ទាក់ទិននឹងការបាក់អាគារខាងលើនេះ សមត្ថកិច្ចនគរបាលចម្រុះស្រុកគងពិសី កំពុងចេញប្រតិបត្តិការពិសេស ចុះជួយកម្មករដែលត្រូវអាគារបាក់សង្កត់ពីលើ ប៉ុន្តែចំពោះទិដ្ឋភាពដ៏គួរឲ្យរន្ធត់នេះ សមត្ថកិច្ចក៏ដូចជាអាជ្ញារមូលដ្ឋាននៅមិនទាន់អាចបញ្ជាក់ថា មានចំនួនមនុស្សប៉ុន្មាននាក់ស្លាប់និងប៉ុន្មាននាក់ទៀតរបួសដែរ ប៉ុន្តែជាជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា ក្នុងហេតុការណ៍នេះ នឹងមានមនុស្សស្លាប់ ហើយរងរបួសជាច្រើនហើយ ព្រោះមានកម្មកររាប់រយនាក់ ដែលបម្រើការនៅក្នុងរោងចក្រ យីហោ «វីងស្តាស៊ូ»ខាងលើនេះ។
ពេលនេះភាពច្របូកច្របល់ កំពុងកើតមានយ៉ាងខ្លាំងនៅក្នុងរោចក្រ ដោយសារតែក្រុមគ្រួសារ មិត្តភក្តិរបស់ក្រុមកម្មករកម្មការិនី ដែលត្រូវអាគាររោងចក្របាក់សង្កត់ ចូលមកស្រែកទ្រហោយំ សុំការអន្តរាគមន៍ពីសមត្ថកិច្ច ឲ្យជួយសង្គ្រោះ កម្មករដែលកំពុងរងគ្រោះ ក្នុងហេតុការណ៍ខាងលើនេះ ឲ្យបានឆាប់រហ័ស។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន កំពុងខិតខំប្រឹងប្រែងបំពេញភារ កិច្ចខ្លួន ជួយអន្តរាគមន៍ចំពោះហេតុការណ៍ដែលនឹកស្មានមកដល់ បានកើតមានមកលើក្រុមកម្មករ ដោយមិនគិតពីការនឿយហត់ឡើយ ។ ព័ត៌មានជាក់ស្តែង ពីកន្លែងកើតហេតុ និងជនរងគ្រោះ សមត្ថកិច្ចនៅមិនទាន់អាចធ្វើការបញ្ជាក់ឲ្យបានលម្អិលនៅឡើយទេ ដូច្នេះសូមរងចាំតាមដានព័ត៌មានលម្អិតនៅពេលក្រោយទៀតទាំងអស់គ្នា ជាមួយ គេហទំព័រ abcnonstop ៕
No comments:
Post a Comment
yes