សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 22, 2013

ព្រះសង្ឃវត្តសិរីតាសេកពីរអង្គនិងបុរសពីរនាក់ត្រូវអាជ្ញាធរវៀតណាមចាប់ខ្លួន

ប្រភពព័ត៌មានពីកម្ពុជាក្រោម បានរាយការណ៍មកថា ព្រះតេជព្រះគុណ លីវ នី ព្រះចៅអធិការ និង ព្រះតេជព្រះគុណ ថាច់ ធឿន គ្រូសូត្រស្ដាំវត្តសិរីតាសេក ដែលត្រូវបានអាជ្ញាវៀត​ណាម​ព័ទ្ធវត្តចាប់ តាំងពីថ្ងៃទី ១៦ ខែឧសភា មក នោះ បច្ចុប្បន្ន ព្រះសង្ឃទាំងពីរអង្គនេះត្រូវ​បាន​អាជ្ញាធរវៀតណាម ចាប់ព្រះកាយបានហើយ នៅថ្ងៃទី២០ ខែឧសភា កន្លង​ទៅនេះ ។

ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ ពីអាជ្ញាធរវៀតណាម សហការជាមួយសមាគម​ព្រះសង្ឃ​សាមគ្គីស្នេ ហា ជាតិខេត្តឃ្លាំង  ចេញសេចក្ដីសម្រេចមួយចុះថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៣​ដោយព្រះតេជ ព្រះ គុណ យឿង ញើង ឲ្យចាប់ផ្សឹក ព្រះសង្ឃ៣អង្គពីបទទាក់ទងនឹងសហព័ន្ធ​ខ្មែរកម្ពុជាក្រោម ។ 

Đại đực chùa Ta Sết tê Liêu Ny  hôm ngày 17/5/2013. (Quốc Việt/Photos: Photos Supplies)
ព្រះតេជព្រះគុណ លីវ នី ព្រះចៅអធីការវត្តសិរីតាសេក
បុរសខ្មែរក្រោមពីររូបទៀតនៅក្បែរវត្តសិរីតាសេក ដែលជួយការពារព្រះសង្ឃទាំងពីរអង្គនេះ ក៏ត្រូវ បានចាប់ខ្លួនផងដែរ ។ យោង​តាមសេចក្ដីប្រកាសព័ត៌មានពីគេហទំព័រសហព័ន្ធ​ខ្មែរកម្ពុ​ជា​ក្រោម ដែលបានចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅនេះបានប្រាប់ថាបុរស​ទាំង​​ពីរនាក់នោះ គឺលោក ថាច់ ភូមិរិទ្ធិ និងលោក ថាច់ ថា ត្រូវបានអាជ្ញាធរចាប់ខ្លួនជា​មួយ​ព្រះ​សង្ឃទាំងពីរអង្គនេះ ។
Phó Đại đực chùa Ta Sết sư Thạch Thươl hôm ngày 17/5/2013.
ព្រះតេជព្រះគុណ ថាច់ ថាច់ ព្រះសងវត្តសិរីរាសេក

ព្រះសង្ឃទាំង៣ អង្គដែលត្រូវបានចាប់ផ្សឹកនោះ រួមមាន ព្រះតេជព្រះគុណ លី ចិន្ដា វត្តព្រៃ​ជាប់ ដែលត្រូវបានអាជ្ញាធរចាប់ផ្សឹកយកទៅធ្វើទារុណកម្មកាលពីថ្ងៃទី១៦ ខែឧសភា , ព្រះ​តេជព្រះគុណ ថាច់ ធឿន នៅវត្តសិរីតាសេក និង ព្រះតេជព្រះគុណ លីវ នី ព្រះចៅអធិ​ការ​វត្តសិរីតាសេក ត្រូវបាន អាជ្ញាធរចាប់ខ្លួននៅថ្ងៃ២១ ខែឧសភានេះ ។ បច្ចុប្បន្ន គេនៅមិន​ទាន់​ដឹងថា អាជ្ញាធរវៀត ណាមចាប់ ព្រះសង្ឃទាំងពីរអង្គនេះយកទៅណានៅឡើយ ។

ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ជាព្រះសង្ឃវត្ត​សិរីតា​សេក ឋិត​នៅ​ក្នុងឃុំវិញហាយ ស្រុកជ្រាយញរខេត្តឃ្លាំង ។

លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមដែលមានមូលរដ្ឋាន​នៅ​សហ​រដ្ឋអា មេរិក បានមានប្រសាសន៍ថាព្រះសង្ឃទាំងនេះ មិនគួរមានទោសពៃរ៍អ្វីទេ ប្រសិនបើ​គ្រាន់តែទាក់ ទងនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម  ព្រោះសហព័ន្ធខ្មែរកម្ពុជាជាអង្គការក្រៅរដ្ឋាភិ​បាលស្របប្បាប់ ។ 

លោកបន្តទៀតថា ទង្វើរបស់រដ្ឋាភិបាលវៀតណាមចំពោះព្រះសង្ឃនោះគឺជាការរំលោភសិទ្ធិមនុស្ស 
និងរើសអើងពូជសាសន៍យ៉ាងធ្ងន់ធ្ងរ ។  លោកបានលើកហេតុ​ផលថា ហេតុអ្វីបានជារដ្ឋាភិបាល វៀតណាមមិនចាប់ជនជាតិយួនផងដែរ ខណៈដែលជនជាតិ​រាប់ម៉ឺននាក់ទាក់ទង មកបងប្អូរបស់គេ នៅក្រៅប្រទេសរៀងរាល់ថ្ងៃ តែបែរជាមកចាប់​តែ​ព្រះ​សង្ឃខ្មែរក្រោម ។​

មុនពេលចាប់ខ្លួន ខណៈដែលព្រះអង្គទាំងពីរអង្គកំពុងត្រូវបានឡោមព័ទ្ធចាប់ខ្លួន​នោះព្រះតេជ​ព្រះគុណ លីវ នី និង ព្រះតេជ ព្រះគុណ ថាច់ ធឿន បានអំពាវនាវឲ្យអង្គការក្រៅរដ្ឋាភិបាល​សិទ្ធិមនុស្សនានាជួយអន្តរាគមន៍ដល់ព្រះអង្គផងដែរ ។

មកទល់ពេលនេះមានខ្មែរក្រោម៩នាក់ និងព្រះសង្ឃ២អង្គ ត្រូវបានអាជ្ញាធរវៀតណាមចាប់​ខ្លួន ។ ចំណែកព្រះតេជព្រះគុណ លី ចិន្ដា ត្រូវអាជ្ញាធរវៀតណាមចាប់ផ្សឹក ហើយញាត់ចូល​បាវយកទៅធ្វើ ទារុកម្មយ៉ាងព្រៃផ្សៃ ។

ស្របពេលដែលអាជ្ញាធរវៀតណាមកំពុងចាប់ផ្សឹក និងធ្វើទារុណកម្មនោះ ក្រុមយុវជន​នៃ​ហព័ន្ធខ្មែរ 
កម្ពុជាក្រោមក៏បាននាំរឿងនេះ ចូលថ្លែងការណ៍ស្ដីពីនៅក្នុងវេទិកាអចិន្ត្រៃយ៍នៃអង្គការសហប្រជា ជាតិ ស្ដីពីជនជាតិដើម (UNPFII) លើកទី ១២ នៅការិយាល័យកណ្កាលរបស់​អង្គ​ការសហប្រជាជាតិ នាបុរី New York សហរដ្ឋអាមេរិកចាប់ពី ថ្ងៃទី ១៩ ដល់ ៣១ ខែឧសភា ឆ្នាំ ២០១៣ ។

No comments:

Post a Comment

yes