សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 29, 2013

គ.ជ.ប៖ បក្សនយោបាយចំនួន៣ បានចុះបញ្ជីបេក្ខជន និងឈរឈ្មោះ បោះឆ្នោតនៅគ.ជ.ប


មន្រ្តីគណៈកម្មាធិការ ​ជាតិ​រៀបចំ ​ការបោះឆ្នោត គ.ជ.បឲ្យដឹងថា  គិតមក​ត្រឹមរសៀលថ្ងៃ​ទី២៩ មេសា ២០១៣នេះ មានគណ​​បក្ស​នយោ​បាយ​ចំនួន៣ បាន​ទៅ​ចុះបញ្ជី​ គណបក្ស នយោបាយ ​ឈរឈ្មោះ​ បោះឆ្នោត និង​ចុះបញ្ជី ​បេក្ខជន ​ឈរឈ្មោះ​ បោះឆ្នោត នៅ​ទីស្នាក់ការ​ គណៈកម្មាធិការ ​ជាតិ​រៀបចំ ​ការបោះឆ្នោត ដើម្បី​ចូលរួម ​ការបោះឆ្នោត​ជ្រើសតាំង ​តំណាងរាស្ត្រ នីតិកាល​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ ​នៅ​ថ្ងៃទី​២៨ ​ខែកក្កដា ឆ្នាំ​២០១៣ ​ខាងមុខនេះ។​
មន្រ្តីដដែលបព្ជាក់ថា គណ​​បក្ស​នយោ​បាយ​ចំនួន៣ គឺមានគណបក្ស​ប្រជាជនកម្ពុជា គណបក្ស​សញ្ជាតិកម្ពុជា និងគណបក្សហ្វ៊ុន​ស៊ិនប៉ិច បានដាក់បញ្ជីបេក្ខជន​របស់ខ្លួន និងបាន​ចុះឈ្មោះនៅគ.ជ.ប ជាផ្លូវការ ហើយ​គ.ជ.បបានទទួលរួចរាល់ហើយ ។

សូមបញ្ជាក់ថា ការចុះបញ្ជី​ គណបក្ស នយោបាយ ​ឈរឈ្មោះ ​បោះឆ្នោត និង​ការ ចុះបញ្ជី​បេក្ខជន ​ឈរឈ្មោះ​ បោះឆ្នោត សម្រាប់​ការ បោះឆ្នោត​ ជ្រើសតាំង ​តំណាងរាស្ត្រ នីតិកាល​ទី​៥ ប្រព្រឹត្តទៅ​ ចាប់ពី​ថ្ងៃទី ​២៩ ​ខែមេសា ដល់​ថ្ងៃទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៣៕​

No comments:

Post a Comment

yes