
សំឡេងស្មូតដ៏ពិរោះរបស់ កញ្ញា ភឿន ស្រីពៅអាយុ២៣ឆ្នាំ បានធ្វើឲ្យអ្នកដែលបានស្តាប់ហើយចង់ដឹងចង់ស្គាល់ពីម្ចាស់សំឡេងនិងប្រវត្តិរបស់អ្នកស្មូត។
កញ្ញា ភឿនស្រីពៅ គឺជាអ្នកស្មូតនៅក្នុងកម្មវិធីព្រះពុទ្ធសាសនាដែលផ្សព្វផ្សាយតាមទូរទស្សន៍នានា។ ដោយសារទេពកោសល្យពីកំណើតរួមផ្សំជាមួយនឹងការសិក្សារៀនសូត្រផងនោះ បានធ្វើឲ្យស្រីពៅអាចស្មូតបានយ៉ាងល្អឯកនិងមានយ៉ាងពិរោះ។
កញ្ញា ភឿន ស្រីពៅ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ និងមានប្រវត្តិក្រុមគ្រួសារឪពុកម្តាយជា
កសិករ។ ដោយសារតែមានឧបនិស្ស័យពីកំណើត កញ្ញា ស្រីពៅបានទទួលការបណ្តុះបណ្តាល ផ្នែកស្មូតតំបូងពី អង្គការសិល្បៈខ្មែរអមតៈ បន្ទាប់មកទៀតគាត់ក៏ទទួលបានការបង្រៀនបន្ថែមពី សាស្ត្រាចារ្យផ្នែកស្មូតនៅទីក្រុងភ្នំពេញ។
កសិករ។ ដោយសារតែមានឧបនិស្ស័យពីកំណើត កញ្ញា ស្រីពៅបានទទួលការបណ្តុះបណ្តាល ផ្នែកស្មូតតំបូងពី អង្គការសិល្បៈខ្មែរអមតៈ បន្ទាប់មកទៀតគាត់ក៏ទទួលបានការបង្រៀនបន្ថែមពី សាស្ត្រាចារ្យផ្នែកស្មូតនៅទីក្រុងភ្នំពេញ។
កញ្ញា ស្រីពៅ មិនត្រឹមតែមានសំឡេងពិរោះនោះទេ ប៉ុន្តែកញ្ញាក៏មានរូបរាងនិងមុខមាត់ស្អាតបាតថែមទៀតផង។ អ្វីដែលគួរឲ្យកោតសរសើនោះគឺ ស្រីពៅមានឆន្ទៈក្នុងការប្រណិបត្តិព្រះពុទ្ធសាសនា និង ព្រះសង្ឃឲ្យបានខ្ជាប់ខ្ជួន។
ជាផ្នែកមួយនៃជោគជ័យក្នុងជីវិត។ កញ្ញា ភឿន ស្រី ពៅធ្លាប់បានទទួលការអញ្ជើញទៅស្មូតនៅសហរដ្ឋអាម៉េរិក អូស្ត្រាលី និង បណ្តាប្រទេសជាច្រើនទៀតផងដែរ។
កញ្ញា ភឿន ស្រី ពៅ បានប្រើប្រាស់ទេពកោសល្យស្មូតរបស់ខ្លួនភាគច្រើនជាមួយកម្មវិធីនានាទាក់ទង ការអប់រំក្នុងវិស័យព្រះពុទ្ធសាសនា។ គាត់មិនត្រឹមតែធ្វើការដោយមិនយកប្រាក់កម្រៃនោះទេ នេះក៏ជាទឹកចិត្តដែលផុសចេញពីការស្រឡាញ់ពិតប្រាកដ។
ជាបន្តសូមស្តាប់សំឡេងស្មូតរបស់កញ្ញា ភឿន ស្រី ពៅ នូវបទដែលមានចំណងជើងថាពាក្យពេជន៍ម៉ែឪ។
កញ្ញាភឿន ស្រី ពៅ បច្ចុប្បន្នគឺជានិស្សិតនៃសកលវិទ្យាល័យបញ្ញាសាស្ត្រ។ ក្នុងឧត្តមគតិដ៏គួរឲ្យកោតសរសើ កញ្ញាបានកំណត់ទុកក្នុងចិត្តថានឹងប្រើប្រាស់ការស្មូតដើម្បី បម្រើក្នុងវិស័យព្រះពុទ្ធសាសនា៕
No comments:
Post a Comment
yes