សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 30, 2013

សហភាពអឺរ៉ុប បញ្ជូនមន្ត្រីពីររូប មកធ្វើជាទីប្រឹក្សា គ.ជ.ប

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប បានទទួល​ទីប្រឹក្សា​ចំនួន​ពីររូប គឺ​លោកស្រី MARIA ROSARIA ទទួលបន្ទុក​ផ្នែក​បណ្តុះបណ្តាល និង​អប់រំ​សាធារណជន និង​លោក ARNAUD ROUX ទទួលបន្ទុក​ផ្នែក​ព័ត៌មាន​សាធារណៈ មកពី​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៣ នៅ​ទីស្តីការ គ​.​ជ​.​ប​.​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់ គ​.​ជ​.​ប ដែល​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៣​។​

 អគ្គទីប្រឹក្សា​ទទួលបន្ទុក​កិច្ចការ​នយោបាយ និង​ជា​ប្រតិភូ​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក អា​ឡាំង វ៉ាន់​ដឺ​ស្មី​សសិន បាន​មានប្រសាសន៍ ជម្រាបជូន​លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប នៅក្នុងពេល​បង្ហាញ​វត្តមាន​ទីប្រឹក្សា​ទាំង​ពីររូប នៅ​ទីស្តីការ គ​.​ជ​.​ប ថា សហភាព​អឺរ៉ុប បាន​បញ្ជូន​ទីប្រឹក្សា​២​រូប​មកជួយ គ​.​ជ​.​ប ទៅតាម​អ្វីដែល​សហភាព​អឺរ៉ុប និង គ​.​ជ​.​ប បាន​ពិភាក្សាគ្នា​អស់​រយៈពេល​ជាង ៦​ខែ កន្លងមកនេះ​។ 



​តាម​សេចក្តីប្រកាស ទីប្រឹក្សា​របស់​សហភាព​អឺរ៉ុប​ទាំងពីរ​រូបនេះ សុទ្ធតែ​ធ្លាប់​បានធ្វើ​ការងារ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទាក់ទង​ទៅនឹង​ការងារ​បោះឆ្នោត​។​

​ចំណែក​លោក អ៊ឹម សួស្តី ប្រធាន គ​.​ជ​.​ប បាន​មានប្រសាសន៍ថា គ​.​ជ​.​ប សូម​ថ្លែងអំណរគុណ​សហភាព​អឺរ៉ុប ដែល​បាន​បញ្ជូន​ទីប្រឹក្សា ២​រូប មកជួយ​គ​.​ជ​.​ប ក្នុងការ​រៀបចំ​ការបោះ​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥​។ 

​ប្រធាន គ​.​ជ​.​ប បាន​មានប្រសាសន៍​បន្តថា ទីប្រឹក្សា​មានការ​ងារ​ច្រើន ដែល​ត្រូវធ្វើ ដូចជា ត្រូវ​ពិនិត្យ​លើ​សៀវភៅ​ណែនាំ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត​(​គ​ធ​/​ខ​ប​) សៀវភៅ​ណែនាំ​គណៈកម្មការ​ឃុំ​សង្កាត់ រៀបចំ​ការបោះឆ្នោត​(​គឃ​/​សប​) និង​សៀវភៅ​ណែនាំ​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត (​គក​ប​/​គករ​)​។ 

​សេចក្តីប្រកាស​លើកឡើងថា នៅ​ថ្ងៃទី​០៦-០៧ ខែឧសភា គ​.​ជ​.​ប ត្រូវ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត​(​គ​ធ​/​ខ​ប​) និង​ស្ថាប័ន​ពាក់ព័ន្ធ ស្តីពី ការឃោសនា និង​ការសុំ​ចុះឈ្មោះ ជា​តំណាង​គណបក្សនយោបាយ​។​

​លោក អ៊ឹម សួស្តី បាន​ឲ្យ​ដឹង​ទៀតថា នៅ​ដើមខែ​កក្កដា គ​.​ជ​.​ប​. នឹង​ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល ដល់​មន្ត្រី​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត​(​គ​ធ​/​ខ​ប​) និង​ស្ថាប័ន​ពាក់ព័ន្ធ ស្តីពី ការបោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។ 

​លោក​បាន​បន្ថែមថា ថ្ងៃ​បោះឆ្នោត កាន់តែ​ខិតជិត​មកដល់​ហើយ គ​.​ជ​.​ប មាន​ការងារ​ច្រើន ដែល​ត្រូវធ្វើ​។ ដូច្នេះ​ទីប្រឹក្សា​ទាំង​ពីររូប ត្រូវ​ក្តាប់​ការងារ​ឲ្យ​បាន ពីព្រោះ​ការងារ ដែល គ​.​ជ​.​ប ធ្វើ គឺមាន​ប្រតិទិន ដែលមាន​ពេលវេលា​កំណត់​ច្បាស់លាស់​។​

​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕​

No comments:

Post a Comment

yes