សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 30, 2013

លោកអេងឆៃអ៊ាងអនុប្រធានគណៈកម្មាធិការនាយករបស់គណបក្សសង្គ្រោះជាតិនិងលោកម៉ែនសុថាវរិន្ទ្រចុះជួបពលរដ្ឋនៃខេត្តកំពង់ធំ



ថ្លែងនៅក្នុងវេទិកាសាធារណៈដែលរៀបចំដោយគណបក្សសង្រ្គោះជាតិខេត្តកំពង់ធំ ដែល​មាន​អ្នកចូលរួមប្រមាណជា៣០០នាក់ នាព្រឹកថ្ងៃទី៣០ ខែមេសានេះ លោក អេង ឆៃអ៊ាង សមាជិកព្រឹទ្ធសភា បានលើកឡើងអំពីបញ្ហាព្រៃឈើនៅកម្ពុជា ជាពិសេសតំបន់ព្រៃឡង់ បាន និងកំពុងទទួលរងនូវការកាប់បំផ្លាញយ៉ាងរង្គាល ដោយរដ្ឋាភិបាលលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ពុំមានវិធានការទប់ស្កាត់បន្តិចណាឡើយ ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ម៉ែន សុថាវរិន្ទ្រ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុម​ការងារ​គណបក្សសង្គ្រោះជាតិ ខេត្តកំពង់ធំ បានអំពាវនាវអោយប្រជាពលរដ្ឋរួមគ្នាជាមួយគណបក្ស សង្រ្គោះជាតិ ដើម្បីសង្រ្គោះជាតិ និងសង្គ្រោះព្រៃឈើយើង ដែលកំពុងទទួលរងការ​បំផ្លិចបំ​ផ្លាញជារៀងរាល់ថ្ងៃនេះពីសំណាក់មានអំណាច និងឈ្មួញខិលខូចនោះ ៕

No comments:

Post a Comment

yes