សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 30, 2013

ក្រសួង​ប្រៃស​ណីណ៍​ទប់​ស្កាត់ ការ​ប្រកួត​ប្រជែង​មិន​ស្មោះ​ត្រង់ រវាង​ក្រុម​ហ៊ុន​បម្រើ​សេវា​ទូរស័ព្ទ


យ៉ាប់ណាស់ស្រុកខ្មែរសពថ្ងៃក្រោមការដឹកនាំឈ្នះៗតែគ្នាអាញ់របស់លោក ហ៊ុន សែន
ពិធីសន្និសីទ​ស្តី​ពី​ការ​ប្រកួត​ប្រជែង​​មិន​ស្មោះ​ត្រង់​រវាង​ក្រុម​ហ៊ុន​បម្រើ​សេវា​ទូរស័ព្ទ
រាជ​ធានី​ភ្នំពេញ ​៖ លោក​ម៉ូវ ចរិយា ​ប្រធាន​បញ្ញ​ត្តិ​ករ​ទូរ​គមនា​​​គមន៍​​កម្ពុជា​​​មាន​ប្រសាសន៍​​​​​ថាដោយ​សារតែ​ភាព​មិន​ស្មោះ​​ត្រង់​​ក្រុម​ហ៊ុន​ផ្តល់​សេវា​​ទូរ​ស័ព្ទ​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​ទី​ផ្សារ​ទូរ​គមនាគមន៍​​នៅ​កម្ពុជា​មានការ​រំខាន ដោយ​​នាទី​ទូរ​ស័ព្ទ​​មិន​ត្រឹមត្រូវ​ទៅតាម​នាទី​​នាឡិកា ទូរស័ព្ទ​ចូល​ដាច់​ៗ ហើយ​មាន​ក្រុម​​ហ៊ុន​ខ្លះ​​ទៀត​​​ធ្វើ​ការឃោស​នា​ពាណិជ្ជ​កម្ម​​មាន​ចរិត​លក្ខណៈ​ផ្ទុយ​​នឹងសា​រាចរ​អន្តរ​​ក្រសួង​ដែល​បាន​ទប់​ស្កាត់​ភាព​ពុំ​ស្មោះ​ត្រង់​នៃការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ទូរគមនាគមន៍​នេះ​ផង​ដែរ ។ ​លោក​​បានដាក់​កម្រិត​ថា ​ចាប់ពី​ម៉ោង​១២​យប់​ថ្ងៃ​ទី​២៦ មេសា ​​ត​ទៅ​ គ្រប់​​ក្រុម​​ហ៊ុន​ទាំង​អស់​ត្រូវ​តែ​បញ្ឈប់​​ជាស្ថា​ពរ​នូវការ​ឃោស​នា​ពាណិជ្ជ​កម្ម​ទាំង​អស់​ ទាំង​ទូរស័ព្ទ​ចល័ត​និង​អចល័ត​ឱ្យ​​បាន​ព្រម​ៗ​គ្នា ​។ បើ​សិន​ជាមាន​ក្រុម​ហ៊ុន​ណា​មួយ​មិន​បញ្ឈប់​​តាម​ការណែនាំ​របស់​អន្តរ​​​ក្រសួង​​ទេនោះ ក្រុម​ហ៊ុន​​ត្រូវ​​ប្រឈម​នឹងការ​ទទួល​ខុស​ត្រូវ​ទាំង​​ស្រុង​នៅ​ចំពោះ​​មុខ​ច្បាប់​ ​ហើយ​បើ​ពិនិត្យ​ឃើញ​ករណី​ធ្ងន់​ធ្ងរ​គឺប្រឈម​នឹងការ​ដក​ហូត​អាជ្ញា​ប័ណ្ណ​ប្រតិ​បត្តិ​ការ​ថែម​ទៀត ។
លោក​ម៉ូវ​ ចរិយា បន្តថា ​រយៈ​​កាល​កន្លង​មក​នេះ​​ក្រសួង​ប្រៃសណីយ៍​ និង​​ទូ​រ​គមនា​គមន៍​​មិន​​ដែល​​​​ដាក់​កំហិត​ទៅ​លើ​​តម្លៃ​​​សេវា​​ទូរ​ស័ព្ទ​របស់​​ក្រ​ុម​ហ៊ុន​ទូរ​ស័ព្ទ​​​ទេ តែការ​ប្រកួត​ប្រជែង​អំពី​តម្លៃ​​សេវា​​ទូរ​ស័ព្ទ​បាន​ធ្វើ​ឱ្យ​កើត​មាន​ទំនាស់​រវាង​ក្រុម​ហ៊ុន​ដូច​គ្នា​​​​​មានការ​រាំង​ខ្ទប់​ការហៅ​ចូល​ពី​ប្រព័ន្ធ​មួយ​​ទៅ​ប្រព័ន្ធ​មួយ​ ដោយ​ក្រុម​ហ៊ុន​ខ្លះ​បាន​ចោទ​គ្នា​ថា បណ្តាល​មក​ពី​ក្រុម​ហ៊ុន​នោះ​​លក់​ថោក​​​ពេក​​ទើប​ក្រុម​ហ៊ុន​ម​ិន​ឱ្យ​ហៅ​ចូល ។ ក្រុម​ហ៊ុន​ខ្លះ​ទៀត​​និយាយ​ដាច់ៗ ដើម្បី​ឱ្យ​មានការ​ហៅ​បន្ថែម​​ក្នុង​​បំណង​​​​ឱ្យ​អស់​លុយ​ច្រើន​ ជាពិសេស​នាទី​ទូរស័ព្ទ​មិន​ដូច​នាទី​នាឡិកា​ទេ ។ ​បញ្ហា​ច្របូក​ច្របល់​ក្នុងទី​ផ្សារ​ទូរ​គមនាគមន៍​បាន​កើត​មាន​ជា​បន្ត​បន្ទាប់ ហេតុ​ដូច្នេះ​ហើយ​ទើប​ក្រសួង​​ប្រៃ​ស​ណីយ​៍​​ និង​ទូរ​គមនា​គមន៍​​តម្រូវ​ឱ្យ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ទាំង​អស់​មុន​នឹង​ធ្វើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គឺត្រូវ​ដាក់​ការ​ផ្សាយ​នោះ​ឆ្លងកាត់​​ទៅ​បញ្ញ​ត្តិករ​ទូរ​គមនាគមន៍​កម្ពុជា​ដែល​ហៅ​កាត់ថា​ TR​C ជា​មុន​សិន​ដើម្បី​ត្រួត​ពិនិត្យ​មើល​ភាព​ស្មោះ​​ត្រង់​នេះ​​ទើប​អនុ​ញ្ញតឱ្យ​មាន​ការផ្សព្វ​ផ្សាយ ។

លោក​ម៉ូវ ចរិយា បាន​ថ្លែង​​បែប​នេះ​ នៅ​ក្នុង​សន្និសីទ​​​​សារ​ព័ត៌​មាន​​​ស្តីពី​ការ​បញ្ឈប់​ជាស្ថា​ពរ​នូវ​ការ​អនុវត្ត​ផ្សាយ​​ពាណិជ្ជ​កម្ម​របស់​បណ្តា​ប្រតិ​បត្តិ​ករ​ទូរស័ព្ទ​ចល័ត​និង​អចល័ត​ទាំងអស់​ដែល​ផ្ទុយ​​ពី​​ប្រកាស​អន្តរ​ក្រសួង​លេខ​២៣២​ ។ សន្និ​សីទ​​សារ​ព័ត៌​មាន​​នេះ​​ ​បាន​ធ្វើ​ឡើង​​នៅ​បញ្ញ​តិ្ត​​​ករ​ទូរគមនាគមន៍កម្ពុជា​ (TRC​) កាលពីថ្ងៃ​ទី​២៦ មេសា កន្លង​មក​​ ។ ​​មាន​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចំនួន​៧​​បានចូល​រួម​​ក្នុង​សន្និ​សីទ ហើយ​មាន​ក្រុម​ហ៊ុន​ខ្លះ​បង្ហាញ​​​ភាព​មិន​សប្បាយ​ចិត្ត​នៅ​ក្រៅ​សន្និ​សីទ​សារ​ព័ត៌​មាន​​​ចំពោះ​តម្លៃ​ តែ​ TRC បាន​កំណត់​ឱ្យ​បណ្តា​​ក្រុម​ហ៊ុន​​ទូរស័ព្ទ​ទាំង​អស់​ត្រូវ​លក់​ក្នុង​តម្លៃ​មួយ​ដែល​ដូច​ៗគ្នា​ទាំង​អស់​គឺ​៤,៥​សេន ​ក្នុ​ង​មួយ​នាទី ។ ​ផ្ទុយ​ទៅ​វិញ​​​​ពួក​គេ​ចង់​លក់​តាម​ចិត្ត​ដែល​គេ​ចង់​លក់​​ពី​ព្រោះ​ថា​កម្ពុជា​ប្រកាន់​យក​របប​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី​ ដូច្នេះ​ម​ិន​ត្រូវ​ដាក់​​កម្រិត​​​តម្លៃ​ក្នុងការ​រក​ស៊ី​របស់​ពួក​គេ​នោះ​ឡើយ​។
លោក​ម៉ូវ ចរិយា ​បានថ្លែង​​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​​ថា ​ទូរស័ព្ទ​គិត​តែ​ប្រកួត​ប្រជែង​គ្នា​ក្នុង​ការ​លក់​ថោក​ដោយ​មិន​​ព្រម​គិតបី​ការ​អភិវឌ្ឍ​គុណ​ភា​ព​នោះ​ទេ ​។ ​ប្រតិ​បត្តិ​ករ​​ខ្លះ​បាន​និយាយ​នៅ​ក្រៅ​សន្និ​សីទ​ថា​របស់​គេ​អន់​ ទើប​គេលក់​ថោក​ ហើយ​បើ​បង្ខំ​ឱ្យគេលក់​ថ្លៃ​ដូច​អ្នក​ដែល​មាន​គុណ​ភាព​ល្អ​នោះ​ គឺមាន​ន័យ​ថា ចង់​សម្លាប់​ពួកគេ​ឱ្យ​​វិល​ត្រឡប់​​ទៅ​ស្រុក​​វិញ​ដក​ទុន​វិនិ​យោគ​​​​ពី​​​កម្ពុជា ​។
លោក​ម៉ូវ ​ចរិយា​ បន្ត​ទៀត​ថា ​ កម្ពុជា​​បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ​ចំនួន​៩​ តែ​ពីរ​ទៀត​​មិន​បាន​មក​ចូល​រួម​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​ទេ ដោយ​​សំអាង​ថា​ ខ្លួន​គេ​មិន​មាន​ការ​ពាក់​ព័ន្ធ​នឹង​តម្លៃ​​ឡើយ​ ។ លោក​បញ្ជាក់​ថា ​បច្ចុប្បន្ន​​​នៅ​​កម្ពុជា​​អ្នក​ប្រើ​​ទូរ​ស័ព្ទ​​ចល័ត​​មាន​​ចំនួន​១៩,៧​លាន​ស៊ីម ​​អីុន​ធើរ​ណេត​២,៧​លាន​នាក់ ​និង​ទូរ​ស័ព្ទ​អចល័ត​កន្លះ​លាន​នាក់ ៕

No comments:

Post a Comment

yes