកនេះជិត ១ឆ្នាំ គឺដៃគូទាំងពីរ បានទទូលលទ្ធផលល្អ ជិត៩០% ក្នុងចូលរួមជួយប្រជាពលរដ្ឋ ទទួលរងនូវ ការរំលោភសិទ្ធិមនុស្ស និងរងការរំលោភច្បាប់ នានា ដែលសុទ្ធតែជារឿងរ៉ាវ ជាប់គាំង យូរឆ្នាំហើយ៕ - See more at: http://www.cen.com.kh/localnews/show_detail/135?token=NDIyOGNhZWQyYmZhNzQ3ZGQxYTlkNDA3NWMxMjI4#sthash.jPIRQtTR.dpuf
No comments:
Post a Comment
yes