ភ្នំពេញ: លោក ម៉ម សូណង់ដូ ជាប្រធាន នឹងធ្វើសមាជសមាគម អ្នកប្រជាធិប
តេយ្យរៀបចំរចនាសម្ព័ន្ធថ្មី នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ នៅស្នាក់
វិទ្យុសំបុកឃ្មុំ ក្នុងខណ្ឌមានជ័យ។
អ្នកស្រី ហួន ផាណារី បានប្រាប់ឲ្យដឹងកាលពីព្រឹកថ្ងៃទី១៩
ខែមីនា ឆ្នាំ២០១៣ ថា សមាគមអ្នកប្រជាធិបតេយ្យធ្វើសមាជ នៅថ្ងៃទី២៣ ខែមីនា
ឆ្នាំ២០១៣ គឺដើម្បីជ្រើសរើសតំណាងតាមខេត្ត
តាមភូមិមួយចំនួនពីព្រោះមួយរយៈនេះ មានតំណាងតាមខេត្ត បានចេញពីសមាគម។
ហើយនៅក្នុងសមាជនោះ ក៏មានការជ្រើសរើសសមាជិកសកម្មរបស់សមាគមផងដែរ។
អគ្គលេខាធិការរងសមាគមអ្នកប្រជាធិបតេយ្យបានបញ្ជាក់ថា “សមាជ នៅថ្ងៃទី២៣ ខែមីនា ចាប់ផ្តើមរៀបចំសមាគមឡើងវិញ
រៀបចំរចនាសម្ព័ន្ធ និងរើសសមាជិកគណៈកម្មាការអចិន្ត្រៃយ៍ ហើយនិងតំណាងខេត្ត
អនុខេត្តមួយចំនួនដែលបានលាលែង”។
ការធ្វើសមាជរបស់សមាគមអ្នកប្រជាធិបតេយ្យ គឺបន្ទាប់ពីលោក ម៉ម
សូណង់ដូ ដែលជាប្រធានសមាគម ត្រូវបានសាលាឧទ្ធរណ៍ សម្រេចដោះលែង
ចេញពីពន្ធនាការព្រៃស ឲ្យមានសេរីភាពឡើងវិញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣កន្លងមកនេះ។
ការរៀបចំសមាជនេះ គឺដោយសារតែនៅពេលដែលលោក ម៉ម សូណង់ដូ
ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារព្រៃសជាប់ទាក់ទងក្នុងរឿង ធ្វើអបគមន៍
ឬបង្កើតរដ្ឋក្នុងរដ្ឋ បានធ្វើឲ្យអនុប្រធានសមាគម
និងតំណាងសមាគមតាមខេត្តមួយចំនួន បានទៅចូលរួមជាមួយគណបក្ស ហ្វ៊ុនស៊ិនប៉ិច។
សូមរម្លឹកថា
សមាគមអ្នកប្រជាធិតេយ្យត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០
ហើយត្រូវបានក្រសួងមហាផ្ទៃ ទទួលស្គាល់ ឲ្យចុះបញ្ជី
នៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១០៕
No comments:
Post a Comment
yes