សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 24, 2013

គណបក្ស​សង្គ្រោះ​ជាតិ​ ច្រាន​ចោល​ការចោទប្រកាន់ថា ចង់​ដូរ​របប​នយោបាយ​

ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ​ជាតិ ច្រាន​ចោល​ការឃោសនារ​បស់​អ្នកនយោបាយ​ដែល ផ្សព្វផ្សាយ​ថា   គណបក្ស​នេះមានបំណង​ផ្លាស់ប្តូរ​របប​នយោ​​បាយ​នៅពេល​ឈ្នះឆ្នោត​ ។

ក្នុង​លិខិត​ចំហរ ផ្សព្វផ្សាយ​ជា​ធា​រណៈ ​កាលពី​ថ្ងៃ​សុក្រ​ ចុះហត្ថលេខាដោយលោក ​កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរថា កន្លង​ទៅ​ថ្មីៗ​នេះ មាន​អ្នកនយោបាយ​ខ្លះ​ផ្សព្វផ្សាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ដូរ​របប​ ។ លិខិត​ដដែលហៅ​ការលើកឡើង​នោះ​ថា​ ជា​ចេតនា​ទុច្ចរិតលាប​ពណ៌​លើ​ខ្មែរ​ដូច​គ្នា​ឯង ​។​

​ក្នុង​លិខិត​ចំហ​នោះ គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បង្ហាញ​ពី​ឈ្មោះ​អ្នក​ន​យោ​យ​បាយ​ណា​ម្នាក់​ទេ​។ តែ​កន្លងទៅ​ថ្មីៗ​នេះ  លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្លាប់​ថ្លែង​ជា​សាធារណៈ រិះ គន់ គណបក្ស សង្គ្រោះ​ជាតិ ដែល​សរសេរ​ក្នុង​ខិតប័ណ្ណ​ផ្សព្វផ្សាយ​គោលនយោបាយ គណ បក្ស ដោយ​ប្រើ​ពាក្យ​​​ថា រដ្ឋាភិបាលមិន​ប្រើ​ពាក្យ​រាជ្យ​រដ្ឋាភិបាល ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ហៅការប្រើ​ពាក្យរដ្ឋាភិបាល​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​​​បំបាត់​របបរាជានិយម ៕

No comments:

Post a Comment

yes