សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, May 2, 2013

រូបសំណាក​លោកជាវិជ្ជាត្រូវ​តម្កល់​បើក​សម្ពោធ​ជា​ផ្លូវការនៅ​ព្រឹក​ថ្ងៃទី​៣​ឧសភា​

រូបសំណាក​លោក ជា វិជ្ជា
សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា រូបសំណាក​លោក ជា វិជ្ជា ដែល​សហជីព​កម្មករ​ចាត់ទុកថា​ជា “​វីរជន​កម្មករ​” ត្រូវ​តម្កល់ បើក​សម្ពោធ​ជា​ផ្លូវ​ការ នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០១៣​។ រូបសំណាក​ធ្វើ​ពី​ថ្មភក់​នោះ ត្រូវ​តម្កល់​លើ​សួនច្បារ កែង​ច្រមុះជ្រូក ខាងលិច​វិមានឯករាជ្យ ជិត​តូប​លក់​កាសែត ជាប់​របង​វត្ត​លង្ការ ដែល​ជា​កន្លែង ឃាតក​បាញ់​សម្លាប់​លោក ជា វិជ្ជា កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៤​។​

​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ ឲ្យ​អញ្ជើញ​ចូលរួម​លើ​ទឹកចិត្ត​ដល់​ជន​ស្នេហា​ជាតិ នៅក្នុង​ពិធី​តម្កល់​រូបសំណាក​លោក ជា វិជ្ជា​។ 

​កម្មវិធី​ដែល​សហជីព​សេរី​កម្មករ បាន​ផ្សព្វផ្សាយ​បង្ហាញថា កម្មវិធី​ប្រោះព្រំ និង​សម្ពោធ​​រូបសំណាក​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ត្រូវ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៣ ដោយ​មាន​ការ​និមន្ត​ចូលរួម​ពី​សម្តេច​ព្រះ​មហាសង្ឃរាជ ប៊ួ​រ គ្រី​។ លោក ជា មុនី ប្អូនប្រុស​លោក ជា វិជ្ជា និង​ជា​ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​នឹង​ចូលរួម ហើយ​ថ្លែង​សុន្ទរកថា ស្វាគមន៍​ទៅកាន់​អង្គពិធី​ផងដែរ​។​


​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០១៣  ពិធីសែនក្រុងពាលី ជីក​គ្រឹះ លើ​ទំហំ​ដី ១ ម៉ែត្រ ៤ ជ្រុង សម្រាប់​តម្កល់​រូបសំណាក លោក ជា វិជ្ជា ត្រូវបាន​ធ្វើឡើង លើ​សួនច្បារ ច្រមុះជ្រូក នៅ​ក្បែរ​វិមានឯករាជ្យ ក្នុង​ទីក្រុង​ភ្នំពេញ​។ 

​រូបសំណាក​លោក ជា វិជ្ជា ត្រូវបាន​សម្តេច ហ៊ុន សែន អនុញ្ញាត​អោយ​សាងសង់ តាម​ការស្នើសុំ​របស់​លោក ជា មុនី កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១១​។ ប៉ុន្តែ​ឃាតក​ពិត ដែល​បាន​បាញ់សម្លាប់​លោក ជា វិជ្ជា មិនទាន់​ត្រូវបាន​អាជ្ញាធរ​នាំខ្លួន មក​កាត់ទោស​នៅឡើយ​ទេ​។ មកដល់ពេលនេះ មាន​បុរស​ពីរ​នាក់ គឺ​ប៊​ន​សំណាង និង​សុក​សំអឿន ត្រូវបាន​តុលាការ ផ្តន្ទាទោស ដាក់​ពន្ធនាគារ​ម្នាក់ៗ ២០ ឆ្នាំ ក្នុង​សំណុំរឿង​ក្តី​ដ៏រ​ស៊ើប នៃ​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព លោក ជា វិជ្ជា​។​

​សូមបញ្ជាក់​ថា រូបសំណាក​លោក ជា វិជ្ជា មាន​កម្ពស់ ១ ម៉ែត្រ និង ៧០​សង់ទីម៉ែត្រ ទម្ងន់ ២ តោន​។ រូបសំណាក​នោះ ត្រូវបាន​សប្បុរសជន និង​កម្មករ បាន​រៃ​លុយ​គ្នា សាងសង់ ហើយ​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​ចូលរួម​ឧបត្ថម្ភថិ​វិកា​ចំនួន ៥ ពាន់​ដុល្លារ​អាមេរិក ផងដែរ​៕ 

No comments:

Post a Comment

yes