
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បាននិងកំពុងតែជួបគ្រោះអាសន្នយ៉ាងច្រើនអនែកដែលមិនអាចរកអ្វីមកគណនាបានឡើយ
។
ជាមួយគ្នានេះលោក ហ៊ុន សែន
ក៏ជាមេដឹកនាំដែលគ្មានសមត្ថភាពថែមទៀតផង ដែលមិនខុសគ្នាទៅនិងការលើកឡើងរបស់ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនោះទេ
ដែលបានមានប្រសាសន៏ថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលចេញមកពីសាលាកំទិច ដូច្នេះរូបលោកមិនអាចធ្វើការដឹកនាំប្រទេសឲ្យមានការរីកចំរើនបានឡើយ
។
ក្នុងនោះផងដែរ លោក ហ៊ុន សែន
ក៏បាននិងកំពុងតែបើកដៃយ៉ាងខ្លាំងដោយបណ្តោយឲ្យ ជនជាតិយួនចូលមករស់នៅក្នុងប្រទេសកម្ពុជាយ៉ាងអនាធិបតេយ្យបំផុត
និងបានមកបំផ្លាញ ទ្រព្យសម្បត្តិធម្មជាតិរបស់ខ្មែរអស់ជាច្រើន
ព្រមទាំងបានធ្វើការបង្ខិតព្រំដែនចូលមកកម្ពុជា កាន់តែជ្រៅទៅៗផងដែរទាំងព្រំដែនគោក
និងព្រំដែនទឹក ។
យ៉ាងណាម៉ិញ ដើម្បីបញ្ចប់បញ្ហាទាំងអស់នេះ
និងដើម្បីសង្គ្រោះប្រទេសជាតិឲ្យបានរួចផុតពី
ការគ្រប់គ្រងរបស់គណបក្សប្រជាជនដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺមានតែ
បងប្អូនប្រជាពលរដ្ឋចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ព្រោះដោយ
ហេតុថាគណបក្ស សង្គ្រោះជាតិ គឺប្រមូលផ្តុំទៅដោយអ្នកស្នេហាជាតិ ស្រលាញ់លទ្ធិប្រជាធិ
បតេយ្យ ។
ជាមួយគ្នានេះជារៀងរាល់ថ្ងៃថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យដង្គ្រោះជាតិ
ក៏បានធ្វើតំណើរចុះជួបជាមួយប្រជាពលរដ្ឋគ្មានពេលទំនេរផងដែរ
ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងធ្វើ ការបង្ហាញស្លាកសញ្ញាគណបក្ស សង្គ្រោះជាតិ
ឲ្យពួកគាត់បានស្គាល់និងបានដឹង ដែលជាកត្តាមួយសម្រាប់ផ្តល់ភាពងាយស្រួលជូនពួកគាត់
នៅពេលបោះឆ្នោតជាតិអាណត្តិទី៥ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ចូលមកដល់ ។
ព្រមជាមួយគ្នានេះ នៅមួយរយៈចុងក្រោយគណបក្ស សង្គ្រោះជាតិ
គឺទទួលបានការគាំទ្រ យ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរដែលសន្ទុះបែបនេះមិនធ្លាប់មានទេតាំងតែពីមុនមក
ដែលសកម្ម ភាពបែបនេះបង្ហាញឲ្យឃើញថា សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣នេះ គណបក្ស
សង្គ្រោះជាតិ និងទទួលបានជ័យជំនះជាក់ជាមិនខានឡើយ ។
សូមជំរាបជូនផងដែរថា នៅក្នុងពិធីជួបជាមួយប្រជាពលរដ្ឋ
សកម្មជន សកម្មនារី និងអ្នកគាំទ្រកាលពីពេលកន្លងទៅថ្មីៗនេះលោក សម រង្ស៊ី
ប្រធានគណបក្ស សង្គ្រោះជាតិ បានមានប្រសាសន៏ថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋជាមួយនិងគណបក្ស
សង្គ្រោះជាតិ ដែលមានចំនួនកាន់តែច្រើនឡើងបែបនេះ គឺជាចរន្តដែលខ្លាំងបំផុត
ហើយចរន្តនេះនិងនាំមកនូវជ័យជំ នះជូនគណបក្ស សង្គ្រោះជាតិ ជូនប្រទេសជាតិ
និងជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ។
លោក សម រង្ស៊ី បានមានប្រសាសន៏បន្តទៀតថា
វាជាការចាំបាច់ណាស់ ដែលអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ ត្រូវរួបរួមគ្នាជាធ្លុងមួយ
ហើយខ្មែរទាំងអស់ដែលមានឈាមជ័រជាខ្មែរ ដែលមានព្រលឹងជាខ្មែរ អ្នកស្រលាញ់ជាតិ
ស្រលាញ់ទឹកដី ស្រលាញ់យុត្តិធម៌ យើងរួបរួមគ្នា
ដើម្បីសង្គ្រោះប្រទេសជាតិរបស់យើងឲ្យទាល់តែបាននៅឆ្នាំ២០១៣នេះ ដែលក្នុងនោះគឺនៅ
សល់តែរយៈពេលប្រាំ ប្រាំមួយខែទៀតប៉ុណ្ណោះនិងមានការបោះឆ្នោតដើម្បីធ្វើការផ្លាស់ប្តូរ
។
ប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី បន្តទៀតថា
ទាល់តែមានការផ្លាស់ប្តូរអ្នកដឹក នាំសព្វថ្ងៃនេះចេញ
ហើយជ្រើសរើសអ្នកដឹកនាំថ្មីដែលមានទឹកចិត្តស្រលាញជាតិ ស្រលាញ់ ប្រជារាស្រ្ត
ស្រលាញ់យុត្តិធម៌ ស្រលាញ់ខ្មែរគ្នាឯងទើបយើងអាចសង្គ្រោះប្រទេសជាតិរបស់ យើងបាន ។ លោក
សម រង្ស៊ី បន្តថា ដាច់ខាតយើងត្រូវតែសង្គ្រោះទឹកដីរបស់យើង ព្រោះទឹក
ដីយើងកំពុងតែបាត់បង់ច្រើនណាស់ដែលត្រូវបានបរទេសឈ្លានពានជាពិសេសគឺយួន ដែលគេបានរំកឹលព្រំដែនចូលមកក្នុងទឹកដីប្រទេសកម្ពុជា
ដូចអ្វីដែលបងប្អូនបានឃើញ និងបានយល់ យ៉ាងច្បាស់អំពីការឈ្លានពានរបស់យួនដែលលេបត្របាក់ទឹកដីរបស់យើងទាំងដែនដីគោល
និងដែនដីសមុទ្រ ។
ដូច្នេះយើងត្រូវតែសង្គ្រោះទឹកដីមាតុភូមិកម្ពុជាដែលជាទីស្រលាញ់របស់យើងទាំងអស់គ្នា
ហើយដាច់ខាតនិងចាំចាប់បំផុតយើងត្រូវតែសង្គ្រោះដីធ្លី ដីស្រែ ដីចំការ ភូមិរបស់យើង
វត្តយើង ព្រៃឈើយើង បឹងបួរ ស្ទឹងទន្លេរ រហូតទៅដល់សមុទ្រ និងកោះដែលនៅកណ្តាលសមុទ្រ
គឺខ្មែរយើងបានបាត់បង់អស់ជាច្រើន ដែលក្នុងនោះយួនបានយកយ៉ាងច្រើនបំផុត ។
ហេតុដូចនេះយើងត្រូវតែរួបរួមគ្នាសង្គ្រោះទឹកដី និងទ្រព្យសម្បត្តិជាតិរបស់យើង ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជារាស្រ្តដែលរដ្ឋាភិបាលសព្វថ្ងៃ បានបណ្តោយឲ្យបរទេសឈ្លានពាន លេបត្របាក់ទឹកដីយើង ហើយនាំក្រុមហ៊ុនឯកជនមកលួចប្លន់ដីធ្លីស្រែចំការរបស់យើងបន្ថែមទៀតនោះ ។
ហេតុដូចនេះយើងត្រូវតែរួបរួមគ្នាសង្គ្រោះទឹកដី និងទ្រព្យសម្បត្តិជាតិរបស់យើង ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជារាស្រ្តដែលរដ្ឋាភិបាលសព្វថ្ងៃ បានបណ្តោយឲ្យបរទេសឈ្លានពាន លេបត្របាក់ទឹកដីយើង ហើយនាំក្រុមហ៊ុនឯកជនមកលួចប្លន់ដីធ្លីស្រែចំការរបស់យើងបន្ថែមទៀតនោះ ។
លោក សម រង្ស៊ី បានមានប្រសាសន៏បន្តទៀតថា
យើងត្រូវតែសង្គ្រោះជីវិតប្រជារាស្រ្តខ្មែរ បើខ្មែរអស់ដី អស់ព្រៃ អស់ត្រី
មិនដឹងជាបានអ្វីរស់នោះទេ គឺត្រូវបាត់បង់ជីវិត ។ ដូចច្នេះយើងត្រូវតែសង្គ្រោះជីវិតប្រជារាស្រ្តខ្មែរ
សង្គ្រោះជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរ សង្គ្រោះអនាគត់កូនចៅយើងទាំងអស់គ្នា ។
ប្រធានគណបក្ស សង្គ្រោះជាតិ បន្តថា
អ្វីទាំងអស់នេះគឺជាបេសកកម្មជាប្រវត្តិសាស្រ្ត ដែលយើងត្រូវតែរួបរួមគ្នាដើម្បីសង្គ្រោះជាតិមាតុភូមិ
ប្រជារាស្រ្តខ្មែរ និងដើម្បីជាអនាគតកូនចៅយើង ។ ជាមួយគ្នានោះលោក សម រង្ស៊ី
ក៏បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ទាំងអស់
ដែលចេះរួបរួមគ្នា និងធ្វើការជាមួយគ្នា ដែលជាគំរូដ៏ល្អរបស់មេដឹកនាំសម្រាប់ពលរដ្ឋ ។
លោកថាឥឡូវនេះលោកមើលឃើញ ខ្មែរយើងដែលជាអ្នកស្រលាញ់ជាតិដូចគ្នា ចេះធ្វើការជាមួយគ្នា
ដែលក្នុងនោះមកពីគណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស ព្រមទាំងមានសមាជិកមកពីមូលដ្ឋានដែលរួមមានសមាជិកពីគណបក្ស
ហ៊្វុនស៊ិនប៉ិច គណបក្ស នរោត្តម និងគណបក្សប្រជាជនជាដើម ។
ទាំងអស់នេះបង្ហាញឲ្យឃើញថា ខ្មែរគ្រប់មជ្ឈដ្ឋាន
និងគ្រប់គណបក្សឥឡូវបានភ្ញាក់រលឹក និងយល់ដឹងច្បាស់អំពីកាតព្វកិច្ចរបស់យើងម្នាក់ៗដែលចាំបាប់ត្រូវតែរួបរួមគ្នា
ដើម្បីសង្គ្រោះប្រទេសកម្ពុជាឲ្យបាននៅឆ្នាំ២០១៣នេះ ។
ជាមួយគ្នានោះ លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
ក៏បានសម្តែងនូវការកោតសរសើរចំពោះសមាជិក សមាជិការ នៅមូលដ្ឋានពីគណបក្ស សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស ដែលស្ថិតនៅក្រោមស្លាកគណបក្ស សង្គ្រោះជាតិ
ដែលយើងត្រូវតែសង្គ្រោះជាតិជាមួយគ្នា ហើយលោកបានសង្កេតឃើញទឹកចិត្តរបស់សមាជិក
សមាជិការ សកម្មជន និងកម្មនារី គ្រប់ជាន់ថ្នាក់ ដោយពួកគាត់បានចុះបំពេញភារកិច្ចការងារជារៀងរាល់ថ្ងៃយ៉ាងសកម្មបំផុត
ហើយបានលះបង់ពេលវេលា ដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ
និងស្លាកសញ្ញាគណបក្ស ដើម្បីឲ្យប្រជាពលរដ្ឋពួកគាត់បានដឹង ក្នុងការផ្តល់ភាពងាយស្រួលជូនពួកគាត់នៅថ្ងៃបោះឆ្នោត
។
លោក សម រង្ស៊ី បន្តថា នៅមួយរយៈពេលចុងក្រោយនេះគណបក្ស
សង្គ្រោះជាតិ ទទួលបាន ការគាំទ្រយ៉ាងខ្លាំង
ដែលចរន្តនៃការគាំទ្ររបស់ពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ បែបនេះ គឺជាព្រឹត្តិការណ៏ជាប្រវត្តិសាស្រ្តបង្ហាញឲ្យឃើញថា
ចរន្តនេះគណបក្ស សង្គ្រោះជាតិ និងឈ្នះលើការបោះឆ្នោតជាក់ជាមិនខាន ហើយលោកក៏បានស្នើរសុំឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់បន្តគាំទ្រ
និងចូលរួមជាមួយគណបក្ស សង្គ្រោះជាតិ បន្ថែមទៀតឲ្យបានច្រើនឡើងជាអតិបរមា
ដើម្បីនាំមកនូវជ័យជំនះសម្រាប់ជាតិយើងទាំងអស់គ្នានៅឆ្នាំ២០១៣នេះ ៕
No comments:
Post a Comment
yes