សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, February 26, 2013

សមត្ថ​កិច្ច​ស្រុក​រមាស​ហែក​ឃាត់​ប្រជា​ពលរដ្ឋ​ដែល​មាន​​បំណង​ប្រមូល​ផ្តុំ​មុខ​តុលាការ​

សមត្ថ​កិច្ច​ស្រុក​រមាស​ហែក ខេត្ត​ស្វាយ​រៀង បាន​ឃាត់​ប្រជាព​លរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​លើក​ទឹក​ចិត្ត​តំណាង​របស់​ពួកគេ ​ដែល​ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ទាក់​ទង​ជម្លោះ​ដី​ធ្លី។
លោក ឡុង ថា ប្រាប់​ថា ប្រជា​ពលរដ្ឋ​ជាង​២០០​នាក់ នៅ​ស្រុក​រមាស​ហែក គ្រោង​នឹង​ប្រមូល​ផ្តុំ​គ្នា​មុខ​តុលាការ ខេត្ត​ស្វាយ​រៀង ដើម្បី​លើក​ទឹក​ចិត្ត​ដល់​តំណាង​របស់​ពួក​គេ តែត្រូវ​សមត្ថ​កិច្ច​រារាំង នៅ​ចំណុច​ឃុំ​ក្រសាំង ដោយ​ចោទ​ថា​​ប្រជា​ពលរដ្ឋ​​មាន​បំណង​​ធ្វើ​បាតុ​កម្ម ៖ "គាត់​អញ្ជើញ​​ទៅ​តុលាកា​រ តែ​ប្រជា​ពល​រដ្ឋ​​ចេញ​មក អាជ្ញាធរ​គាត់​ឃាត់​តាម​ផ្លូវបង ហើយ​គេថា​ប្រជាពល​រដ្ឋ​​ទៅបាតុ​កម្ម។"
មិន​អាច​ទាក់​ទង​សមត្ថ​កិច្ច​ដែល​ប្រជា​ពលរដ្ឋ​​អះ​អាង​ថា​ បាន​ឃាត់​ពួក​គេនោះ​​បាន​ទេ។ ចំណែក​ប៉ូលិស​ប្រចំា​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​រមាស​ហែក ដែល​មិន​បញ្ចេញ​ឈ្មោះ អះ​អាង​ថា មិន​បាន​ដឹង​ពី​ករណី​នេះ​ទេ។
មន្ត្រី​សម្រប​សម្រួលស​ម្ព័ន្ធ​សហជីព​កសិករ​កម្ពុជា លោក ធេង សារឿន មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​លោក សួន សីហា ជា​ប្រធាន​សហគមន៍​ព្រៃ​ឈើ ពីបទលួច​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នោះ មិន​ត្រឹម​ត្រូវ​ទេ។ លោក​បន្ត​ថា ការ​ដែល​សមត្ថ​កិច្ច​ធ្វើ​ការ​​រារំាង​បែប​​នេះ គឺ​ជា​ការ​គំរាម​កំហែង​និង​បំបិទ​សិទ្ធិ​សេរី​ភាព​ប្រជាព​លរដ្ឋ ៖ "នេះជា​ការ​គំរាម​កំហែង ​និង​បំបិទ​សិទ្ធិ​សេរីភាព ​ចំពោះ​តំណាង​សហគមន៍ ដែល​គាត់​ហ៊ាន​ធ្វើ​ការ​តវ៉ា​ ដើម្បី​ផល​ប្រយោជន៍​របស់​​ប្រជាពលរដ្ឋ ដើម្បី​​ការពារ​ដីធ្លី និង​ដើម្បីកា​រពារ របស់​បុគ្គល​ដែល​គេរំលោភ ហើយ​អ្វីដែល​រដ្ឋបាល​ព្រៃឈើ​ប្តឹង​គាត់​មិនសម​ហេតុផ​លនោះទេ។"​
សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​អណ្តូង​ត្របែក លោក ប៊ូ ប៊ុន​ណា មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​គ្រាន់​តែ​ឡើង​មក​លើក​ទឹក​ចិត្ត​តំណាង​រប​ស់​គេ​ដែល​មិន​មាន​កំហុស។ លោក​សំណូម​ពរ​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​អន្តរា​គមន៍​លើ​ករណី​នេះ ព្រោះ​តំណាង​សហគមន៍​ដែល​តុលាការ​ចោទ​ថា​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់​នោះ មិន​ពិត​ទេ។
បន្ទាប់​ពី​សមត្ថ​កិច្ច​បាន​រារំាង​នោះ នៅ​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​៥០​នាក់ បាន​ឡើង​ទៅ​ដល់​តុលាការ​ខេត្ត​ស្វាយ​រៀង ដើម្បី​លើក​ទឹក​ចិត្ត​តំណាង​ដែល​ត្រូវ​តុលាការ​កោះ​ហៅ ប៉ុន្តែនៅគ្រានោះ តុលាការ​បាន​លើក​ពេល​សវនា​ការ​វិញ ដោយ​អះ​អាង​ថា​ចៅក្រម​ស៊ើប​​​សួរ​​មិន​នៅ។
គួរបញ្ជាក់​ថា នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​រមាស​ហែក លោក នេត គក បាន​ប្តឹង​តំណាង​សហគមន៍​២​នាក់ ឈ្មោះ សួន សីហា និង សួន ហុង​លី តំាង​ពី​ខែ​ឧសភា ឆ្នំា​២០១២ ដោយ​ចោទ​ថា​លួច​កាប់​ព្រៃ​ខុស​ច្បាប់។ តែ​ប្រជា​ពលរដ្ឋ​អះ​អាង ការ​ប្តឹង​នោះ ដោយ​សារ​តែ​តំណាង​សហគមន៍​២រូប​នោះ ជា​សកម្ម​ជន​តវ៉ា​ជាមួយ​ជម្លោះ​ដីធ្លី​នៅ​ស្រុក​រមាស​ហែក៕

No comments:

Post a Comment

yes