សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, March 31, 2013

ទស្សនៈ​វិភាគ​៖​ ដំណោះ​ស្រាយ​​​៣​​ចំណុច ករណី​លោក ​សម ​រង្ស៊ី

sam-rainsy-facebook
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
នៅ​​គ្រប់​​វេទិកា និង​​ក្នុង​​ជំនួប​ដោយ​ផ្ទាល់ គេ​​សង្កេត​ឃើញ​​មេដឹក​នាំ​​រដ្ឋាភិ​បាល និង​​សភា​​កម្ពុជា​ ​តែង​​លើក​ឡើង​​ថា ករណី​​របស់​លោក​​សម ​រង្ស៊ី ប្រធាន​គណបក្សប្រឆាំង គឺ​ជា​​បញ្ហា​​ផ្លូវ​ច្បាប់ ឬ​ជា​​ភារៈ​កិច្ច​​របស់​​តុលាការ ហើយ​​សម្រាប់​រដ្ឋាភិ​បាល មិន​​អាច​​លូក​ដៃ​​ចូល​​កិច្ច​ការ​របស់​​ប្រព័ន្ធ​​យុត្តិ​ធម៌​​នេះ​​​បានឡើយ។ 
នៅ​ក្នុង​​​ជំនួប​ដោយផ្ទាល់​ជាមួយ លោក​បា​រ៉ាក់ អូ​បា​ម៉ា​ ប្រធានាធិបតី​អាមេរិក កាល​​ពី​​ខែ​​វិច្ឆិកា ​ឆ្នាំ២០១២ នាយ​ក​រដ្ឋ​​មន្ត្រី​​ខ្មែរ លោក​​ហ៊ុន សែន ​មិន​​បាន​​ទទួល​យក​សំណើរ​របស់​អាមេរិក សុំឲ្យ​មាន​ការលើកលែង​ការចាប់​ទោស​កំហុស ប្រឆាំង​​នឹង​អ្នក​នយោបាយ ក្រុម​​ប្រឆាំង ដែល​​កំពុង​​ទទួល​​ទោស តាម​​អំណាច​​សាល​ក្រម​​តុលាការ​​កម្ពុជា។ ​តាម​​ព័ត៌​​មាន​​ថា លោក​នាយក​​រដ្ឋ​មន្ត្រី​​​បាន​ព្យាយាម​បក​ស្រាយ​​ចំណុច​​នេះ ជិត​​មួយ​ម៉ោង ប្រាប់​លោក​អូ​បា​ម៉ា ។

ក្រៅពី​លោក​ប្រធានា​ធិបតី​​អាមេរិក ​គេ​សង្កេត​ឃើញ​​មាន​​វេទិកា​​អន្តរជាតិ​ជាច្រើន​ទៀត ក៏​​បាន​​លើក​ឡើង​អំពី​​ករណី​ប្រធាន​គណបក្ស​ប្រឆាំង​​រូប​នេះ គឺ​​ក្នុង​​នោះ នាយក​រដ្ឋ​មន្ត្រី​​បារាំង លោក​​ Jean-Marc Ayrault បាន​​ស្នើ​ដោយ​​ផ្ទាល់​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ​សុំ​ឲ្យ​​មាន​​ការ​​​លើក​លែង​ទោស លោក​​សម ​រង្ស៊ី ដើម្បី​ឲ្យ​បាន​​វិល​​មក​​កាន់​​កម្ពុជា​​វិញ​ ក្នុង​​ការ​បំពេញ​​តួនាទី​​ជា​មេដឹក​នាំ​​នយោបាយ​​បក្ស​ប្រឆាំង ប៉ុន្តែ​​លោក​​នាយក​​រដ្ឋ​​មន្ត្រី​​ខ្មែរ មិន​​មាន​​ប្រសា​សន៍​​អ្វី​​ឡើយ ព្រោះ​​ពេល​នោះ កម្ពុជា​​កំពុង​កាន់​ទុក្ខ​​ព្រះ​បរម​​សព​​អតីត​ព្រះ​មហា​ក្សត្រ នរោត្តម​ សីហនុ​។
បន្ថែម​លើ​នេះ​ទៀត កាលពី​ថ្ងៃ​២៨ ខែ​​មិនា ថ្មីៗ​​នេះ សហភាព​អន្តរ​សភា​​IPU ដែល​មាន​សមាជិក ១៦២​ប្រទេស​ បាន​ចេញ​ដំណោះ​ស្រាយ​ចុង​ក្រោយ​មួយ​ ដោយ​​ជំរុញ​​រាជ​រដ្ឋាភិបាល​​កម្ពុជា លើក​លែង​ការ​ចោទ​ប្រឆាំង​ លោក​សម ​រង្ស៊ី ដោយ​សំអាង​ថា​សកម្ម​ភាព​របស់​មេបក្ស​ប្រឆាំង​ គឺជា​រឿង​នយោបាយ ហើយ​តម្រុយ​ព្រំដែន ដែល​លោក​សម ​រង្ស៊ី​ បាន​ដក​នោះ​​មិនមែន​ជា បង្គោល​បេតុង​ជា​​ផ្លូវ​ការ​​អ្វី​​ឡើយ​។ ដំ​ណោះ​​ស្រាយ​​សភា IPU ​បន្តថា កាល​ដែល​មិន​មាន​វត្ត​មាន​ប្រធាន​​គណបក្សប្រ​ឆាំង គឺ​ជា​​ផល​លំបាក​​មួយ​​ដើម្បី​​ទទួល​ស្គាល់​ថា ការបោះឆ្នោត ថ្ងៃទី​២៨​​កក្ក​ដា ជា​ព្រឹត្តិ​ការណ៍​​ស្រប​ច្បាប់​។ ​ទាំង​សភា​​អឺរុប​ IPU សមាជិក​សភា​​អាមេរិក សភា​អូស្ត្រាលី និង​ព្រឹទ្ធសភា​​ហ្វីលីពីន ​សុទ្ធតែ​មិន​ទទួល​យក​ការ​​បកស្រាយ​របស់រាជ​​រដ្ឋាភិបាល​កម្ពុ​ជា​។
តាមរយៈ​អនុ​សាសន៍ និង​ការជំរុញ​ដដែលៗ​របស់​សហគមន៍​អន្តរជាតិ គេ​អាច​និយាយ​ថា ទំនង​ជា​ប្រទេស​​ទាំង​នោះ មិន​ទទួល​ស្គាល់​ប្រព័ន្ធ​​តុលាការ​​នៅ​​កម្ពុជា​ថា ​កាត់​ក្ដី​​រឿង​​របស់​​អ្នក​នយោបាយ​ដោយ​ឯក​រាជ្យ​​ឡើយ។ ​គេ​​អាច​​និយាយ​បាន​​ថា ប្រព័ន្ធ​តុលាការ​កម្ពុជា​​នៅ​​ក្រោម​​សម្ពាធ​​ខាង​​នយោបាយ ក៏​ថា​​បាន​។ បញ្ហា​​នេះ ត្រូវ​បាន​អ្នក​វិភាគ​​ដែល​​ឈរ​​លើ​​ឧ​ត្តម​​គតិ​​ឯក​រាជ្យ ចាត់​ទុក​​ថា ជា​​ជ្រុង​​មួយ​ដែល​សហគមន៍​​ មិន​​អាច​​ទទួល​យក​​ការ​បក​ស្រាយ​​របស់​​រាជ​រដ្ឋាភិបាល​កម្ពុជា​​បាន​​នោះ។ ​មានការ​ចោទសួរ​ថា​តើ​បណ្ដឹង​ព្រហ្មទណ្ឌ​នយោបាយ​​​ដើម​បណ្ដឹង​​ជា​​រាជ​រដ្ឋាភិ​បាល ចុះ​​ហេតុ​អ្វី​​បាន​​ជា​​មិន​​អាច​​ពន្លត់​​បណ្ដឹង​​នេះ​​បាន។
ត្រង់​ចំណុច​​នេះ សំឡេង​​ប្រជា​ធិប​តេយ្យ​ ទទួល​បាន​ការ​បក​ស្រាយ​​ពន្យល់​​ជា​ច្រើន​​ពី​ក្រុម​អ្នក​វិភាគ និង​​ក្រុម​​អ្នក​សង្កេត​ការណ៍ បញ្ហា​នយោបាយ​។ ពួកគាត់​បាន​ធ្វើ​ការវិភាគ ដោយ​មាន​សេចក្ដីសន្និដ្ឋាន​រួម​ថា ​អ្នក​ដែល​អាច​ពន្លត់​បណ្ដឹង​នេះ​​បាន ​ទីមួយ​​រាជ​រដ្ឋាភិ​បាល ​​ព្រោះ​រដ្ឋាភិបាល​ជា​ដើមប​ណ្ដឹ​ង ទី​​ពីរ លោក ​សម ​រង្ស៊ី​ ខ្លួន​​លោក​​ផ្ទាល់ គឺ​​ត្រូវ​​បន្ថយ​​កំហឹង​​នយោបាយ​បន្តិច និង​​ទី​បី ឬ​​ជា​​ជម្រើស​​ចុង​ក្រោយ គឺ​​សម្ពាធ​ជាក់លាក់​មួយ​របស់​សហ​គម​ន៍​អន្តរជាតិ។ អ្នក​វិភាគ​​និយាយ​​ថា គំនាប​របស់​សហគម​ន៍​អន្តរ​ជាតិ​​មាន​ច្រើន​បែប គឺ​​ដូច​ជា​​ការ​សើរើ​​ឡើងវិញ ទំនាក់ទំនង​សហប្រត្តិបត្តិការ​សេដ្ឋ​​កិច្ច មុខ​​ជំនួញ ទំនាក់ទំនង​ការទូត​របស់ កម្ពុជា​នៅលើ​​ឆាក​​អន្តរ​ជាតិ។ អ្នក​វិភាគ​​ពន្យល់​ថា ទំនាក់ទំនង​ការទូត គឺ​សំដៅលើ​ភាព​ស្រប​ច្បាប់​​នៃ​​រាជ​រដ្ឋាភិបាល​រាជា​ណា​ចក្រ​​កម្ពុជា​​នៅ​លើ​​ឆាក​​អន្តរ​​ជាតិ ក្រោយ​ការបោះឆ្នោត ថ្ងៃទី​២៨​ ខែ​​កក្ក​ដា ឆ្នាំ២០១៣​។ ចំណុច​​ទាំង​​នេះ ត្រូវ​បាន​​ក្រុម​អ្នក​វិភាគ​ឯក​រាជ្យ មើល​ឃើញ​ថា រាជរដ្ឋាភិបាល​​កម្ពុជា អាច​មាន​កង្វល់​ច្រើនជាង លោក​សម ​រង្ស៊ី ដែល​និ​រទេស​​ខ្លួន​នៅ​​ក្រៅ​ប្រទេស ហើយ​​ទល្ហីក​​ទាំង​នេះ អាច​ធ្វើឲ្យ​មាន​ដំណោះស្រាយ​នៅ​ដំណាក់កាល​ចុងក្រោយ គឺ​ទាំង​មេបក្ស​ប្រឆាំងលោក សម រង្ស៊ី និង​មេដឹក​នាំ​​​រាជ​​​រដ្ឋាភិបាល​នៃ​​គណបក្ស​ប្រជាជនកម្ពុជា លោកនា​យក​​រដ្ឋ​មន្ត្រី​​ ​ហ៊ុន ​សែន អាច​យោគ​យល់​​គ្នា ក្នុង​នាម​​ជា​កូន​​ខ្មែរ ក្រោយ​​សម័យ​​អង្គរ​៕

No comments:

Post a Comment

yes