អ្នកបឹងកក់ សូត្រមន្តសុំពរទេវតាឆ្នាំថ្មី និងអបអរអ្នកស្រី ទេព វន្នី ដែលទទួល
បានពានរង្វាន់ពីសហរដ្ឋអាមេរិក និងប្រទេសហុឡង់ដ៍ កាលពីថ្ងៃទី១៣
ខែមេសា ឆ្នាំ២០១៣
តំណាងសហគមន៍បឹងកក់ និងជាជ័យលាភីពានរង្វាន់ស្ត្រីជាមេដឹកនាំពិភពលោកនៃអង្គការ វ៉ាយថល វ៉យស៍ (Vital Voices) អ្នកស្រី ទេព វន្នី បានចាកចេញពីប្រទេសកម្ពុជា ទៅសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន អ្នកស្រី ទេព វន្នី បានឲ្យដឹងថា ដំណើររបស់អ្នកស្រីទៅអាមេរិកលើកនេះ គឺតាមការអញ្ជើញរបស់សហគមន៍ខ្មែរអាមេរិកាំង នៅរដ្ឋកាលីហ្វញ៉ា (California)។
អ្នកស្រី ទេព វន្នី ថ្លែងបន្ថែមថា អ្នកស្រីនឹងជួបជាមួយព្រះសង្ឃ សិស្ស និស្សិតខ្មែរ និងបរទេស ហើយ អ្នកស្រីក៏នឹងជួបជាមួយមន្ត្រីនៃអង្គការ វ៉ាយថល វ៉យស៍ ដើម្បីនិយាយអំពីការវិវឌ្ឍន៍ថ្មីៗលើករណីបឹងកក់ ការរំលោភសិទ្ធិមនុស្ស និងបញ្ហាដែលកម្ពុជា នៅតែបន្តឃុំខ្លួនតំណាងអ្នកបឹងកក់ គឺអ្នកស្រី យ៉ោម បុប្ផា ដែរ។
អ្នកស្រី ទេព វន្នី នឹងសូមឲ្យរដ្ឋាភិបាលអាមេរិក ផ្ដល់អន្តរាគមន៍ និងដាក់សម្ពាធចំពោះរដ្ឋាភិបាលកម្ពុជា ឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ដោយគ្មានលក្ខខណ្ឌ៕
No comments:
Post a Comment
yes