ព្រមជាមួយគ្នានេះផងដែរ សកម្មភាពលើកស្លាកគណបក្ស
សង្គ្រោះជាតិ ការផ្សព្វផ្សាយគោល នយោបាយដល់ពលរដ្ឋ
គឺថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បាននិងកំពុងតែធ្វើ យ៉ាងសកម្មបំផុត
ដោយគ្មានពេលសំរាកនោះឡើយនៅរៀងរាល់ថ្ងៃទូទាំងប្រទេស ។
ក្នុងនោះនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ ពេលព្រឹកថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ខេត្តបាត់តំបង ដែលដឹកនាំដោយលោកស្រី មួរ សុខហួរ ជាប្រធាន វត្តមានចូលរួមរបស់លោក
អ៊ូ ចាន់រតន៏ ព្រមទាំងអមតំណើរដោយថ្នាក់ដឹកនាំខេត្ត និងស្រុក ចុះជួបពលរដ្ឋនៅសង្កាត់ឱម៉ាល់
ក្រុងបាត់ដំបង ហើយមួយក្រុមទៀតដឹកនាំដោយលោក នូ ពិសាខា វត្តមានចូលរួមលោក ហ៊ុល
គន្ធបូរ៉ា លោក ពិន រតនា ព្រមទាំងក្រុមការងារខេត្តនិងស្រុកមួយចំនួនទៀត
អញ្ជើញធ្វើតំណើរចុះជួបពលរដ្ឋនៅភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឬស្សី ។
ចំណែកនៅពេលរសៀលកម្មវិធីប្រារព្វធ្វើនៅសង្កាត់ក្តុលដូនទាវ
ក្រុងបាត់ដំបង ក្រោមការដឹកនាំរបស់លោកស្រី មូរ សុខហួរ សមាជិករដ្ឋសភា និងលោក នូ
ពិសាខា សមាជិករដ្ឋសភា ព្រមជាមួយនិងក្រុមការងារខេត្ត ហើយនិងស្រុក ។
ជាមួយគ្នានោះនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣ ពេលព្រឹកលោក នូ ពិសាខា សមាជិករដ្ឋសភា
ក៏ដឹកនាំក្រុមការងារខេត្ត ហើយនិងស្រុកចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិតាសាញ់
ឃុំតាសាញ់ ស្រុកសំឡូតផងដែរ បន្ទាប់មកនិងធ្វើពិធីលើកស្លាកគណបក្ស សង្គ្រោះជាតិ
នៅទីស្នាក់ការកណ្តាលស្រុកសំឡូត ។
រីឯនៅឯខេត្តពោធិ៍សាត់នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣
នៅទីស្នាក់ការគណបក្ស
សង្គ្រោះជាតិខេត្តមួយថ្ងៃពេញគឺបានរៀបចំកម្មវិធីសិក្ខាសាលាដល់យុវជនក្រោមប្រធានបទភាពជា
អ្នកដឹកនាំ ដែលបង្ហាញជូនដោយលោក សោរ ចាន់ដេត លោក ឡុង បូតា លោក សាន សៀក គីន និងលោក
យាង ស៊ុនហួត ។ ហើយនៅពេលរសៀលលោក ថាច់ ស៊ីថា សមាជិកព្រឹទ្ធស ភា លោក ងឹម ញ៉េញ
ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត អមតំណើរដោយក្រុម ការងារខេត្ត
និងស្រុកមួយចំនួនទៀត បានធ្វើតំណើរចុះទៅជួបជាមួយប្រជាពលរដ្ឋនៅឃុំ អន្លងរាប
ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
គួរជំរាបជូនថា សកម្មភាពបែបនេះថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះ
និងនៅតែបន្តធ្វើជារៀងរហូតទូទាំងប្រទេស ដើម្បីនាំមកនូវការផ្លាស់ប្តូរនៅឆ្នាំ២០១៣ ៕
No comments:
Post a Comment
yes