សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 30, 2013

កម្មករ​តវ៉ា​ការ​បញ្ឈប់​តំណាង​សហជីព

130430_05
កម្មករតវ៉ា ដុត​សំបក​កង់​ឡាន​នៅ​មុខ​រោង​ចក្រ​​​ D&L Ultimate កាល​ពី​ម្សិល​មិញ​
កម្មករ​កាត់​ដេរ​ជាង ៣០០ នាក់ បាន​ធ្វើ​ការ​តវ៉ា​កាល​ពី​ម្សិល​មិញ នៅ​ក្រៅ​រោងចក្រ D&L Ultimate ក្នុង​ខណ្ឌ​ដង្កោ​ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ ទទួល​យក​កម្មករ​ឲ្យ​ចូល​ធ្វើ​ការ​វិញ ដែល​ពួកគេ​ថា ត្រូវ​បាន​បញ្ឈប់​ពី​ការងារ បន្ទាប់​ពី​រោងចក្រ​ដឹង​ថា​កម្មករ​រូប​នោះ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សហជីព​បង្កើត​ថ្មី​នៅ​ក្នុង​រោងចក្រ។
លោក ស៊ុត សៀម មន្រ្តី​ដោះស្រាយ​វិវាទ​ការងារ​មក​ពី​ស៊ីខៅឌូ បាន​ថ្លែង​ថា កម្មករ​បាន​ដុត​កង់​ឡាន និង​ចាក់​តន្រ្តី​ខ្លាំងៗ​ពី​ឧបករណ៍​បំពង​សំឡេង ខណៈ​ពេល​ពួកគេ​រាំ និង​ច្រៀង​នៅ​ក្រៅ​រោងចក្រ​ក្នុង​ខណ្ឌ​ដង្កោ។
លោក ប៉ែន សុផល ប្រធាន​សហជីព ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ​ថា៖ «​ខ្ញុំ​មិន​បាន​ធ្វើ​ខុស​ទេ​។ ខ្ញុំ​បាន​បង្កើត​សហជីព បន្ទាប់​ពី​កម្មករ​រាប់​រយ​នាក់​បាន​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​ធ្វើ​ជា​មេ​ដឹក​នាំ​ពួកគេ»។ លោក សុផល បាន​បន្ត​ថា រោងចក្រ​បាន​ចោទ​ប្រកាន់​លោក​ថា បាន​ញុះ​ញង់​កម្មករ​ឲ្យ​ធ្វើ​បាតុកម្ម​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា លោក​គ្រោង​បង្ហាញ​ឯកសារ ១៨ ចំណុច​ដល់​ថ្នាក់​គ្រប់​គ្រង​របស់​រោងចក្រ ដែល​ទាម​ទារ​សិទិ្ធ​ឲ្យ​កម្មករ រាប់​ទាំង​ថ្លៃ​អាហារ​នៅ​ថ្ងៃ​សៅរ៍ និង​ការ​ឈប់​សម្រាក​នៅ​ពេល​ឈឺ​ដោយ​មាន​ប្រាក់​ឈ្នួល​។

លោក​បាន​បញ្ជាក់​ថា៖ «​ខ្ញុំ​មិន​បាន​ធ្វើ​ការ​ញុះ​ញង់​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​ទេ»។
លោក សុផល បាន​បន្ថែម​ថា ទោះ​ជា​យ៉ាង​ណា​ឥឡូវ​នេះ កម្មករ​នឹង​ធ្វើ​កូដកម្ម​រហូត​ដល់​រោងចក្រ​អនុញ្ញាត​ឲ្យ​រូប​លោក​ចូល​ធ្វើ​ការ​វិញ និង​យល់​ព្រម​តាម​ការ​ទាមទារ​អត្ថ​ប្រយោជន៍​កាន់​តែ​ល្អ​ប្រសើរ​ឡើង។
លោក ង៉ែត ចំរើន មន្រ្តី​រោងចក្រ D&L Ultimate បាន​បដិសេធ​មិន​ផ្តល់​ការ​អត្ថា​ធិប្បាយ​ទេ​កាល​ពី​ម្សិលមិញ៕ 

No comments:

Post a Comment

yes