សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, March 19, 2013

នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ប្រកាស​​មិន​​លើក​លែង​ឲ្យ​​លោក ជៀម ផែន ថៅកែ​ស្រាបៀរ​លីអូ

IMG_9545
លោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន ថ្លែង​ក្នុង​វិមាន​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ
ព្រះ​សីហនុៈ នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ប្រកាសនៅ​ព្រឹក​ថ្ងៃទី​១៩ មីនានេះថា ប្រកាស​មិន​លើកលែង​ឲ្យ​លោក ជៀម ផែន ថៅកែ​ស្រាបៀរ​លីអូ ដែលបាន​ឈូសឆាយ​កំទេច​ផ្ទះ​ពលរដ្ឋ​នៅឃុំ​កែវ ផុស ​ទាំង​អ​យុត្តិ​ធម៌​ កាលពី​ដើម​ខែ​មីនាតាម​សាលក្រម​តុលាការ​ ហើយ​នឹង​បន្ត​តាមដាន​ក្តីនេះ​នៅ​តុលាការ​ឧទ្ធរណ៍​។
លោក​ ហ៊ុន សែន ប្រកាសនៅ​វិមាន​សន្តិភាព​ កាល​ពី​ម្សិលមិញ​ថា​លោ​ក​នឹង​បន្ត​តាមដាន​ក្តី​របស់​អ្នក​ភូមិ​កែវផុស ចំណុច​ចំរាំង ជាមួយ​តុលាការ​ឧទ្ធរណ៍​បន្ត​ទៀត ដោយសារ​លោក​​មើល​ឃើញ​ពីភាព​អយុត្តិធម៌​នៃ​ការ​អនុវត្ត​សាលក្រមសាលាដំបូង​ខេត្ត​កោះកុង​ ដែល​ធ្វើ​ឲ្យ​ផ្ទះ​ពលរដ្ឋ​១៧​ខ្នង​ត្រូវ​បាន​កំទេច​កាលពីថ្ងៃទី​៥ ខែ​មីនា ហើយ​ប្រជាពលរដ្ឋ​៤៩​គ្រួសារ​ត្រូវ​រស់នៅក្នុង​ភាព​គ្មាន​ជម្រក​សមរម្យ​លើ​ដី​អ្នក​ដទៃសព្វថ្ងៃនេះ។

លោក​និយាយ​ថា ៖ «អំពើនេះ​ខ្ញុំ​មិនអាច​អត់​ឱន​ឲ្យ​បានទេ ស្អី​ឧកញ៉ា ជៀម ផែន ថៅកែ(ស្រា​បៀរ)លីអូ ។ ករណីនេះ ឧកញ៉ា ជៀម ផែន​អត់​រួច​ខ្លួន​ទេ។ ឮថា​សំណុំ​រឿង​ស្ថិត​នៅ​សាលាឧទ្ធរណ៍ ហេតុ​អី​បាន​គាត់​មាន​សិទ្ធិ​ទៅឈូស​ផ្ទះ​ប្រជាជន​? ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​អាហ្នឹង​»។
លោក​បន្ត​ថា៖​«មិន​ត្រឹម​តែ​មិន​ទទួលយក​បានទេ​ ប៉ុន្តែ​មិន​អត់​ឱន​ឲ្យ​បាន​ទេ​ចំពោះ​អ្នក​ប្រព្រឹត្ត»។

No comments:

Post a Comment

yes