បន្ទាប់ពីមានហេតុការណ៍ដ៏គួរឲ្យរន្ធត់ ដោយសារការបាក់ប្លង់សេអាគាររោចក្រកាលពីព្រឹកមិញនេះ សមត្ថកិច្ចមានអាជ្ញាធរមូលដ្ឋាន និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានសហការគ្នាយ៉ាងញាប់ដៃញាប់ជើង ក្នុងប្រតិបត្តិការជួយអន្តរាគមន៍កកាយរក មនុស្សស្លាប់និងរបួស ក្នុងឧប្បវត្តិហេតុ បាក់ប្លង់សេអាគារក្នុងរោងស្បែកជើង «វីងស្តាស៊ូ» ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ នៅគីឡូម៉ែត្រលេខ៤៩ ក្នុងស្រុក គងពិសី ខេត្តកំពង់ស្ពឺ ខាងលើនេះ ។
តាំងពីម៉ោងកើតហេតុរហូតមកដល់ពេលលឥឡូវនេះ សមត្ថកិចច្ច និងអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា មានអ្នកស្លាប់ចំនួន២នាក់ ក្នុងនោះប្រុសម្នាក់ ស្រីម្នាក់ និងកម្មករ៦នាក់ទៀតរងរបួសធ្ងន់ ។
សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ច្បាស់លាស់ពីការបាក់អាគារខាងលើនេះ នៅឡើយទេ ដោយសារមានកម្មករជាច្រើននាក់ទៀតកំពុងតែបាត់ខ្លួន។ អភិបាលខេត្តកំពង់ស្ពឺ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមទាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានទាំងអស់ បានចុះមកដល់កន្លែងកើតហេតុ និងពិនិត្យជាក់ស្តែង ចំពោះឧប្បវហេតុ ដែលសព្វថ្ងៃយើងមិននឹកស្មានថា កើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ។
ក្នុងហេតុការណ៍នោះដែរ មនុស្សជាច្រើនមានការសោកស្តាយ ចំពោះអ្នកស្លាប់និងអ្នករបួស របស់កម្មករកម្មការិនីរោងចក្រ ដែលកំពុងស្វិតស្វែងធ្វើការរកប្រាក់កំរៃជួយក្រុមគ្រួសាររបស់ខ្លួន ប៉ុន្តែពេលនេះបែរជាស្លាប់យ៉ាងអាណោចអាធ័មដោយសារអាគារបាក់សង្កត់រលំពីលើពួកគេស្លាប់យ៉ាងអាណោចអាធ័ម ហើយបញ្ហាបាក់ប្លង់សេអាគារនេះ សមត្ថកិច្ចកំពុងតែពិនិត្យ និងស្រាវជ្រាវថា បង្កឡើងដោយសារមូលហេតុអ្វីឲ្យបានច្បាស់លាស់នៅឡើយទេ តែការិះគន់របស់ប្រជាពលដ្ឋជាច្រើនបាននិយាយតៗគ្នានៅកន្លែងកើតហេតុថាអាគារដែលរលំនេះ គឺដោយសារតែជាង ដែលទទួលម៉ៅការស្ថាបនានិងសាងសង់ ខ្វះបច្ចេកទេស ទើបរហូតមកដល់ពេលនេះ បង្កឲ្យមានមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួសជាច្រើននាក់៕
No comments:
Post a Comment
yes