![](http://www.fpmonline.net/wp-content/uploads/2013/04/ICJ11-320x161.jpg)
ប្រតិភូកម្ពុជាអំឡុង ចោទសួរ ដោយICJកាលពីពេល កន្លងទៅ
ក្រសូងការបរទេសបានឲ្យដឹងនាព្រឹកថ្ងៃចន្ទទី០៨ មេសា នេះថា ប្រតិភូប្រទេសកម្ពុជា នឹងផ្ដើម ចេញដំណើរទៅកាន់តុលាការអន្តរជាតិ (ICJ) នាថ្ងៃអង្គារទី០៩ មេសា ស្អែននេះហើយ ដើម្បីប្រឈមមុខតតាំង លើសំណុំរឿងប្រាសាទព្រះវិហារ ជាមួយថៃ ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ប្រតិភូជាន់ខ្ពស់កម្ពុជា មួយក្រុមនឹងចេញដំណើរទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ នាថ្ងៃទី០៩ខែ មេសា ឆ្នាំ២០១៣។ ដោយបានបញ្ជាក់ថា កម្ពុជាមានមូលមដ្ឋានផ្លូវច្បាប់រឹងមាំចំពោះសំណុំរឿងនេះ។
តាមការគ្រោងទុក I CJ នឹងដំណើរការជំនុំជម្រះក្ដីសំណុំរឿងប្រាសាទព្រះវិហារនាថ្ងៃទី ១៥-១៩ មេសា ខាងមុខនេះហើយ ។ ដែលសវនាការនោះនឹងត្រូវគេចាក់ផ្សាយបន្តផ្ទាល់ជាសាធារណៈតាមប្រព័ន្ធទូរទស្សន៏អនឡាញ របស់ ICJ ៕
No comments:
Post a Comment
yes