តួយ៉ាងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ លោក ប៉ុល ហំម អ្នកនាំពាក្យចលនាប្រជាធិបតេយ្យ
សង្គ្រោះជាតិ អមតំណើរដោយក្រុមការងារខេត្តសៀមរាប បានចុះជួបពលរដ្ឋពេលព្រឹកនៅឃុំក្តីរុន
ស្រុកពួក និងពេលរសៀលកម្មវិធីប្រាព្វធ្វើនៅភូមិគោកត្រាច ឃុំរើល ស្រុកថ្មពួក ។
ចំណែកនៅឯខេត្តបាត់ដំបងលោក សោ ចាន់ដេត
ក្រុមការងារចលនាប្រជាធិនតេយ្យសង្គ្រោះ ជាតិខេត្ត នៅថ្ងៃទី១៩ ខែមីនា
ពេលព្រឹកបានចុះជួបពលរដ្ឋនៅភូមិទួលស្នួល១ ឃុំឃ្លាំងមាស ស្រុកបវិល
ពេលរសៀលជួបពលរដ្ឋភូមិបឹងត្រកួន ឃុំឃ្លាំងមាស ស្រុកបវិលដដែល ។
រីឯនៅខេត្តកំពង់ឆ្នាំង
ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត ចំនួន៣ក្រុម នៅថ្ងៃទី១៩ ខែមីនា
ឆ្នាំ២០១៣បានចុះជួបពលរដ្ឋនៅស្រុកចំនួន២ គឺស្រុករលាប្អៀរ និងស្រុកបរិបូណ៌
ដែលក្នុងនោះនៅស្រុករលាប្អៀរមាន៤កន្លែង និងស្រុកបរិបូណ៌មានចំនួន២កន្លែង ផងដែរ ៕
No comments:
Post a Comment
yes