សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, March 28, 2013

សហភាព​អន្តរ​សភា​ស្នើ​កម្ពុជា​ឲ្យ​លោក សម រង្ស៊ី ចូល​រួម​បោះឆ្នោត

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

ជា​ថ្មី​ម្តង​ទៀត សហភាព​អន្តរ​សភា (IPU = Inter-Parliamentary Union) កាល​ពី​ថ្ងៃ​ទី២៧ មីនា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រឆាំង ស្វែង​រក​មធ្យោបាយ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ឱកាស​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ។
សំណើ​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​លោក សម រង្ស៊ី កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​តំណាង​រាស្ត្រ និង​រដ្ឋាភិបាល​អង់គ្លេស ដើម្បី​អាច​ចូលរួម​ការ​បោះឆ្នោត​វិញ​បាន។
សហភាព​អន្តរ​សភា សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ករណី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​មាន​ឱកាស​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា វិញ ចូលរួម​ការ​បោះឆ្នោត។
សហភាព​អន្តរ​សភា ជា​ស្ថាប័ន​សភា​អន្តរជាតិ​ដ៏​មាន​ឥទ្ធិពល ដែល​មាន​សមាជិក​មក​ពី ១៦២​ប្រទេស រួម​ទាំង​កម្ពុជា ផង​ដែរ។
សេចក្តី​សម្រេច​ចិត្ត​របស់​សហភាព​អន្តរ​សភា កាល​ពី​ថ្ងៃ​ទី២៧ មីនា ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក សម រង្ស៊ី មិន​បាន​ការ ដោយសារ​តែ​ការ​ដក​តម្រុយ​បង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​នោះ គ្រាន់​តែ​ជា​កាយ​វិការ​នយោបាយ​តែ​ប៉ុណ្ណោះ។ សហភាព​អន្តរ​សភា អះអាង​ថា តុលាការ​កម្ពុជា មិន​គួរ​ចោទ​ប្រកាន់​លោក សម រង្ស៊ី តាំង​ពី​សាលា​ដំបូង​ខេត្ត​ស្វាយរៀង មក​ម្ល៉េះ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សហភាព​អន្តរ​សភា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង ស្វែង​រក​វិធី​គ្រប់​យ៉ាង រួម​គ្នា​ដើម្បី​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី អាច​ចូលរួម​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត។
សហភាព​អន្តរ​សភា ក៏​ស្នើសុំ​ឲ្យ​រដ្ឋសភា​កម្ពុជា ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​ការងារ​ល្អ និង​គោរព​តួនាទី​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា។
នៅ​ដើម​សប្ដាហ៍​នេះ លោក សម រង្ស៊ី អះអាង​ថា លោក​នឹង​បន្ត​ស្វែង​រក​ឱកាស​ចូលរួម​ការ​បោះឆ្នោត ប៉ុន្តែ​ប្រសិន​បើ​លោក​គ្មាន​វត្តមាន​ក្នុង​ការ​បោះឆ្នោត វា​ក៏​នឹង​ផ្តល់​ផល​ប្រយោជន៍​ច្រើន​សម្រាប់​គណបក្ស និង​ការ​ផ្លាស់​ប្ដូរ​សង្គម​កម្ពុជា។ នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​លោក សម រង្ស៊ី ទទួល​ស្គាល់​ថា ឱកាស​ចូលរួម​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​លក្ខណៈ​ចង្អៀត។
មន្ត្រី​រដ្ឋាភិបាល និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ធ្លាប់​បាន​បដិសេធន៍​សំណើ​របស់​សហគមន៍​អន្តរជាតិ ទាមទារ​ឲ្យ​លោក សម រង្ស៊ី ចូលរួម​ការ​បោះឆ្នោត។ រដ្ឋាភិបាល​កំពុង​ប្រាប់​មន្ត្រី​ការទូត​បរទេស​ថា អវត្តមាន​របស់​លោក សម រង្ស៊ី នឹង​មិន​ប៉ះពាល់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌៕

No comments:

Post a Comment

yes