ដូចជានៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣លោក អ៊ូ ច័ន្ទរ័ត្ន
អនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត បានដឹកនាំក្រុមការងារខេត្ត
ហើយនិងស្រុក ធ្វើតំណើរចុះទៅជួបជាមួយប្រជាពលរដ្ឋពេលព្រឹកកម្មវិធីបានប្រារព្វធ្វើឡើងនៅភូមិគុត្តសត
ឃុំគុត្តសត ស្រុកអូជ្រៅ និងនៅពេលរសៀលនៅភូមិសូភីត្បូង ឃុំសូភី ក្នុងស្រុកអូរជ្រៅដដែល
ដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្ហាញស្លាកសញ្ញាគណបក្ស
សង្គ្រោះជាតិ ឲ្យប្រជាពលរដ្ឋបានដឹងនិងស្គាល់ ។
ព្រមជាមួយគ្នានេះ គណបក្ស សង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ
ចាប់ពីថ្ងៃទី១ ខែមីនា រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣ បានធ្វើពិធីលើកស្លាក
និងជួសជុលស្លាកថ្មីបានចំនួន១៥ស្លាកហើយ
ដែលក្នុងនោះនៅក្រុងសេរីសោភ័ណ្ឌបានចំនួន៣ស្លាក គឺនៅភូមិកន្ទួត សង្កាត់ភ្នាតចំនួមួយស្លាក
នៅភូមិកុំព្រីង និងភូមិភ្នាត ស្ថិតនៅក្នុងសង្កាតភ្នាត
ក្រុងសេរីសោភ័ណ្ឌបានចំនួន២ស្លាក លើចំនួនស្លាកចាស់ដែលបានលើករួចរាល់កាលពីពេលកន្លងមក
និងបន្តលើកជាបន្តបន្ទាប់ទៀត ។
ជាមួយគ្នានោះផងដែរ បើតាមការឲ្យដឹងពីលោក សារ៉ូ សុវុទ្ធិ
លេខាគណបក្សក្រុងប៉ោយប៉ែត បានប្រាប់ថា នៅក្រុងប៉ោយប៉ែត ចាប់ពីថ្ងៃទី១ខែមីនា
រហូតមកដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣នេះ បានធ្វើពិធីលើកស្លាក និងជួសជុលស្លាកគណបក្ស
សង្គ្រោះជាតិ បានចំនួន១២ស្លាក ដែលក្នុងនោះនៅសង្កាត់និមិត្តបានចំនួន៤ស្លាក
នៅសង្កាត់ផ្សារកណ្តាលបានចំនួន៥ស្លាក និងនៅសង្កាត់ប៉ោយប៉ែតបានចំនូន៣ស្លាក
បន្ថែមលើស្លាកដែលបានលើករួចនាពេលកន្លងមក។
លោក សារ៉ូ សុវុទ្ធិ បានប្រាប់ឲ្យដឹងទៀតថា ព្រមជាមួយនិងការលើកស្លាកបន្ថែមចំនួន១២ស្លាកនៅក្រុងប៉ោយប៉ែតនេះ
គឺនៅតាមបណ្តោយផ្លូវជាតិក្រុងប៉ោយប៉ែតស្លាកគណបក្ស សង្គ្រោះ
បានលើករួចរាល់អស់ជាស្ថាពរទៅតាមផែនការណ៏ហើយ តែលោកថាទោះជាយ៉ាងនេះក្តី
ក៏ថ្នាក់ដឹកនាំខេត្តនិងនៅតែបន្តលើកស្លាកថ្មីបន្ថែមទៀតផងដែរ តាមផ្លូវជាតិខេត្ត៥ ដោយមិនបញ្ចប់តែត្រឹមនេះទេ
។
សូមជំរាបជូនថា ក្នុងរយៈពេលនេះថ្នាក់ដឹកនាំក្រុងប៉ោយប៉ែត
ក៏និងបន្តចុះទៅលើកស្លាកនៅ តាមភូមិទាំង៣៨របស់ក្រុងឲ្យបានគ្រប់ផងដែរ
ព្រមជាមួយគ្នានេះក៏រៀបចំកម្មវិធីក្នុងការចុះជួប
ជាមួយពលរដ្ឋដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ ដល់
ពួកគាត់បន្ថែមលើអ្វីដែលពួកគាត់ធ្លាប់បានទទួលនាពេលកន្លងមក
ដោយហេតុថាការបោះឆ្នោតក៏កាន់តែខិតជិតចូលមកដល់ហើយ ៕
No comments:
Post a Comment
yes