សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, April 30, 2013

ឈើហ៊ុបមូលនិងឈើឡាំងបួនជ្រុងគ្រប់ប្រភេទឆ្លងដែនយ៉ាងរលួនមន្ត្រីព្រំដែនមិនខ្វល់

index(13)

សកម្មភាព​បទល្មើស​ដឹក​ជ​ញ្ជួ​ន​ឈើ​ហ៊ុ​ប​មូល​ និង​ឈើ​ឡាំង​បួន​ជ្រុង​ឆ្លង​ដែន​ដោយ​ខុសច្បាប់​បន្ត​កើត​មាន​យ៉ាង​គគ្រឹក​ គគ្រេង​ដោយ​មិន​ញញើត​ពី​ច្បាប់​បន្តិច​សោះ​ត្រង់​ចំណុច​បន្ទាត់​ព្រំដែន​ ក្នុង​ឃុំ​២​ធ្នូ​ តាម​ច្រករបៀង​ការ​ព្រំដែន​ លេខ​ ០៧​  ០៦​  ៦២​ ប៊​ន​ឌាំ​ង​ ដេ​១០​ ដេ​១៦​ ជា​រៀងរាល់ថ្ងៃ​ ដោយ​គ្មាន​ការ​អើពើ​ពី​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ​។​
​ប្រជា​ ពលរដ្ឋ​ និង​មជ្ឈដ្ឋាន​នេះ​នាំ​គ្នា​ងឿងឆ្ងល់​ថា​ តើ​ការ​បណ្តែតបណ្តោយ​ពី​សំណាក់​មន្ត្រី​ទាំងនោះ​ មានការ​ពាក់ព័ន្ធ​ជាមួយ​មេ​ឈ្មួញ​ក្នុង​ការ​ដឹក​ជ​ញ្ជួ​ន​ដោយ​ខុសច្បាប់​ យ៉ាងនេះ​តើ​អាច​ប៉ះពាល់​អំពើ​រពុក​រលួយ​ដែរ​ឬទេ​ ។​
​គួរ​ បញ្ជាក់​ផង​ដែរ​ថា​ សកម្មភាព​ដែល​បាន​កើត​មាន​បទល្មើស​ខាងលើ​នេះ​ នៅ​ក្នុង​ឃុំ​ ២​ធ្នូ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ ជា​ព្រំប្រទល់​ជាមួយ​ឃុំ​ស្រែ​ខ្ទុ​ម​ ស្រុក​កែវ​សីមា​ ខេត្តមណ្ឌលគិរី​ ។​
​ប្រជា​ ពលរដ្ឋ​បាន​នាំ​គ្នា​និយាយ​ថា​ បើសិនជា​មន្ត្រី​ តាម​ច្រករបៀង​ការពារ​ព្រំដែន​ទាំងអស់​នៅ​ចំណុច​ខាងលើ​ រួម​ទាំង​មន្ត្រី​អ្នកគ្រប់គ្រង​ច្រករបៀង​ការពារ​ព្រំដែន​ផង​ដែរ​ ហើយ​ជាមួយ​ការ​បណ្តោយ​អោយ​មាន​បទល្មើស​យ៉ាងនេះ​កើតឡើង​ តើ​មន្ត្រី​ទាំងនោះ​កំពុង​អនុវត្ត​ ឬ​ប្រព្រឹត្ត​ផ្ទុយ​ទៅ​ និង​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ដាក់​ចាក់ចេញ​នូវ​បទបញ្ជា​យ៉ាង​ក្ដៅ​គគុក​ ស្ដី​ពី​ការ​រិ​ត​បណ្តឹង​ច្បាប់​ព្រៃឈើ​។​

​ទាក់ទង​ទៅ​នឹង​ករណី​ ការ​ចោទប្រកាន់​ខាងលើ​គេ​ពុំ​អាច​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​ពី​លោក​ ស្រី​ សុខា​ (​ហៅ​សាង​)​ ប្រធាន​ប៉ុ​សិ៍្ត​ត្រពាំង​គ្រញូង​ និង​អ្នកគ្រប់គ្រង​ ច្រករបៀង​ការពារ​ខាងលើ​បាន​ទេ​ ។​
​គូរ​បញ្ជាក់​ថា​ លោក​ ស្រី​ សុខា​ (​ហៅ​សាង​ )​ជា​មន្ត្រី​ប៉ូ​លី​ស​បំរើ​ការ​នៅ​ក្នុង​វរៈ​ព្រំដែន​នគរបាល​គោក​នៃ​ស្នង​ ការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ ។​
​ទាក់ទង​ទៅ​នឹង​មន្ត្រី​ ប៉ូ​លី​ស​នៅ​តាម​ច្រករបៀង​ការពារ​ព្រំដែន​គោក​ទាំង​០៦​ខាងលើ​រង​ការ​ ប្រកាន់​នោះ​មន្ត្រី​ប៉ូ​លី​ស​មួយ​ចំនួន​ជា​ប្រធាន​ច្រករបៀង​ ដេ​១០​ ឈ្មោះ​ ទូច​ និង​ យឺន​ យ៉ុ​ន​ ប្រធាន​ច្រករបៀង​ការពារ​ព្រំដែន​លេខ​៦២​ និង​លោក​ ឃ្លោក​ សាលី​ ប្រធាន​ច្រករបៀង​ការពារ​ព្រំដែន​លេខ​០៧​បាន​អះអាង​ស្រ​ដៀងៗ​គា្ន​ថា​ ពួក​គេ​ជា​មន្ត្រី​ កូនចៅ​ របស់​លោក​ ស្រី​ សុខា​ (​ហៅ​សាង​)​ចង់​ដឹង​ច្បាស់​សួរនាំ​គាត់​ចុះ​ ៕

No comments:

Post a Comment

yes