សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, March 30, 2013

លោកគីវណ្ណដារ៉ាចុះជួបជាមួយប្រជាពលរដ្ឋនៅស្រុករលាប្អៀនិងស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ


សន្ទុះប្រជាពលរដ្ឋក្នុងការគាំទ្រមកលើគណបក្ស​​ សង្គ្រោះជាតិ គឺមានចំនួនកាន់តែច្រើន​ឡើងៗជា
រៀងរាល់ថ្ងៃ ។អ្វីទាំងអស់នេះដោយសារតែពលរដ្ឋ​ពួក​​គាត់លែងមានជំនឿលើការគ្រប់គ្រង ងដឹកនាំ​
របស់​គណបក្សប្រជាជនទៀតហើយ ព្រោះប្រទេសកម្ពុជាក្រោមការដឹកនាំ គ្រប់គ្រង​ដោយ​គណ​បក្សប្រជាជន ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី អស់រយៈ ពេលជាង៣០ឆ្នាំ​​កន្លង​មក​នេះ មិនបានធ្វើការអភិវឌ្ឍន៏ប្រទេសជាតិឲ្យមានការរីកចំរើនគួរឲ្យកត់សម្គាល់នោះឡើយ និង
ទុកឲ្យ​ប្រជាពលរដ្ឋនៅតែបន្តរស់ក្រោមបន្ទាត់នៃភាពក្រីក្រដដែល គឺថ្នាក់ដឹកនាំគណបក្ស​ប្រ​ជាជន គិតតែពីផលប្រយោជន៏របស់ខ្លួនតែប៉ុណ្ណោះ ចំណែកឯអំពើនិទន្ធភាព ដែលជា​ភាព​គ្មាន​ទោស​ពៃ ក៏បាននិងកំពុងតែកើតមានយ៉ាងពេញបន្ទុកផងដែរ  ចំណែកឯការរំលោភ​សិទ្ធិ​មនុស្ស និង ដីធ្លីរបស់ប្រជាពលរដ្ឋ ក៏បាននិងកំពុងតែកើតមានយ៉ាងគំហ៊ុក រួមជាមួយ​និង​បញ្ហា​ជាច្រើនទៀត ។

អ្វីទាំងអស់នេះហើយ ទើបពលរដ្ឋនៅអាណត្តិទី៥នេះ បានផ្ញើរសេចក្តីទុកចិត្តមកលើគណ​បក្ស សង្គ្រោះជាតិ វិញម្តង ព្រោះគណបក្ស សង្គ្រោះជាតិ បានដាក់ចេញនូវគោលនយោបាយ ល្អៗជាច្រើនចំណុច ដែលសុតតែផ្តល់ផលប្រយោជន៏ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ។

ព្រមជាមួយគ្នានោះថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ ក៏ដូចជាចលនាប្រជាធិបតេយ្យ​សង្គ្រោះជាតិ ជារៀងរាល់ថ្ងៃ បានធ្វើតំណើរទៅតាមមូលដ្ឋាននានាដើម្បីចុះជួបពលរដ្ឋធ្វើការ ផ្សព្វផ្សាយគោលនយោបាយ និងស្លាកសញ្ញាគណបក្សឲ្យប្រជាពលរដ្ឋពួកគាត់បានដឹង យល់
និងស្គាល់ ជាកត្តាផ្តល់ភាពងាយស្រួលដល់ពួកគាត់នៅថ្ងៃបោះឆ្នោត ។


តួយ៉ាងដូចជានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ លោក គី វណ្ណរ៉ា សមាជិករដ្ឋសភា អមតំណើរ ដោយក្រុមការងារខេត្ត និងស្រុក បានចុះជួបពលរដ្ឋពេលព្រឹកនៅភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ និងពេលរសៀលលោក គី វណ្ណរ៉ា បានដឹកនាំក្រុមការងារចុះជួប​សំណេះសំ ណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដល់ប្រជា ពលរដ្ឋនៅភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូណ៌ ។

ចំណែកឯមួយក្រុមទៀតដែលដឹកនាំដោយលោក កែវ ថៃ ក្រុមការងារខេត្តកំពង់ឆ្នាំង អមតំ​ណើរ​ដោយក្រុមការងារស្រុក និងឃុំមួយចំនួនទៀត បានធ្វើតំណើរចុះជួបពលរដ្ឋពេញ​មួយ​ព្រឹកនៅភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលៀប្អៀរផងដែរ ។

គួរជំរាបជូនថា នៅក្នុងកម្មវិធីទាំងអស់ខាងលើ គឺមានវត្តមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើន កុះករ ដែលនេះរឹតតែបង្ហាញឲ្យឃើញថា គណបក្ស​  សង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតនៅ ថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣នេះ ពិតជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដើម្បី នាំមកនូវការរស់នៅថ្មីជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍន៏ប្រទេសជាតិឲ្យមានការរីកចំរើន ដូច​ជាបណ្តាប្រទេសនានានៅក្នុងតំបន់ ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យជាធំ និងបណ្តាប្រ ទេសនានាមួយចំនួនទៀតនៅអន្តរជាតិផងដែរ ៕


No comments:

Post a Comment

yes