សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 24, 2013

សកម្មភាពថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិកំពុងតែបំពេញធ្វើនៅតាមមូល ដ្ឋានយ៉ាងផុសផុលបំផុត

ការបោះឆ្នោតជាតិដើម្បីផ្លាស់ប្តូរបានខិតជិតចូលមកដល់ហើយ ជាមួយគ្នានោះអ្នកប្រជាធិប តេយ្យរំពឹង សង្ឃឹម និងមានជំនឿយ៉ាងមុតមាំថា សម្រាប់អាណត្តិទី៥នេះប្រទេសកម្ពុជា ប្រជា ពលរដ្ឋខ្មែរពិតជាទទួលបានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ ។

អ្វីទាំងអស់នេះដោយហេតុថា អ្នកប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាបានប្រមូលកម្លាំងផ្តុំ​គ្នាជាសម្លេងតែមួយនៅក្នុងជួរគណប​ក្ស សង្គ្រោះជាតិ ដែលមានលោកប្រធាន សម រង្ស៊ី ជា ប្រធានគណបក្ស និងលោកប្រធាន កឹម សុខា ជាអនុប្រធានគណបក្ស ។

ទន្ទឹមនិងនេះផងដែរ ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ បានធ្វើតំណើរចុះទៅជួបជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានយ៉ាងសកម្ម បំផុតជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់នោះឡើយ ដើម្បីធ្វើការផ្សព្វផ្សា​យ​គោល​នយោ​បាយគណបក្ស សង្គ្រោះជាតិ និងការបង្ហាញស្លាកសញ្ញាគណបក្សឲ្យប្រជាពលរដ្ឋបានស្គាល់​ ព្រោះគណបក្ស សង្គ្រោះជាតិ សម្រាប់អាណត្តិទី៥នេះ គឺជាគូប្រជែងតែមួយគត់ជាមួយ និង​គណបក្សប្រជាជនរបស់លោក ហ៊ុន សែន ។


ក្នុងនោះផងដែរនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ លោក ឡុង រី ប្រធានចលនាប្រជាធិប​តេយ្យសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ បានអញ្ជើញទៅចូលរួមកម្មវិធីវិទិការរវាងអ្នកតំ​ណាងរាស្រ្ត និងម្ចាស់ឆ្នោត ដែលរៀបចំឡើងដោយវិទ្យាស្ថានអន្តរជាតិដើម្បីលទ្ធិប្រជាធិប តេយ្យដែលហៅកាត់ថា NDI ស្ថិតនៅវត្តថ្មពួក ឃុំថ្មពួក ស្រុកថ្មួពួក ខេត្តបន្ទាយមានជ័យ និង នៅពេលរសៀលបន្ទាប់ពីបញ្ចប់កម្មវិធី NDI លោក ឡុង រី និងក្រុមការងារខេត្ត ព្រមទាំងស្រុក បានធ្វើតំណើងចុះទៅជួបជាមួយប្រជាពលរដ្ឋនៅភូមិផ្ចឹក ឃុំតាផូ ស្រុកស្វាយចេក ។

ជាមួយគ្នានោះ នៅឯខេត្តកំពង់ស្ពឺ ការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ​សម្លេងហូរកញ្ជ្រៀវបានឮឡើង​ទ្រ​ហឹង​អឹងកង ស្ថិតនៅភូមិអូតាសា ឃុំវាលពុន ស្រុកថ្ពង ក្រោម​វត្តមានរបស់លោក នុត រំដួល ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត ដែល បានចុះជួបពលរដ្ឋនៅទីនោះ ហើយពេលរសៀលកម្មវិធីប្រារព្វធ្វើឡើងមួយកន្លែងទៀតនៅ ភូមិអង្ក្រង ឃុំព្រះស្រែ ស្រុកឧត្តង ។

ចំណែកនៅឯខេត្តកំពង់ឆ្នាំងក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត និងស្រុក ក្រោមការដឹកនាំរបស់លោកស្រី កែ សុវណ្ណរតន៏ សមាជិកព្រឹទ្ធសភា លោក គី វណ្ណារ៉ា សមា​ជិករដ្ឋសភា បានចុះទៅជួបពលលរដ្ឋនៅឃុំកំពង់ព្រះគគី ស្រុកបរិបូរណ៌ ។

សូមជំរាបជូនថា​ នៅក្នុងកម្មវិធីទាំងអស់ខាងលើដែលថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ ចុះជួបពលរដ្ឋគឺផ្តោតសំខាន់ទៅលើគោលនយោបាយរបស់គណបក្ស សង្គ្រោះ ជាតិ ពិសេសគឺគោលនយោបាយអទិភាពចំនួន៧ចំណុច និងការបង្ហាញស្លាកសញ្ញាគណបក្ស ជាដើម ក៏ដូចជាការជំរាបជូនពីព្រឹកត្តិការណ៏នយោបាយថ្មីៗទាំងនៅក្នុងស្រុក និងក្រៅស្រុក ព្រមជាមួយនិងសកម្មភាពរបស់លោកប្រធាន សម រង្ស៊ី ដែលបាននិងកំពុងតែធ្វើនៅក្រៅប្រ​ទេសជាមួយអន្តរជាតិ ដើម្បីស្វែងរកគន្លឹះក្នុងការសង្គ្រោះប្រទេសកម្ពុជា និងប្រជា​ពល​រដ្ឋ​ខ្មែរ ឲ្យបាននៅឆ្នាំ២០១៣នេះ ក្រោមការគ្របគ្រង និងដឹកនាំបែបផ្តាប់ការរបស់គណបក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយកករដ្ឋមន្រ្តី ៕

No comments:

Post a Comment

yes