ដូចជានៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣
ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តសៀមរាប
ចែកចេញជា២ក្រុមដែលមួយក្រុមធ្វើការលើក និងជួសជុលស្លាកគណបក្ស សង្គ្រោះជាតិ
នៅស្រុកប្រាសាទបាគង និងមួយក្រុមទៀតចុះជួសជុល និងលើកស្លាកថ្មីនៅ ស្រុកពួក
ដែលតាមគោលការណ៏គឺលើនិងជួសជុលស្លាកគណបក្សឲ្យបានរួចរាល់នៅមុនការបោះឆ្នោតចូលមកដល់
។
ព្រមជាមួយគ្នានោះ ប្រជាពលរដ្ឋមានការរីករាយយ៉ាងខ្លាំង
ដោយបានឃើញស្លាកសញ្ញាគណ បក្ស សង្គ្រោះជាតិ បានលើកយ៉ាងព្រោងព្រាតនៅលើទឹកដីនៃខេត្តសៀមរាប
ក៏ដូចជានៅតាម បណ្តាខេត្តនានាផងដែរ ដែលនេះជាសញ្ញាបង្ហាញថា គណបក្ស សង្គ្រោះជាតិ
ពិតជាឈ្នះលើ ការបោះឆ្នោតមួយរយភាគរយសម្រាប់អាណត្តិថ្មីទី៥នេះ ស្របពេលដែលការគាំទ្ររបស់ពលរដ្ឋមកលើគណបក្ស
សង្គ្រោះជាតិ មានសន្ទុះកាន់តែខ្លាំងឡើងៗជារៀងរាល់ថ្ងៃផងនោះ ។
គួរជំរាបជូនផងដែរថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំចំនួន៣ក្រុម ក៏បានធ្វើយុទ្ធនាការក្នុងការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៦កន្លែងស្ថិតនៅក្នុងស្រុកកំពង់ត្រឡាចផងដែរ
ដែលក្នុងនោះក្រុមទី១ដឹកនាំដោយលោក ហែម
សម្ផស្ស ពេលព្រឹកបានចុះជួបពលរដ្ឋនៅភូមិបឹងកក់ ឃុំលង្វែក
ពេលរសៀលជួបពលរដ្ឋនៅភូមិស្រែព្រៃ ឃុំឬស្សី ។ ចំណែកឯក្រុមទី២ដឹកនាំដោយលោក ប៉ុល
សិដ្ឋធានី ពេលព្រឹកចុះជួបពលរដ្ឋនៅភូមិស្តីបន្លិច ឃុំអំពិលទឹក និងនៅពេលរសៀលចុះជួបពលរដ្ឋនៅភូមិកំពង់ត្រឡាចក្រោម
ឃុំកំពង់ត្រឡាច ។
រីឯក្រុមទី៣ដឹកនាំដោយលោក កែវ ថៃ ពេលព្រឹកចុះជួបពលរដ្ឋនៅភូមិសូរវង្ស ឃុំតាជិះ និងពេលរសៀលលោក កែវ ថៃ ព្រមទាំងក្រុមការងារបានចុះទៅជួបសួរសុខទុក និងសំណេះសំណាល ព្រមទាំងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដល់ពលរដ្ឋនៅភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ៕
រីឯក្រុមទី៣ដឹកនាំដោយលោក កែវ ថៃ ពេលព្រឹកចុះជួបពលរដ្ឋនៅភូមិសូរវង្ស ឃុំតាជិះ និងពេលរសៀលលោក កែវ ថៃ ព្រមទាំងក្រុមការងារបានចុះទៅជួបសួរសុខទុក និងសំណេះសំណាល ព្រមទាំងធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដល់ពលរដ្ឋនៅភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រឡាច ៕
No comments:
Post a Comment
yes