សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 19, 2013

កម្មករ​រោង​ចក្រ​ម៉ារ៉ូ​ឈុន បិទ​ផ្លូវ​វេង​ស្រេង និង​ដុត​កង់​ឡាន ដើម្បី​រក​ដំណោះ​ស្រាយ

កម្មករ​​រោង​ចក្រ​ដេរ​​ស្បែក​ជើង​​ម៉ារ៉ូ​ឈុន នៅ​សង្កាត់​​ចោម​ចៅ ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ ប្រមាណ​៨០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​​ធ្វើ​​កូដកម្ម បិទផ្លូ​វវេងស្រេង​ជាថ្មីទៀត ដោយ​ដុត​​កង់​ឡាន ដើម្បី​​ទាម​ទារ​​ឲ្យ​​ថៅកែ​​រោង​ចក្រ និង​​អាជ្ញាធរ​​ពាក់​ព័ន្ធ​ជួយ​​ដោះ​ស្រាយ​​​ផ្តល់​​​លក្ខ​ខណ្ឌ​​ការ​ងារ​​១១​​ចំណុច​​ដល់​​ពួក​គេ ​។​

​នៅ​ម៉ោង​ជាង​៩​ព្រឹក​ថ្ងៃ​អង្គារ​នេះ កម្មករ​រោងចក្រ​ម៉ា​​រ៉ូ​​ឈុន ឈរ​​កកកុញ​មុខ​នៅ​មុខ​រោងចក្រ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​រួម​មាន សុំ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​១០០​​ដុល្លារ បើក​​លុយ​បាយ​មួយ​សប្តាហ៍​ម្តង សុំ​មិន​ឲ្យ​រើស​អើង​​សហជីព សុំ​​លុយ​ព្រីម​១៥​ដុល្លារ​ជា​ដើម ​។ កូដកម្ម​បិទផ្លូវ​នោះ មានការ​ឃ្លាំ​មើល​របស់​សមត្ថកិច្ច​ជា​ហូរហែ តែ​មិន​មាន​ការប៉ះទង្គិច​គ្នា​ទេ ​។​

​តំណាង​សម្ព័ន្ធ​សហជីព​និយោជិត លោក ថា តូ​រី មាន​​ប្រសាសន៍ថា ក្នុងចំណោម​១១​ចំណុច​នេះ​ ​ភាគី​រោងចក្រ​​ព្រម​តែ​១​ចំណុច​ប៉ុណ្ណោះ គឺ​ប្រាក់​ថ្លៃ​ឡាន​ដែល​កម្មករ​​ទាមទារ​៣​ដុល្លារ  តែ​ខាង​​រោងចក្រ​បាន​​កាត់​លុយ និង​​ប្រាក់​​ដទៃ​ទៀត​​សរុប​​ប្រហែល​​៣០​ដុល្លារ ខណៈ​​កម្មករ​​តវ៉ា​ ដូចនេះ​កម្មករ​មិន​​អាច​ទទួលយកបាន ទើប​បន្ត​ធ្វើ​កូដកម្ម និង​បិទ​កំណាត់​ផ្លូវ​វេង​ស្រេង​នេះ​ ៖ "គេ​ដោះ​ស្រាយ​តែ​រឿង​មួយ​ចំណុចហ្នឹង ហើយ​ខាង​ក្រុម​ហ៊ុន​ គេ​ថា​ឲ្យ​ដាច់លុយ គេ​ដាច់​ខាត ​ដាច់​លុយ​ៗ​កម្ម​ករ​ ពួក​ខ្ញុំអត់​យល់​ព្រម ដាច់​លុយ​ថ្ងៃ​យើង ហើយ​ដាច់​លុយ​ព្រីម ហើ​យ​លុយឡាន​ដាច់​ទំាងអស់​​" ។

បុគ្គលិក​ម្នាក់​ដែល​ធ្វើការ​ក្នុង​រោងចក្រ​ម៉ារ៉ូឈុន លោក ចុង អិ មានប្រសាសន៍ថា ចំណុច​១០​ទៀត ដែល​ភាគី​រោងចក្រ​មិន​ព្រម​ផ្តល់​តាម​ការទាមទា​ររ​បស់​កម្មករ​នោះ គឺ​រង់ចាំ​សេចក្តីប្រ កាស​របស់​​រាជ​រដ្ឋាភិបាល​។ លោក​ថា​ការ​ទាមរ​ទារ​របស់​កម្មករ​នេះ​គឺ​ខុស​ច្បាប់​ ៖ "គឺ​ក្រុម​ហ៊ុន​រង​ចំារាជ​រដ្ឋា​ភិបាល​គាត់​​ចេញ​នូវ​សេចក្តី​ប្រកា​ស​មក ទើប​ក្រុម​ហ៊ុន​គាត់​អនុវត្ត​តាម​ហ្នឹង" ។

​ទាក់ទង​នឹង​ករណី​នេះ​ អគ្គលេខាធិកា​នៃ​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​បាតុកម្ម កូដ​កម្ម លោក​ស៊ឹង ម៉ុន មានប្រសាសន៍ថា​ក្រុម​របស់​លោក  កំពុងតែ​ដោះស្រាយ​នៅឡើយ​​ តែ​លោក​មិន​បាន​បញ្ជាក់ថា​ ដោះស្រាយ​ដល់​កម្រិត​ណា​នៅឡើយ​ទេ​ ៖ "មិន​ទាន់​បាន​នេះ​ទេ កំពុងដោះ​ បាទ​!​" ។

​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​កម្មករ​រោងចក្រ​ម៉ា​រ៉ូ​ឈុន បិទផ្លូ​វវេង​ស្រេង​​ម្តង​ហើយ តែ​បាន​រំសាយ​​វិញ​បន្ទាប់​ពី​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចុះ​សម្របសម្រួល ហើយ​សន្យាថា នឹង​អន្តរាគមន៍​ជួយ​រក​ដំណោះស្រាយ​។ កម្មករ​បាន​រោងចក្រ​នេះ ធ្វើ​កូដកម្ម​តាំងពី​ថ្ងៃ​ទី​១៣ ខែ​មិនា ឆ្នាំ​២០១៣ តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ ៕

No comments:

Post a Comment

yes