សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 19, 2013

លោកសោចាន់ដេតក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបាត់ដំបងចុះជួប ពលរដ្ឋនៅតាមមូលដ្ឋាន រីឯនៅខេត្តពោធិ៍សាត់បើកវគ្គបណ្តុះបណ្តាលដល់ក្រុមការងារស្រុកបាកាននិងក្រុងពោធិ៍សាត់


បើទោះបីជាមានការរារាំង និងបង្ករបញ្ហាពីសំណាក់ថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សប្រជា ជន មកលើក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក្នុងការចុះតាមមូលដ្ឋានដើម្បីជួប សំណេះសំណាលជាមួយប្រជាពលរដ្ឋ ផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះ​ជាតិ និងស្លាកសញ្ញាឲ្យប្រជាពលរដ្ឋបានដឹងនិងយល់យ៉ាងណាក្តី តែសេចក្តីអង់អាចក្លាហាន​និងការខិតខំប្រឹងប្រែងជំនះរាល់គ្រប់ឧបសគ្គរបស់ក្រុមការងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅតែធ្វើពិធីដោយរលូន និងទទួលបានជោគជ័យដដែល ។

យ៉ាងណាម៉ិញនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣លោក សោ ចាន់ដេត ក្រុមការងារចលនា​ប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបាត់ដំបង បានចុះជួបពលរដ្ឋនៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ដែលកម្មវិធីបានប្រារព្វធ្វើនៅផ្ទះរបស់លោកអនុប្រធានភូមិស្តីលើតែម្តង ដោយ មានការអនុញ្ញាត្តយ៉ាងត្រឹមត្រូវពីភរិយារបស់លោកអនុប្រធានភូមិស្តីលើ ដែលរូបគាត់មានការ ស្រលាញ់ពេញចិត្ត ចំពោះគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដែលបានដាក់​ចេញ ដែលសុតតែផ្តល់ផលប្រយោជន៏ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋដូចជារូបគាត់ផ្ទាល់ បើទោះបីជារូបគាត់ដឹងថា ស្វាមីរបស់ខ្លួនជាសមាជិករបស់គណបក្សកាន់អំណាចក៏ដោយ ដោយគាត់គិតថា នេះជាសិទ្ធិបុគ្គលក្នុងការជ្រើសរើសគណបក្សនយោបាយណា​មួយ​ដែល​ខ្លួនស្រលាញ់ពេញចិត្ត ។


នៅបន្ទាប់ពីពិធីសំណេះសំណាលបានប្រព្រឹត្តិទៅដោយរលូន ដោយមានការចូលរួមពីសំ​ណាក់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ក្នុងភូមិជាច្រើន ស្រាប់តែពេលនោះ​លោក​
អនុប្រធានភូមិស្តីលើ ត្រូវជាស្វាមីរបស់បងស្រីដែលអនុញ្ញត្តិឲ្យលោក សោ ចាន់ដេត ក្រុមការ ងារចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបាត់ដំបង ធ្វើពិធីប្រជុំសំណេះសំណាលនៅផ្ទះ​របស់គាត់មករករឿង និងឈ្លួសប្រកែកជាមួយភរិយាដោយមិនអនុញ្ញាត្តិឲ្យលោក សោ ចាន់​ដេត​ បន្តកម្មវិធីនៅនិងផ្ទះរបស់គាត់ទៀតឡើយ ។

ស្របពេលជាមួយគ្នានោះ មានបងស្រីម្នាក់ដែលផ្ទះនៅជិតលោកអនុប្រធានភូមិនេះផង​ដែរ ហើយកាន់តែចាប់អារម្មណ៏ថែមទៀត គឺផ្ទះរបស់គាត់មានទាំងលើកស្លាកគណបក្ស​ប្រ​ជា​ជន បានអញ្ជើញ និងអនុញ្ញាត្តិឲ្យលោក សោ ចាន់ដេត បន្តប្រជុំនៅផ្ទះរបស់គាត់វិញម្តង រហូត​ធ្វើ​ឲ្យអង្គប្រជុំប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ដែលមានពលរដ្ឋនៅក្នុងភូមិ មក​ចូលរួមស្តាប់ប្រសាសន៏របស់ លោក សោ ចាន់ដេត លើកឡើងពីគោលនយោបាយ​របស់​គណ​បក្ស សង្គ្រោះជាតិ មានចំនួនកាន់តែច្រើនឡើងបន្ថែម ។ ហើយអ្វីទាំងនេះបង្ហាញឲ្យ​ឃើញ​ថា គណបក្ស សង្គ្រោះជាតិ បាននិងកំ ពុងតែទទួលបានការគាំទ្រពីសំណាក់ប្រ​ជាពល​រដ្ឋយ៉ាងខ្លាំងនៅគ្រប់ទីកន្លែង ដែលធ្វើឲ្យពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ ស្រលាញ់លទ្ធិ​ប្រជាធិ​បតេយ្យមានសង្ឃឹមយ៉ាងមុតមាំថា សម្រាប់ការបោះឆ្នោតអាណត្តិទី៥ថ្ងៃអាទិត្យ ទី២៨ ខែកក្ក​ដា ឆ្នា២០១៣នេះ គណបក្ស សង្គ្រោះជាតិ និងទទួលបានជ័យជំនះយ៉ាងពិតប្រាកដ ។

គួរជំរាបជួនផងដែរថា នៅពេលរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៣ លោក សោ ចាន់ដេត ក៏បានដឹកនាំក្រុមការងារចុះជួបពលរដ្ឋនៅភូមិដីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំដដែលផងដែរ ។

រីឯនៅខេត្តពោធិ៍សាត់វិញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ ថ្នាក់ដឹកនាំចលនាប្រជាធិប​តេយ្យសង្គ្រោះជាតិខេត្ត បានបើកវគ្គបណ្តុះបណ្តាលដល់ក្រុមការងារស្រុកបាកានចំនួន២​កន្លែង និងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ បើកវគ្គបណ្តុះបណ្តាលដល់ក្រុមការងារក្រុងពោ ធិ៍សាត់ ដែលវគ្គបណ្តុះបណ្តាលទាំង៣កន្លែងដល់ក្រុមការងារខាងលើស្តីពី ភាពជាអ្នកដឹកនាំ យុទ្ធសាស្រ្តក្នុងការរកសម្លេងឆ្នោតតាមបែបប្រជាធិបតេយ្យ ការចុះបែកខិតប័ណ្ណ និងសារ​នយោបាយគណបក្ស សង្គ្រោះជាតិដល់ប្រជាពលរដ្ឋឲ្យបានទ្វេរឡើងមួយកំរិតទៀត ដោយ ហេតុថាការបោះឆ្នោតបានខិតជិតចូលមកដល់ហើយផងដែរ ដើម្បីជាកក្តាផ្តល់ភាពងាយ​ស្រួលដល់ពលរដ្ឋនៅថ្ងៃបោះឆ្នោត ៕

No comments:

Post a Comment

yes